មានពាក្យលើកឡើងថា រូបភាពក៏អាចបង្ហាញនូវអត្ថន័យជាច្រើនដោយមិនចាំបាច់ប្រើពាក្យនិយាយពណ៌នាផងដែរ ដូចនេះហើយទើបពេលខ្លះ គេប្រើរូបភាពមកជំនួសឱ្យពាក្យនិយាយ ឬពាក្យសរសេរ។ ជាមួយគ្នានេះដែរ មានរូបភាពមួយចំនួនហាក់មានភាពអស្ចារ្យចម្លែកពីគេ និងកម្របានឃើញ តួយ៉ាងដូចជារូបភាពទាំង ១០ខាងក្រោម។

១. រូបភាពសត្វស្វា Chimpanzee អាយុ ២ឆ្នាំ ឱ្យទឹកដោះគោដល់កូនខ្លាអាយុ ៦០ថ្ងៃ នៅសួនសត្វមួយកន្លែងជាយទីក្រុងបាងកក

២. រូបភាពការហាត់សមរបស់ទាហានសម្រាប់បុណ្យជាតិ នៅ Chiang Kai-shek Memorial Hall នៅទីក្រុងតៃប៉ិ

10 Weird and Wonderful Pictures

៣. រូបភាពបន្ទុះភ្នំភ្លើង Shinmoedake នៅចន្លោះខេត្ត Miyazaki និងខេត្ត Kagoshima ប្រទេសជប៉ុន

10 Weird and Wonderful Pictures

៤. រូបភាពកាយសិល្បករជនជាតិស្វីស Freddy Nock ដើរលើខ្សែកាបនៅភ្នំ Corvatsch លើចម្ងាយ ១.៦០០ម៉ែត្រ ក្នុងរយៈកម្ពស់ ៣.៣០៣ ម៉ែត្រ ក្នុងប្រទេសស្វីស

10 Weird and Wonderful Pictures

៥. រូបភាពអ្នកថតរូបជនជាតិស្វីស Denis Balibouse ធ្វើកិច្ចការនៅក្រោមពន្លឺព្រះចន្ទពេញវង់នៅ Lanslebourg

10 Weird and Wonderful Pictures

៦. រូបភាពនាយទាហានបង្ហាញសមត្ថភាពសំកាំងខ្លួនលើខ្សែកាប ក្នុងពេលព្យុហយាត្រាយោធា ដើម្បីអបអរខួប ៦៨ឆ្នាំ នៃថ្ងៃឯករាជ្យរបស់ប្រទេស Lebanon

10 Weird and Wonderful Pictures

៧. រូបភាពអ្នកធ្វើការផ្លូវភេទពាក់ស្រោមមុខខ្មោច ដែលតំណាងឱ្យថ្ងៃនៃការស្លាប់ ដើម្បីចូលរួមក្នុងក្បួនដង្ហែរខាងសាសនានៅ Mexico City

10 Weird and Wonderful Pictures

៨. រូបភាពមនុស្សសប្បាយនឹងភាពព្រឺព្រួចនៃឧបករណ៍កម្សាន្តនៅទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់

10 Weird and Wonderful Pictures

៩. រូបភាពអ្នកមុជទឹកអាហ្សង់ទីន ពិនិត្យ Rio Limay ដែលគ្របដណ្តប់ទៅដោយផេះពីភ្នំភ្លើង Puyehue-Cordon Caulle

10 Weird and Wonderful Pictures

១០.​រូបភាពកងទាហានដេកផ្ទាល់នឹងស្មៅ ហើយមើលនារីដើរឆ្លើងកាត់ ខណៈពេលកំពុងរង់ចាំបទបញ្ជាណែនាំ

10 Weird and Wonderful Pictures

បន្ថែម៖ រូបភាពសត្វក្រៀលឆាបស៊ីត្រីដែលស្រ្តីឥណ្ឌាទូលលើក្បាល

10 Weird and Wonderful Pictures

 

ប្រភព៖ Wonderslist

Loading...
SHARE