ជាធម្មតាសំលៀកបំពាក់ភាគច្រើនគឺពាក់បានតែម្ដង ឬ មួយថ្ងៃប៉ុនណោះ បន្ទាប់ពីនេះគឺត្រូវតែទុកបោកសម្អាត ទើបអាចពាក់វិញបាន អាចពេលខ្លះវាមិនសូវប្រឡាក់អ្នកអាចទុកពាក់ម្ដងទៀតបានចាំទុកបោកក៏បានដែរ ប៉ុន្តែសម្រាប់ខោទ្រនាប់ ឬហៅថា លីអូ វិញគឺស្លៀកបានតែមួយថ្ងៃ ឬ ម្ដងគត់ យើងមិនអាចស្លៀកវានៅថ្ងៃទីពីរនោះទេ ពីព្រោះតែវានឹងមានក្លិនមិនល្អ ឬ មានមេរោគច្រើនបន្ទាប់ពីស្លៀករួច ។

ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកបង្កើតរបស់ថ្មីៗមួយក្រុមដែលមានគ្នាបួននាក់មកពីក្រុមហ៊ុន Organic Basics បានបង្កើតខោលីអូមួយប្រភេទដែលអាចស្លៀកបានរហូតដល់ទៅរាប់សប្ដាហ៍ដោយមិនបាច់បោកក៏បាន ដែលមានន័យថាពាក់ពេញមួយអាទិត្យ ឬ លើសពីនេះចាំបោកម្ដងក៏បានដែរ នេះបើយោងតាមការចុះផ្សាយរបស់ businessinsider

អ្នកច្នៃប្រឌិតវ័យក្មេងអាយុខ្ទង់ ២០ ឆ្នាំទាំង ៤ នាក់នេះបានប្រាប់ឲ្យដឹងថា ការបង្កើតខោលីអូ ដែលអាចពាក់ ១ សប្ដាហ៍បោកម្ដងក៏បាននេះមិនមែនជាការជម្រុញឲ្យមនុស្សកាន់តែខ្ជិលនោះទេ ប៉ុន្តែពួកគេមានគោលបំណងចង់ថែរក្សាបរិស្ថាន ក៏ដូចជាការកាត់បន្ថយការប្រើប្រាស់ទឹកហួសប្រមាណ ។

លោក Mads Fibiger ដែលជា CEO និង Co-Founder វ័យ ២៧ ឆ្នាំរបស់ក្រុមហ៊ុន Organic Basics  បាននិយាយថា “អាជីវកម្មរបស់យើងគឺជា Fashion ដែលមាននិរន្តរភាព , ទម្លាប់ពីមុនៗក្នុងការ ទិញសម្លៀកបំពាក់ , ពាក់ហើយបោក , បោកហាលៗ ច្រើនដងពេកក៏ខូចបោះចោល គឺជាសកម្មភាពបំផ្លាញដ៏បរិស្ថាន និងខ្ជះខ្ជាយធនធានធម្មជាតិមួយ” ។

លោកបានបន្តថា ដោយសារតែបែបនេះហើយទើបលោកសម្រេចចិត្តបង្កើតខោលីអូពិសេសនេះឡើង ហើយសារធាតុសំខាន់បំផុតដែលប្រើប្រាស់សម្រាប់ខោនេះគឺសារធាតុប្រាក់ ដែលជាសារធាតុប្រឆាំងនឹងមេរោគ ហើយសូម្បីតែអង្គការ NASA ក៏ប្រើប្រាស់សារធាតុនេះដើម្បីបន្សុទ្ធទឹកសម្រាប់អវកាសយានិកដែរ ។ ជាងនេះទៅទៀតខោទ្រនាប់ប្រភេទនេះគឺត្រូវបានផលិតចេញពីសំណល់កែច្នៃឡើងវិញ ១០០ ភាគរយ ។

បច្ចុប្បន្ននេះខោលីអូពិសេសនេះត្រូវបានដាក់លក់ក្នុងទីផ្សារតម្លៃ 64$ សម្រាប់ខោលីអូបុរស SilverTech Boxers ២ ឈុត និង 56$ សម្រាប់ខោលីអូនារីប្រភេទ Thong ២ ឈុត ។ ហើយមកទល់នឹងបច្ចុប្បន្នក្រុមហ៊ុននេះបានលក់វាបានរហូតដល់ទៅ ២០ម៉ឺនខោបាត់ឯណោះ ដោយមានអតិថិជនសរុបចំនួន 5ម៉ឺននាក់ ៕

Image may contain: 1 person, standing

 

 

Loading...
SHARE