តាមរយៈការសិក្សាលេីមុខវិជ្ជាប្រវត្តិវិទ្យាជាច្រេីនមក ជាលទ្ធផលសៀវភៅប្រវតិ្តសាស្រ្តត្រូវបានបំពេញដោយឈ្មោះរបស់មេដឹកនាំដ៏អស្ចារ្យនាពេលកន្លងមកក្នុងប្រវត្តិសាស្រ្ត។ ក្នុងប្រវត្តិសាស្រ្តពិភពលោកមានមហាក្សត្រជាច្រេីនតែថ្ងៃនេះយេីងនឹងបង្ហាញអ្នកទាំងអស់គ្នាពីមហាក្សត្រ១០អង្គដែលត្រូវបានគេចាត់ទុកថាជាស្តេចដែលអស្ចារ្យនិងល្បីល្បាញបំផុត(តែមិនមែនល្បីតែរឿងសង្រ្គាមមួយទេ)ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលក្នុងចំណោមមហាក្សត្រទាំងអស់អ្នកអាចនឹងស្គាល់។

១០ King Charlemagne (៧៤២-៨១៤)

King Charlemagne

ទ្រង់បានគ្រប់គ្រងនៅតាមចក្រភពអ៊ឺរ៉ុបមួយចំនួនដែលមានមូលដ្ឋាននៅជុំវិញប្រទេសបារាំង អ៊ីតាលី និងអាឡឺម៉ង់។ ថ្វីបើទ្រង់មិនអាចសរសេរបានក៏ដោយក៏ទ្រង់នៅតែជាមហាក្សត្រដ៏ល្អក្នុងចិត្តរបស់រាស្រ្តទាំងឡាយ។ គាត់បានចាប់ផ្តើមយុទ្ធនាការរបស់ទ្រង់ទាំងពីអាយុ ២៧ ឆ្នាំហើយបានបន្តរស់រហូតដល់អាយុ ៧២ ឆ្នាំដែលពេលនោះទ្រង់បានសោយទិវង្គតដោយសាជម្ងឺគ្រុនក្តៅ។

៩ King Hammurabi (N/A.១៧៥០មុនគ.ស)

King Hammurabi

ក្នុងនាមជាស្តេចទី ៦ នៃពូជពង្សដំបូងរបស់ Babylon ព្រះមហាក្សត្រ Hammurabi ត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារតែច្បាប់នៃការបញ្ជារបស់ទ្រង់។ ក្រមគ្រប់គ្រងរបស់ទ្រង់ជាប់ចំណាត់ថ្នាក់ជាវិធីសាស្ត្រយុត្តិធម៌សម្រាប់កាត់ក្តីក្នុងសាលក្រំ។ ទ្រង់ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកសភាដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តពិភពលោក។

៨ Pharaoh Thutmose III of Egypt (១៤៧៩-១៤២៥មុនគ.ស)

Pharaoh Thutmose III of Egypt

Pharaoh Thutmose III of Egypt ជាមហាក្សត្រដ៏អស្ចារ្យរបស់ប្រទេសអេហ្សីបដែលទ្រង់ជាមហាក្សត្រដ៏ឈ្លាសវៃ ទ្រង់ជាបុគ្គលដែលបានយល់ដឹងពីវិធីរៀបចំប្រព័ន្ឋទឹក មិនត្រឹមតែប៉ុណ្ណឹងទេទ្រង់ថែមទាំងជាបហាក្សត្រដែលច្បាំងបានជ័យជំនះ១៨លេីកជាប់ៗគ្នា។

៧ Ashoka The Great (៣០៤-២៣២មុនគ.ស)

ASHOKA

Ashoka បានគ្រងរាជបល្ល័ង្កនៅពេលដែលឪពុកទ្រង់បានសោយទិវង្គតទៅ។ ទ្រង់បានធ្វើសង្រ្គាមជាច្រេីនលេីកច្រេីនសារដេីម្បីពង្រីកចក្រភពរបស់ទ្រង់។ ទ្រង់គបានពង្រីកទឹកដីនគររបស់ព្រះអង្គទៅដល់ដែនដីនេប៉ាល់ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។

៦ King Henry VIII of England (១៤៩១-១៥៤៧)

King Henry VIII of England

ទ្រង់ត្រូវបានគេជឿថាជាស្ថាបនិកនៃកំណែទម្រង់ភាសាអង់គ្លេស។ ទ្រង់ក៏ត្រូវបានគេស្គាល់ផងដែរថាមហាក្សត្របានរៀបការប្រពន្ធប្រាំមួយ។ ទ្រង់មានសមត្ថភាពបញ្ញាខ្ពស់ហើយ ដែលទ្រង់មានទេពកោសល្យពីធម្មជាតិ។ ផ្ទុយទៅវិញទ្រង់គឺជាឃាតករ។ ទ្រង់មានបំណងប្រាថ្នាចង់បានកូនប្រុសមួយអង្គដែលនឹងគ្រងមរតករបស់ទ្រង់តែទ្រង់មានកូនស្រី ២ អង្គដែលក្រោយមករូបភាពរបស់ព្រះនាងទាំង ២ អង្គត្រូវបានគេបោះពុម្ភនៅលេីក្រដាសប្រាក់របស់ប្រទេសអង់គ្លេស។

