និទាឃរដូវ (ដែលភាសាអង់គ្លេសហៅថា Spring)នោះ តែងតែអាចប្រែប្រួលបានជានិច្ច ប៉ុន្តែមិនមានការប្រែប្រួលខ្លាំងក្នុងរយៈពេលតិចជាងមួយថ្ងៃបែបនេះទេ។ កាលពីសប្តាហ៍មុន ប្រជាជននៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក បានជួបនូវអាកាសធាតុក្តៅល្មម (ហាក់ដូចក្នុងរដូវក្តៅ) និងត្រជាក់ខ្លាំង (ហាក់ដូចក្នុងរដូវរងារ) ក្នុងពេលត្រឹមតែមួយថ្ងៃ ខណៈពេលដែលបច្ចុប្បន្នរដ្ឋនេះកំពុងស្ថិតនៅក្នុងនិទាឃរដូវ។ កាលពីថ្ងៃអង្គារ សប្តាហ៍មុននៅតំបន់ភាគច្រើននៃរដ្ឋខូឡូរ៉ាដូមានសីតុណ្ហភាពជិតដល់ 80F ឬ 27 អង្សារ ដែលធ្វើឱ្យប្រជាជនគិតថា ទីបំផុតទៅនិទាឃរដូវបានឈានចូលមកដល់ហើយ ។ ប៉ុន្តែស្រាប់តែរយៈពេលមិនដល់ 24 ម៉ោងផង ក៏មានការធ្លាក់ព្រិលយ៉ាងខ្លាំងទៅវិញ ។

ខាងក្រោមនេះគឺជាការបង្ហោះរបស់លោកស្រី Brigitta Rongstad

ខាងក្រោមនេះគឺជាការបង្ហោះរបស់លោក Chris

ខាងក្រោមនេះគឺជាការបង្ហោះរបស់លោក gubatron

 

ជើងហោះហើរជាងមួយពាន់ត្រូវបានលុបចោលដោយសារព្យុះទឹកកកនេះ ហើយនៅតំបន់ខ្លះនៃរដ្ឋខូឡូរ៉ាដូ មានកម្លាំងខ្យល់បក់រហូតដល់ 100 ម៉ាយក្នុងមួយម៉ោង ដែលធ្វើឱ្យប្រជាជនជិត 40 លាននាក់នៅទូទាំងតំបន់ ប្រឈមនឹងហានិភ័យពីខ្យល់ខ្លាំងនេះ។ ជាមួយគ្នានេះ មិនមែនមានតែរដ្ឋខូឡូរ៉ាដូមួយទេ ដែលទទួលរងឥទ្ធិពលពីព្យុះទឹកកកនោះ ដោយព្យុះទឹកកកនេះក៏បានបន្តដំណើរទៅរដ្ឋ Dakotas និងរដ្ឋ Minnesota ផងដែរ។ ប្រជាជនត្រូវបានប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះ ដើម្បីសុវត្ថិភាព ហើយការធ្វើដំណើរគឺមានការលំបាកខ្លាំង ព្រោះគេស្ទើរតែមិនអាចមើលផ្លូវឃើញ និងមានការបិទផ្លូវជាច្រើនផងដែរ។ បន្ទាប់មកនៅថ្ងៃព្រហស្បតិ៍ ព្រិលបានធ្លាក់យ៉ាងខ្លាំងបំផុតនៅភាគខាងលិចរដ្ឋ Nebraska ភាគច្រើននៃតំបន់ខាងត្បូងរដ្ឋ Dakota និងទូទាំងរដ្ឋ Minnesota ។

ប្រភព៖ CNN

SHARE