មាន​ការពិតជាច្រើន​អំពី​ភពអវកាស​ដែល​បាន​បង្ហាញ​អំពី​ពិភពដ៏​ចម្លែក​ដែល​យើង​កំពុង​រស់​នៅ​។ ថ្ងៃ​យើង​សូម​លើក​យក​រឿង​ពិត​តែ​១០​មក​បង្ហាញ​នោះ​ទេ ដែល​វា​បង្ហាញ​ពី​ភាពអស្ចារ្យ​ និង​មិន​ត្រឹម​តែ​បង្រៀន​យើង​អំពី​អវកាស ប៉ុន្តែ​វា​ធ្វើ​ឱ្យ​យើង​ស្គាល់​អំពី​ភាព​ពិត​របស់​ផែនដី​យើង​ផង​ដែរ។

១០. ភពព្រះចន្ទ​កំពុង​ឃ្លាត​ឆ្ងាយពី​ភព​ផែន​ដី

Top 10 Space Facts - The Moon is Moving Away From The Earth

ជារៀង​រាល់​ឆ្នាំ​ភពព្រះចន្ទ​ បាន​ផ្លាស់ទី​ប្រមាណ ៣.៨​សង់ទីម៉ែត្រ​ពី​ភពផែនដី ។

៩. ផែនដី​វិល​យឺត​ជាង​មុន

Top 10 Space Facts - The Earth is Slowing Down

រឿងពិ​តមួយទៀតដែ​លពាក់​ព័ន្ធ​ទៅ​ការឃ្លាត​ឆ្ងាយ​នៃ​ភពព្រះចន្ទ​​នោះ គឺភពផែនដី​វិល​យឺតជាងមុន​ 0.002 វិនាទី​ក្នុង​មួយថ្ងៃ​ ដែល​ធ្វើ​ឱ្យ​ផែន​ដី​វិល​យឺត​ជាង​មុន។ ហើយ​នេះ​មាន​ន័យ​ថា​ពេល​ថ្ងៃ​មាន​រយៈពេល​យូរជាង​ពេល​យប់។​

៨. យើង​មិន​មែន​មាន​ព្រះចន្ទតែមួយនោះ​ទេ

Top 10 Space Facts - Multiple Moons

ភពព្រះចន្ទ​ គឺជា​ផ្កាយរណប​មួយ​ដែល​នៅ​ជុំវិញព្រះចន្ទ ហើយ​ដើរ​នៅ​ក្នុង​គន្លង​ជាអេលីប​ជុំវិញព្រះ​អាទិត្យដែល​នៅ ជុំវិញ​ខ្លួន​យើង។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មាន​ភពតូចៗ​ជាច្រើន​ទៀត​ដែល​នៅជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ (យ៉ាងហោចណាស់​៣) ដែល​ដើរ​តាម​គន្លង​នោះ។ ភពតូចៗ​ដែល​គេ​បាន​រកឃើញ​ដំបូង​គេ​នោះ​ គឺ​មាន​ចម្ងាយ​៥គីឡូម៉ែត្រ ហើយ​មាន​ឈ្មោះថា Cruithne។

៧. ចក្រវាឡ​របស់​យើង​ គឺកំពុង​ពង្រីក​ខ្លួន (កាន់តែ​ធំជាងមុន)

Top 10 Space Facts - The Universe is Expansion

អ្ន​កវិទ្យាសាស្ត្រ​ជាច្រើន​ថ្មី​ៗ​នេះ បាន​រកឃើញ​ថាចក្រវាឡ​ គឺកំពុង​ពង្រីក​ខ្លួន ហើយ​មាន​ធាតុផ្សេងៗ​ទៀត​​នៅ​ក្នុង​លំហ​កំពុង​ផ្លាស់ទី​ឆ្ងាយ​ចេញ​ពីគ្នា។ បាតុភូត​នេះ​ វាស្របទៅ​ទ្រឹស្តី Big bang។

៦. ចក្រវាឡ​របស់​យើង​ បញ្ចេញ​រលក​វិទ្យុ

Top 10 Space Facts - Off Radio Waves

ការពិត​មួយទៀត​នោះ​ គឺ​វា​គាំទ្រ​ទៅ​ដល់​ទ្រឹស្តី​ Big bang ដែល​មាន​ន័យថា​ចក្រវាឡ​បញ្ចេញរលក​វិទ្យុ ដែល​នេះ​គឺ​ហៅថា ‘afterglow’ of creation។

៥. ល្បឿន​ក្នុង​ការ​ពង្រីកខ្លួន​របស់​ចក្រវាឡ​ គឺ​កាន់​តែ​លឿន​ជាង​មុន

Top 10 Space Facts - Universe Expansion Speed

គេ​បាន​សន្មត់​ថា​ល្បឿន​នៃ​ការ​ពង្រីក​ខ្លួន​របស់​ចក្រវាឡ​ គឺ​ថយ​ចុះ​ដោយ​ថា​ទំនាញ​ផែន​ដី​និងជួយ​ទប់​ផែនដី​កុំឱ្យ​វិល​លឿន។ ប៉ុន្តែអ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះគឺ​មាន​ភាព​ផ្ទុយ​ស្រលះ​តែម្តង។​ ចក្រវាឡ​នៅតែ​បន្ត​ពង្រីក​ខ្លួន​កាន់​តែ​ធំ។ ​

