សង្គ្រាមស៊ីសាច់ ហត់ឈាម ក្នុងទីផ្សារស្មាតហ្វូន ហាក់បីដូចជាកាន់តែឡើងកម្ពៅខ្លាំងឡើងៗ ដែលសព្វថ្ងៃនេះ ក្រុមហ៊ុនស្មាតហ្វូននិមួយៗ បានដុតដៃដុតជើង បញ្ចេញស្មាតហ្វូនអេក្រង់ពេញតួ កាមេរ៉ាផុសរៀងៗខ្លួន ។ សង្កេតឃើញថា វត្តមានស្មាតហ្វូនអេក្រង់ផុស នៅក្នុងទីផ្សារបច្ចុប្បន្ន មានដូចជា OPPO F11 Pro និង VIVO V15 ស្របពេលជាមួយគ្នានេះ មានព័ត៌មានបែកធ្លាយថា Huawei ក៏មិនបន្ធូរដៃដែរ នឹងបញ្ចេញស្មាតហ្វូនអេក្រង់ផុស Y9 Prime 2019 នៅខែពាក់កណ្តាលខែមិថុនាខាងមុខនេះ។ ចាំមើលៗ ថាមួយម៉ូដែលមួយណាឡូយជាង! ទាំងបីចំណុចនេះ គឺជាចំណុចសំខាន់ៗដែលអ្នកគួរតែប្រៀបធៀប។

  • តម្លៃ៖ F11 Pro និង V15 តម្លៃដល់ទៅជាង $300 ខណះដែលគេល្បីថា​ Y9 Prime 2019 មានតម្លៃមិនដល់ $300 នោះទេ ដូច្នេះបើអ្នកពេញចិត្តស្មាតហ្វូនកាមេរ៉ាផុស មិនបាច់ចាំ ចំណាយលុយដល់ជាង $300 ក៏បានដែរ។
  • កាមេរ៉ា៖ កាមេរ៉ាក្រោយរបស់ V15 ដូចជារចនាមិនសូវស្អាតសោះ រាងក្រាស់ជាង F11 Pro និង Y9 Prime 2019 ប៉ុន្តែ F11 Pro វិញ គ្មានគីឡូហក់ ថត wide-angle photo បានប្លង់កាន់តែធំ ដូច V15 និង Y9 Prime 2019​ នោះទេ។ មិនតែប៉ុណ្ណោះ Y9 Prime 2019 ហ្នឹង មានទាំងមុខងារ night mode ទៀតផង។ អីចឹង បើនិយាយពីកាមេរ៉ា អ្នកប្រហែលជាអាចដឹងថា ខាងណាស៊ីដាច់គេហើយ!​ ឥលូវគេដើរដល់សម័យជំនាន់កាមេរ៉ាបីគ្រាប់អស់ហើយ F11 Pro មានកាមេរ៉ាក្រោយតែពីរគ្រាប់ ចំណែកឯ V15 និង Y9 Prime 2019 កាមេរ៉ាក្រោយមានដល់ទៅបីគ្រាប់​ ឡើងស្ទាវ!
  • អង្គផ្ទុកទន្និន័យ ៖ Y9 Prime 2019 និង V15 បំពាក់ដោយអង្គផ្ទុកទិន្ន័យធំរហូតដល់ 128GB ខណះដែល F11 Pro មានត្រឹមតែ 64GB តែប៉ុណ្ណោះ។ ណាហើយ Y9 Prime នេះដូចជាមកទាំងព្រមតែម្តង ប្រកួតប្រជែងទាំងតម្លៃ ទាំងសមត្ថភាពហើយតើនែក!

ស្មាតហ្វូន កាមេរ៉ាផុសដូចជាប្រកួតប្រជែងគ្នាខ្លាំងសម្បើមណាស់។ ដូច្នេះអ្នកនឹងជ្រើសរើសយកម៉ូដែលមួយណាដែរ?

SHARE