ការបានឈានជើងលើភពព្រះចន្ទគឺជាជោគជ័យដ៏អស្ចារ្យមួយ​ ហើយរូបភាពរបស់អវកាសយានិក​និងយានអវកាសក៏ត្រូវបានគេផ្សព្វផ្សាយយ៉ាងច្រើនផងដែរ ប៉ុន្តែយ៉ាងណានៅមានចំណុចមួយចំនួនដែលខាងអង្គការ NASA ព្យាយាមចង់លាក់ជាអាថ៌កំបាំង។ ការពិតទាក់ទងនឹង​ Apollo Mission ទាំងអស់នោះមានដូចខាងក្រោម៖

10. រូបភាពរបស់ Playboy Playmates ត្រូវបានបញ្ជូនទៅដល់ភពព្រះចន្ទដែរ

នៅពេលដែលអវកាសយានិកបំពេញការងារនៅភពព្រះចន្ទ គឺពួកគេមានសៀវភៅ Checklist ម្នាក់មួយដើម្បីផ្ទៀងផ្ទាត់ការងារដែលពួកគេត្រូវធ្វើ។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺនៅក្នុងសៀវភៅ Checklist នោះមានទំព័រខ្លះមានរូបភាពពីទស្សនាវដ្តី Playboy ដូចជារូបមនុស្សស្រី និងរូបភាពភាពតុក្កតាផងដែរ។ នេះប្រហែលជាចេតនាមួយសម្រាប់ទុកឲ្យអវកាសយានិកមើលពេលធុញថប់នឹងការងារ ប៉ុន្តែគេមិនចង់ឲ្យមានអ្នកដឹងនោះទេ។

9. វត្ថុសិល្បៈមួយចំនួនត្រូវបានគេលួចយកទៅភពព្រះចន្ទដែរ

អ្នកសិល្បៈចម្លាក់អាមេរិក Forrest Myers មានគំនិតចង់បញ្ជូនវត្ថុសិល្បៈតូចៗដូចជាគំនូរទៅកាន់ឋានព្រះចន្ទ ហើយបានទាក់ទងអង្គការ NASA ប៉ុន្តែគ្មានការឆ្លើយតប ដូចនេះហើយគេក៏សម្រេចចិត្តលួចលាក់យកវត្ថុទាំងនោះទៅឋានព្រះចន្ទ។

8. បន្ទប់ទឹកនៅលើយានអវកាស Apollo មិនល្អវិសេសអ្វីនោះទេ

នៅលើ Apollo ប្រសិនបើចង់នោមនោះ ត្រូវប្រើឧបករណ៍ដូចក្នុងរូប ដែលមានសណ្ឋានស្រដៀងនឹងស្រោមអនាម័យដែរ ហើយរបៀបនៃការប្រើក៏មិនងាយស្រួលនោះដែរ ព្រោះថានៅទីលំហមិនមានទំនាញដូចនៅលើផែនដីនោះទេ។

7. Brandy ចំនួន៣ដបត្រូវបាននាំយកទៅជាមួយនៅលើ Apollo 8

Apollo 8 បានចាប់ផ្តើមដំណើរត្រលប់មកកាន់ផែនដីវិញនៅថ្ងៃបុណ្យណូអែល។ អវកាសយានិកបានបើកប្រអប់ដើម្បីយកអាហារសម្រាប់បរិភោគនៅទីលំហ ប៉ុន្តែអ្វីដែលពិសេសនោះគឺជំនួសឲ្យអាហារដែលគ្មានរសជាតិសម្រាប់នៅទីលំហ ពួកគេឃើញមានអាហារសម្រាប់ថ្ងៃបុណ្យណូអែល ហើយអ្វីដែលពិសេសមួយទៀតនោះគឺស្រា Brandy ដបតូចៗចំនួន៣ដប។

6. NASA​​ បានបាត់ Apollo Command Module ហើយរូស្ស៊ីបានប្រគល់វាទៅឲ្យ NASA វិញ

អ្នកនេសាទរូស្ស៊ីបានឃើញវានៅឆ្នេរសមុទ្រ Biscay ហើយរូស្ស៊ូបានទុកវាអស់រយៈពេល៦ខែ មុននឹងប្រគល់មកឲ្យ NASA។ ក្នុងរយៈពេលនេះវិស្វករខាងកម្មវិធីលំហអាកាសរបស់រូស្ស៊ីក៏បានត្រួតពិនិត្យលើវាផងដែរ។