៤. ហ្វូង​តារា​ (ផ្កាយ) បានបង្ហាញ​យើង​ពី​អតីតកាល

Top 10 Space Facts - Stars

រឿង​ដែល​គួ​រឱ្យ​ចាប់​អារម្មណ៍​មួយទៀត​ គឺ​នៅ​ពេល​ដែល​យើង​កំពុង​មើល​ទៅ​ផ្កាយ​នៅ​លើ​ផ្ទៃមេឃ គឺ​យើង​កំពុង​មើល​ទៅអតីតកាល។ បាតុភូត​នេះមក​ពីពន្លឺ​ដែល​ចេញ​ពី​ផ្កាយ​ទាំង​នោះ​ត្រូវ​ការ​ពេល​វេលា​ច្រើន​គួរសម​ដើម្បី​ឱ្យ​យើង​មើល​វា​ឃើញ​ ដូច្នេះ​សូម្បី​តែ​ពន្លឺ​ដែល​ចេញ​ពី​ព្រះអាទិត្យ​ត្រូវ​ការ​ពេល​ ៣០​ពាន់​ឆ្នាំ​ ទើប​​មក​ដល់​យើង។ ផ្កាយ​ដែល​យើ​ង​មើល​ឃើញ​សព្វថ្ងៃ​នេះ គឺ​មាន​អាយុកាល​ច្រើន​ណាស់ ហើយ​ពេល​ខ្លះ​វា​មាន​អាយុ​ទៅដល់​រាប់​លាន​ឆ្នាំ​។ នៅ​ក្នុង​ករណី​ខ្លះផ្កាយ​ទាំងនោះ​គឺ​មិន​ចេញ​ពន្លឺ​ទៀត​ទេ (មាន​ន័យ​ថា​ផ្កាយ​ដែល​ងាប់​)  ប៉ុន្តែ​យើង​នៅតែ​ឃើញ​ពន្លឺ​របស់​វា។

៣. តំណភ្ជាប់​គ្នា​នៅ​ក្នុ​ងភព​ត្រជាក់

Top 10 Space Facts - Cold Welding

តំណភ្ជាប់​នេះ គឺ​កើត​ឡើង​ដូច​នៅ​ពេល​ដែល​គេ​​ផ្សា​ដែក​ជាប់​គ្នា​ដូច្នេះ​ដែរ​។ នៅ​ក្នុង​លំហ​បើ​មាន​វត្ថុ​ពីរ​ប៉ះ​គ្នានៅក្នុង​តំបន់​ត្រជាក់​ វត្ថុទាំងពីរ​នោះ​នឹង​ជាប់​គ្នា​ជារៀង​រហូត​។

២. The corona

Top 10 Space Facts - The Corona

The corona គឺជា​រង្វង់​មួយដែល​យើ​ង​ឃើញ​នៅ​ជុំវិញ​ព្រះ​អាទិត្យ។ តាម​ពិតទៅ​ The coronaគឺ​នៅ​ក្នុង​តំបន់នោះ​តែ​ម្តង​ ហើយ​វាគឺជា​ផ្លាស្មា​របស់​ព្រះអាទិត្យដែល​មាន​ទំហំរាប់​លានគីឡូ​ម៉ែត្រ​នៅ​ក្នុង​លំហអវកាស។ អ្វី​ដែល​ពិសេស​នោះ​ គឺ​ការពិត​វា​មាន​កំដៅ​ក្តៅជាង​ព្រះអាទិត្យ​ទៅទៀត​ (លើស​១លាន​ដឺក្រេ)។

១. នៅ​ក្នុង​ប្រហោង​ខ្មៅ​ (The Black Hole) គឺ​គ្មាន​ម៉ោង​ច្បាស់​លាស់​នោះទេ

Top 10 Space Facts - Black Hole

ប្រហោង​ខ្មៅ​ គឺ​មាន​ទំហំ​១០ទៅ១៥​ ដូច​ព្រះ​អាទិត្យ​របស់​យើង។ នៅ​ក្នុង​ប្រហោង​ខ្មៅ​អ្វី​ៗទាំងអស់​គឺ​មាន​កំរិត​សូន្យដែ​ល​បង្កើត​ទៅ​ជា​ចំនុច​ដង់​ស៊ីតេអន្តន​មួយ។ នៅ​ក្នុង​ប្រហោង​នោះ​ គឺងងឹត​មើល​មិន​ឃើញពីព្រោះ​តែ​ពន្លឺ​ចូល​មិន​ដល់​។ ដូច្នេះ​ហើយ​ពន្លឺ​មិន​អាចជះទៅដល់​​​ប្រហោង​​ខ្មៅ​នោះ​ឡើយ។

ប្រភព៖ Onlytopten

Loading...
SHARE