ទីផ្សារស្មាតហ្វូន ហាក់បីដូចជាកាប់ចាក់គ្នាសម្បើមណាស់ នៅពេលដែលក្រុមហ៊ុនស្មាតហ្វូននិមួយៗបញ្ចេញកាណុងធំរៀងៗខ្លួន សំញែងដាក់គ្នា។ សង្កេតឃើញថា ស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ហាក់បីដូចជាមានសន្ទុះយ៉ាងខ្លាំង ស្របពេលដែរ កាលពីប៉ុន្មានខែមុន Samsung បានបញ្ចេញម៉ូដែល S10 របស់ខ្លួន រីឯកាលពីចុងខែមីនា Huawei ក៏បានបញ្ចេញ P30 ដែលល្បីថាអាចហ្សូមមិនសំចៃ និងសមត្ថភាពថតរូបកប់សេរ៊ី។

ជម្រើសហាក់បីដូចជាមានច្រើនណាស់ ប៉ុន្តែចំណុចខាងក្រោមទាំងអស់នេះ គឺជាការប្រៀបធៀបសំខាន់ៗមួយចំនួនដែលអ្នកគួរតែពិចារណា​មុននឹងធ្វើការសម្រេ​ចចិត្តទិញម៉ូដែលណាមួយ។

កាមេរ៉ា៖ Huawei P30 Pro ឈរនៅលើកំពូលតារាង DxOMark លើការថតរូប ដូច្នេះ ស៊ុបភើកាមេរ៉ា Leica របស់ P30 ដែលស្ថិតក្នុងត្រកូលតែមួយក៏មិនធម្មតាដែរ ដូច្នេះចាំបាច់អីទៅពិចារណាកាមេរ៉ាក្រោយមានតែពីរគ្រាប់របស់ iPhone XS សមត្ថភាពដដែលៗហ្នឹង។ ហើយនៅចង់ថតរូប
ថាមពលថ្មនិងបច្ចេកវិទ្យាសាកថ្ម៖ Wireless Charge របស់ S10 ស្តាប់ទៅដូចរៀងឡូយជាងគេ ក៏ដោយប៉ុន្តែក្នុងចំណោមទាំងបីម៉ូដែល Huawei P30 មានថាមពលថ្មធំជាងគេ និងប្រើ​បច្ចេកវិទ្យា Supercharge សាកថ្មបានលឿនដូចព្យុះ។
អ្នកគួរតែពិចារណាចំណុចទាំងនេះមុននឹងធ្វើការសម្រេចចិត្តទិញ។​ អីចឹងគួរទិញមួយណាដែរហ៎?

Loading...
SHARE