ការកែច្នៃខ្សែភាពយន្តគំនូរជីវចល ឬ រឿងក្នុងសៀវភៅ ឲ្យក្លាយជាខ្សែភាពយន្តខ្នាតធំគឺជាបរិបទដ៏ពេញនិយមដែលត្រូវបានអនុវត្តន៍យ៉ាងគគ្រឹកគគ្រែងពីសំណាក់ផលិតកម្មធំជាច្រើនរបស់ Hollywood ហើយវាក៏ទទួលបានការគាំទ្រ និងជោគជ័យយ៉ាងខ្លាំងផងដែរ ជាក់ស្ដែងដូចជារឿង Avenger Endgames ដែលកែច្នៃចេញពីសៀវភៅរឿងរបស់ MARVEL បានទទួលការគាំទ្រយ៉ាងខ្លាំងរហូតអាចរកចំណូលបានជាង ២ ពាន់លានដុល្លារ ។

Image result for avenger
Avengers: Endgame
Image result for aquaman
Aquaman

ចំណែកឯរឿង Aquaman របស់ Warner Bros. Pictures និង DC ក៏រកបានជាង ១ ពាន់លានដុល្លារផងដែរ ។ ហើយឆាប់ៗខាងមុខនេះ POKÉMON Detective Pikachu របស់ Warner Bros. Pictures ដែលប្រើប្រាស់តួអង្គPikachu ក្នុងរឿងតុក្កតា Pokémon នឹងបង្ហាញខ្លួនលើផ្ទាំងសំពតស ហើយក៏រំពឹងទទួលបានការគាំទ្រខ្លាំងផងដែរ ពីព្រោះគ្រាន់តែ Trailer នៅលើ Youtube មានអ្នកទស្សនារហូតដល់ទៅ 60 លាននាក់បាត់ទៅហើយ ហើយមានអ្នកបានចុច Like រហូតដល់ទៅ 1.4 លាននាក់ ខណៈដែល Dislike មានត្រឹមតែជាង 6 ម៉ឺននាក់ប៉ុនណោះ ។

Image result for pikachu movie
POKÉMON Detective Pikachu

បើក្រឡេកកមកមើលផលិតកម្ម Paramount Pictures ឯណេះវិញក៏ដើរតាមលំនាំរបស់ Warner Bros. Pictures និង Marvel ដែរ ដោយពួកគេបានផលិតនូវខ្សែភាពយន្តមួយដែលមានចំណងជើងថា Sonic The Hedgehog ដែលកែច្នៃចេញពីហ្គេមដ៏ល្បីរបស់ Sega ឈ្មោះថា Sonic The Hedgehog ដោយសង្ឃឹមថាវានឹងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង ។

Image result for sonic the hedgehog games

ប៉ុន្តែគ្រប់យ៉ាងខុសពីការរំពឹងទុក ពីព្រោះគ្រាន់តែបញ្ចេញ Trailer ភ្លាម Paramount Pictures ត្រូវស្ពឹកមុខយ៉ាងខ្លាំងដោយព្យុះនៃការរិះគន់របស់ទស្សនិកជន ដែលមិនពេញចិត្តនឹងរូបរាង និងមុខមាត់របស់តួអង្គ Sonic ដែលបង្កើតឡើងដោយក្រុមអ្នកផលិតរបស់ Paramount Pictures ។ ទស្សនិកជនភាគច្រើនយល់ថា តួអង្គ Sonic នេះត្រូវបានកែច្នៃខុសរូបរាងដើមជ្រុលពេក ហើយម្យ៉ាងវាមើលទៅមិនសូវស៉ីជាមួយនឹង Background ដែលជាទិដ្ឋភាពពិតតែម្ដង ។

Image result for sonic the hedgehog movie

ក្នុងនោះដែរក៏មានទស្សនិកជនមួយចំនួនបានព្យាយាមបង្ហាញពីចំណុចខ្វះខាតដែល Paramount Pictures គួរតែកែប្រើលើតួអង្គ Sonic បើសិនជាចង់ទទួលបានការគាំទ្រខ្លាំង ៖

Image result for Sonic The Hedgehog critics
ក៉ំប្រើដងខ្លួនដែលមើលទៅដូចជាមនុស្សពេក ធ្វើឲ្យដូចតួអង្គតុក្កតា ហើយត្រូវកែភ្នែក និងស្បែកជើងឲ្យធំជាងមុន

Live-Action-Sonic-The-Hedgehog-Memes

 

បច្ចុប្បន្ននេះ Trailer រឿង Sonic The Hedgehog ដែលបង្ហោះនៅលើ Youtube មានអ្នកចុចមើលរហូតដល់ទៅជិត 30 លានដង ប៉ុន្តែចំនួនអ្នកចុច Dislike មានរហូតដល់ទៅ 615K (៦១ម៉ឺន៥ពាន់) ខណៈដែលអ្នកចុច Like មានត្រឹមតែ 347K (៣៤ម៉ឺន៧ពាន់) គឺខុសគ្នាជិត ២ ដង ៕

បច្ចុប្បន្ននេះយើងមិនទាន់ដឹងថា Paramount Pictures នឹងកែច្នៃតួអង្គសារឡើងវិញមុនពេលចាក់បញ្ចាំង ឬ ក៏ចាក់បញ្ចាំងទាំងមិនខ្វល់នោះទេ ប៉ុន្តែបើសិនជាគ្មានការផ្លាស់ប្ដូរនោះទេប្រាកដណាស់ថាវាអាចនឹងធ្វើឲ្យខ្សែភាពយន្តមួយនេះមិនអាចឡើងដល់តារាកំពូលបានដោយងាយស្រួលនោះទេ ។

ទស្សនា Trailer :

ប្រភព ៖ Youtube

ហើយនេះគឺជារូបភាពឌឺដងមួយចំនួនដែលបង្ហោះដោយអ្នកមិនពេញចិត្តជាមួយនឹងរឿង Sonic The Hedgehog ជាពិសេសរូបរាងរបស់តួអង្គ Sonic ដែលកែច្នៃដោយ Paramount Pictures ៖

Live-Action-Sonic-The-Hedgehog-Memes

Live-Action-Sonic-The-Hedgehog-Memes

Live-Action-Sonic-The-Hedgehog-Memes

Live-Action-Sonic-The-Hedgehog-Memes

Live-Action-Sonic-The-Hedgehog-Memes

Live-Action-Sonic-The-Hedgehog-Memes

SHARE