៥ King Tamerlane (១៣៣៦-១៤០៥)

King Tamerlane

ទ្រង់ត្រូវបានគេស្គាល់ជាទូទៅថា “Timur The Lane” ព្រះមហាក្សត្រ Tamerlane បានកើតនៅក្នុងសម័យទំនើបអ៊ុយប៊ែគីស្ថានស្ថិតនៅចម្ងាយ ៤០០ ម៉ាយភាគខាងជើងនៃទីក្រុងកាប៊ុល។ ទ្រង់បានបន្តធ្វើជារដ្ឋមន្ត្រីជាន់ខ្ពស់នៅក្នុងសភាម៉ុងហ្គោល។

៤ Attila the Hun (៤០៦-៤៥៣)

Attila the Hun

ទ្រង់បានគ្រប់គ្រងទឹកដីហុងគ្រីបន្ទាប់ពីទទួលបានបល្ល័ង្កក្នុងឆ្នាំ ៤៣៤ ។ ទ្រង់បានគ្រប់គ្រងដែនដីដែលលាតសន្ធឹងចាប់ពីអាឡឺម៉ង់រហូតដល់សមុទ្រកាសព្យែនអស់រយៈពេលជាង ២០​ ឆ្នាំមុនពេលដែលតំបន់ទាំងនោះត្រូវបានគ្រប់គ្រងដោយពួករ៉ូម។

៣ King Louis XIV of France (១៦៣៨-១៧១៥)

King Louis XIV of France

គោលបំណងរបស់ទ្រង់គឺបង្ហាញពីអំណាចនៃប្រទេសរបស់ទ្រង់ឲ្យប្រទេសផ្សេងៗបានស្គាល់នឹងខ្លាចឥទ្ឋិពលរបស់អាណាចក្រដ៏រុងរឿងរបស់ទ្រង់។ ទ្រង់បានសោយរាជ្យអស់រយៈពេលយ៉ាងយូរប៉ុន្តែការគ្រប់គ្រងរបស់មិនសូវជាបានល្អដូចការរំពឹងទុកទេតែផ្ទុយទៅវិញទ្រង់បានត្រូវបានគេស្គាល់ថាជាស្ដេចដ៏ល្បីល្បាញដែលសម្បូររឿងអាស្រូវបំផុត។

២ Alexander The Great (៣៥៦-៣២៣មុនគ.ស)

King Alexander III of Macedonia

ព្រះមហាក្សត្រ Alexander គឺជាអ្នកឈរនៅលំដាប់ទីពីរនៅក្នុងបញ្ជីរបស់យើង។ ទ្រង់បានចាប់ផ្តើមការដឹកនាំតាំងពីនៅវ័យក្មេងរហូតដល់វ័យជំទង់របស់ទ្រង់បន្ទាប់ពីបិតារបស់ទ្រង់បានសោយទិវង្គតហើយទ្រង់បានយកឈ្នះលើប្រទេសក្រិកទាំងមូលនៅអាយុ ២២ ឆ្នាំ។ ទ្រង់បានពង្រីកទឹកដីនៃអាណាចក្រខ្លួនរហូតទៅដល់ភាគខាងជើងនៃប្រទេសឥណ្ឌា។ ទ្រង់បានសោយទិវង្គតដោយសារជំងឺគ្រុនឈាមក្នុងព្រះជន្មាយុ ៣៣ ឆ្នាំដែលធ្វើឱ្យសុខភាពរបស់ទ្រង់ខ្សោយទៅៗរហូតដល់សោយទិវង្គត។

១ Genghis Khan (១១៦២-១២២៧)

Genghis Khan

ទ្រង់មានឈ្មោះដើមថា Temujin ដែលទ្រង់ប្រសូត្រនៅក្នុងកុលសម្ព័ន្ធ ខាន់ (Khan) ។ ឪពុករបស់ទ្រង់ត្រូវបានគេសម្លាប់នៅពេលទ្រង់នៅក្មេង។ ទ្រង់បានធ្វេីសង្រ្គាមជាច្រេីនដេីម្បីពង្រីកទឹកដីរហូតដល់អាហ្វហ្គានីស្ថាននិងភាគខាងជើងប្រទេសចិន។ ទ្រង់ជាមហាក្សត្រដែលឈ្នះក្នុងសឹកសង្រ្គាមច្រេីនជាងស្តេចណាណាទាំងអស់ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិទាំងមូលដែលគ្មានស្តេចអង្គណាអាចប្រៀបប្រដូចបានឡេីយ។

 

ប្រភព៖ World Blaze

 

 

Loading...
SHARE