ភ្នំពេញ ថ្ងៃទី​​ 3 ឧសភា ឆ្នាំ 2019 ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2 បានឈានចូលមកដល់ការចាប់រង្វាន់លើកទី 5 ហើយ ដែលកម្មវិធីផ្សាយផ្ទាល់បានរៀបចំឡើងនៅ Mazda Showroom មុនីវង្ស ធ្វើការផ្សាយផ្ទាល់លើ Facebook page Huawei Mobile និង​ MYTV ការចាប់រង្វាន់លើកនេះ ពិតជាមានភាពស្វិតស្វាញខ្លាំងមែនទែន ដែលអតិថិជនមានសំណាងជាច្រើន ខកខានមិនបានលើកទូរសព្ទក្រុមហ៊ុននៅពេលកំពុងផ្សាយផ្ទាល់។ ដូច្នេះបន្ទាប់ពីក្រុមហ៊ុនទំនាក់ទំនងទៅបីដង មិនលើកទូរសព្ទ ក្រុមហ៊ុននឹងធ្វើការចាប់ម្តងទៀតរហូតមានអ្នកឈ្នះដែលអាចទំនាក់ទំនងបាន។

 

Image may contain: 2 people, people smiling, people standing

សំណាងអីក៏សំណាងយ៉ាងនេះ! អ្នកឈ្នះម៉ូតូ Zoomer X 1 រង្វាន់ គឺឈ្មោះ ម៉ាឡូត ទិញ Huawei អេ 5s ពីហាង    បូនីន រីឯអ្នកឈ្នះSmart TV 43 អ៊ីញ មួយរង្វាន់ បានទៅលើ ឈ្មោះ សន សុមនះ ទិញ Huawei P30 Lite ពីហាង​​ Aryne ដែលនេះជាលើកទីមួយហើយដែលអតិថិជន P30 Lite បានឈ្នះរង្វាន់ពីប្រូម៉ូសិននេះផងដែរ។ អ្នកឈ្នះSmart TV 43 អ៊ីញ មួយរង្វាន់ទៀត គឺឈ្មោះ​​ សន់តឿ ទិញ Huawei អេ 7 ពីហាង​ Chivorn អ្នកឈ្នះទាំងបីរូបក្នុងការចាប់រង្វាន់លើកនេះ សុទ្ធតែជាអតិថិជនដែលប្រើម៉ូដែលផ្សេងៗគ្នាហើយពួកគាត់ស្ទើរតែមិនជឿថាខ្លួនអាចមានសំណាងឈ្នះរង្វាន់ទាំងអស់នេះពីក្រុមហ៊ុន Huaweiសំណាង នរណាទៅមើលឃើញ ទិញទូរសព្ទតម្លៃតែជាង 100$ សោះ អាចឈ្នះរង្វាន់សុទ្ធតែម៉ូតូផង និងទួរទស្សន៍ផង!

Image may contain: 2 people, people standing and indoor

ក្រៅពីនេះ អតិថិជនដែលបានឈ្នះក្នុងការចាប់រង្វាន់លើកទី 4 ក្រុមហ៊ុនក៏បានប្រគល់រង្វាន់ ដល់ហាងទូរសព្ទដែលពួកគាត់បានទិញនៅខេត្តកំពង់ឆ្នាំង និងធ្វើការសំណេះសំណាលផងដែរ។អតិថិជនឈ្មោះ ជីន ទិញបានឈ្នះរង្វាន់ម៉ូតូ Zoomer X 1 រង្វាន់ ចំណែកឯ អតិថិជនឈ្មោះ ហេង សីហាបានឈ្នះ Smart TV 43 អ៊ីញ មួយរង្វាន់ដែលពូកគាត់ទាំងពីរសុទ្ធតែបានទិញស្មាតហ្វូន Huawei ​ពីហាង ទីសារិទ្ធ 2 ពួកគាត់ញញឹមបិទមាត់ មិនជិតតែ  ម្តង នៅពេលក្រុមហ៊ុនដឹករង្វាន់ដល់ហាងទូរសព្ទដែលពួកគាត់ទិញបែបនេះ។ ម្ចាស់ហាងវិញក៏ សប្បាយចិត្តមិនចាញ់អ្នកឈ្នះប៉ុន្មានដែរពីព្រោះមានអតិថិជនរបស់គាត់ដល់ទៅពីររូបឈ្នះផ្ទួនៗបែបនេះ។

Image may contain: 3 people, people smiling, people standing and text

Image may contain: 3 people, people standing

ចង់មានសំណាងដូចពូកគាត់អត់? ងាយៗ! គ្រាន់តែទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ5s P30 Lite ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer​​ Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ​​ អ្នកនឹងមានឱកាសចូលរួមការចាប់រង្វាន់។ ការចាប់ឆ្នោត នៅសល់បួនលើកទៀត ដូច្នេះអតិថិជនមិនទាន់មានសំណាងឈ្នះរង្វាន់ សូមកុំអស់សង្ឃឹមអី។ ចំណែកការចាប់រង្វាន់ធំចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 28​ ​ខែកក្កដា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page​ ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV

Image may contain: text

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei ​អេ​​ 7 មានតម្លៃត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ​​ $299, nova3​​តម្លៃ $469, អេ 5s តម្លៃ​ $159 និង P30 Lite តម្លៃ $339 អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់

Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)

Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

Loading...
SHARE