5. ប្រជាជនអាមេរិកភាគច្រើនមិនចូលចិត្តការចំណាយរាប់ពាន់លានដុល្លារលើ Apollo នោះទេ

បន្ទាប់ពីការនិយាយរបស់លោកប្រធានាធិបតី Kennedy អំពីការស្នើសុំថវិកាសម្រាប់កិច្ចការស្រាវជ្រាវលើឋានព្រះចន្ទនោះ មានការស្ទង់មតិដែលឃើញថា ៥៨ភាគរយនៃសាធារណជនមិនគាំទ្រចំពោះផែនការនោះទេ។

4. Buzz Aldrin បាននាំយក Holy Communion ទៅកាន់ឋានព្រះចន្ទ

មុនពេលបោះជំហានដំបូងលើឋានព្រះចន្ទ លោកបានបើកកញ្ចប់មួយដែលមាននំប៉័ង communion ហើយចាក់ស្រាទំពាំងបាយជូរបន្តិច។ ដោយសារការធ្វើបែបនេះ វាមានលក្ខណៈដូចជាខាងបែបសាសនា ទើប NASA មិនចង់ឲ្យមានការដឹងលឺ ហើយចាត់ទុកវាជារឿងផ្ទាល់ខ្លួនរបស់​ Buzz Aldrin ។ គេចង់ចែកឲ្យដាច់រវាងសាសនា និងរដ្ឋចំពោះកិច្ចការនេះ។

3. អ្នកដែលបើកប្រអប់ Capsules​ ត្រូវត្រៀមខ្លួនទទួលយកក្លិនដែលសាយភាពចេញពីប្រអប់នេះ

ដូចដែលបានដឹងនៅទីលំហ គ្មានខ្យល់អាកាស និងមិនអាចងូតទឹក។ ដូចនេះ វាអាចត្រូវបានចាត់ទុកជាការងារដ៏យ៉ាប់មួយ ព្រោះអ្នកបើកគម្រប Capsule នេះត្រូវជួបនូវក្លិនដែលពិបាកទទួលយកបាន។

2. អ្នករចនា Saturn V Rocket បានចាកចេញពីអាមេរិក​ និងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋសង្គ្រាម

លោក Arthur Rudolph ដែលជាត្រួតពិនិត្យការរចនា និងសាងសង់ Saturn V Rocket ដែលបាននាំមនុស្សទៅកាន់ឋានព្រះចន្ទនោះ ក្រោយមកបានអភិវឌ្ឍ V2  Rocket សម្រាប់ពួកណាស៊ី។ ការអភិវឌ្ឃនេះបានធ្វើឲ្យកម្មករយ៉ាងហោចណាស់ 12,000 បានស្លាប់ ហើយមនុស្សជាច្រើននិយាយថាលោកត្រូវទទួលខុសត្រូវ។ ឆ្នាំ ១៩៨៤ លោកត្រូវបានបង្ខំឲ្យចាកចេញពីសហរដ្ឋអាមេរិក ហើយបោះបង់សញ្ជាតិអាមេរិក និងចំណាយពេលសេសសល់ក្នុងជីវិតនៅអាល្លឺម៉ង់។

1. របបអាហារដែលមានប៉ូតាស្យូមខ្ពស់នៅលើ Apollo 16 បណ្តាលឲ្យមានបញ្ហាហើមពោះ

កាលពីបេសកកម្ម Apollo 15 អវកាសយានិកមានបញ្ហាសុខភាពដោយសារតែរបបអាហារខ្វះជាតិប៉ូតាស្យូម ដូចនេះហើយបេសកកម្មបន្ទាប់គេក៏បន្ថែមរបបអាហារដែលមានជាតិប៉ូតាស្យូម ប៉ុន្តែបែរជាត្រូវជួបបញ្ហាសុខភាពផ្សេងគឺហើមពោះទៅវិញ។

ប្រភព ៖ Listverse

SHARE