នៅចុងខែមករា ឆ្នាំ២០១៦ ជនជាតិដាណឺម៉ាកម្នាក់នាងAnja Ringgren Lovén ធ្វើការនៅអង្គការDINNødhjælp (‘your relief’) បានទៅបំពេញបេសកកម្មជួយសង្រ្គោះនៅប្រទេសនីហ្សេរីយ៉ា ហើយបានជួបនឹងក្មេងប្រុសម្នាក់ដែលស្រែកឃ្លានជិតស្លាប់នៅតាមផ្លូវ។ នាងបានឲ្យទឹកក្មេងប្រុសនោះផឹក និងជួយសង្គ្រោះក្មេងប្រុសនោះយកទៅចិញ្ចឹមនៅក្នុងអង្គការ។ ចាប់ពីពេលនោះមក ជីវិតក្មេងប្រុសម្នាក់នេះបានផ្លាស់ប្តូរយ៉ាងច្រើន។ ចង់ដឹងថា ខ្សែជីវិតរបស់ក្មេងប្រុសកំសត់ម្នាក់នេះបានផ្លាស់ប្តូរកម្រិតណានោះ សូមទស្សនារូបភាពនៃការផ្លាស់ប្តូរខ្សែជីវិតរបស់គេដូចខាងក្រោម៖

រូបភាពក្មេងប្រុសកាលពីខែមករា ឆ្នាំ២០១៦ នៅពេលដែលនាងAnja ប្រទះឃើញនៅតាមផ្លូវ

ក្មេងប្រុស (ត្រូវបានដាក់ឈ្មោះថា Hope) ត្រូវបានឪពុកម្តាយបោះបង់ចោលទុកឲ្យស្លាប់បន្ទាប់ពីត្រូវបានគេចោទប្រកាន់ទាក់ទងនឹងអំពើអាបធ្មប់

ក្មេងប្រុសត្រូវបានយកទៅមន្ទីរពេទ្យភ្លាមៗ ហើយទទួលបានការព្យាបាលជម្ងឺខ្វះអាហារូបត្ថម្ភ និងព្រូនក្នុងពោះ

ត្រឹមតែ៨ខែបន្ទាប់ពីត្រូវបានជួយសង្រ្គោះ ក្មេងប្រុសចាប់ផ្តើមកើនទម្ងន់ និងមានថាមពល

ក្មេងប្រុសក៏បានកាត់សក់សម្រាប់ជីវិតថ្មីរបស់ខ្លួនផងដែរ

Hope បានជាសះស្បើយទាំងស្រុង ហើយចំណាំស្ទើរមិនបាន

ក្មេងប្រុសរស់នៅក្នុងគ្រឹះស្ថានថែរក្សាក្មេងកំព្រាជាមួយនិងក្មេងៗផ្សេងទៀត

នេះជារូបភាពនៅថ្ងៃចូលរៀនដំបូងរបស់ក្មេងប្រុស គឺ១ឆ្នាំបន្ទាប់ពីត្រូវបានជួយសង្រ្គោះ

គ្រឹះស្ថានដែលគ្រប់គ្រងដោយនាង Anja Ringgren Lovén ជាផ្ទះប្រកបដោយក្តីស្រលាញ់សម្រាប់ក្មេងប្រុសHope

Anja បានសរសេរនៅលើហ្វេសប៊ុកថា “All children have rights and those rights must be protected, always”

រយៈពេល១ឆ្នាំនៃក្តីស្រលាញ់ និងការថែទាំបានផ្តល់នូវការចាប់ផ្តើមទាំងស្រុងដល់Hope

ប្រភព៖ Boredpanda

Loading...
SHARE