នឹកដើមដង្ហើមដល់មែន! ទើបតែឃើញព័ត៌មានចរចាមអារាម រហូតដល់ដេកយល់សប្តិឃើញពីវាថ្ងៃមុនសោះ ស្រាប់តែថ្ងៃនេះព័ត៌មានស្តីពី OPPO Reno ដ៏ទាក់ទាញបានបង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងកម្មវិធីសម្ពោធ (Launch Event) នៅទីក្រុងសៀងហៃ។

Image may contain: phone and screen

អ្វីៗទាំងអស់ដែលបានកើតឡើងនាពេលនេះ ហាក់បីដូចជាការផ្តល់ចំលើយដល់មនុស្សគ្រប់គ្នាដែលតែងមានចំងល់ចំពោះវត្តមានរបស់វា ជាពិសេសសម្រាបវ់អ្នកដែលនិយមដេញស៊េរីទូរស័ព្ទវៃឆ្លាតពិតជាមិនខកបំណងទេ ព្រោះ​តែរូបរាង OPPO Reno កាន់តែប្លែក និង គុណភាពកាន់តែកប់ស៊េរីតែម្តងជាងម៉ូឌែលមុនៗទៅទៀត។

Image may contain: phone and text

យោងតាមព័ត៌មានបរទេសជាច្រើនបានបង្ហាញឲ្យឃើញថាទូរស័ព្ទវៃឆ្លាត OPPO Reno ត្រូវបានបែងចែកជាពីរប្រភេទគឺប្រភេទ Renoធម្មតា មានចំនួន៤ពណ៌ និង Reno 10X Hybrid Zoom មានពីរពណ៌ដ៏ស្រស់ស្អាតផងដែរ។ ម៉ូឌែលរបស់ OPPO ចុងក្រោយនេះបានប្តូរ Style Logo ផ្នែកខាងក្រោយមកជាផ្តេកស្របគ្នាជាមួយនឹងកាមេរ៉ាខាងក្រោយទាំងអស់ និងមាន Font មូលស្អាតជាងមុន ដែលមើលទៅប្លែកម្យ៉ាងដែរ។

No photo description available.

Image may contain: phone

ហើយបើយើងក្រលេកមើលម៉ូឌែល Renoធម្មតាទាំង៤ពណ៌វិញពិតជាទាក់ទាញរបស់គេមែន សឹងតែអាចនិយាយបានថាមនុស្សគ្រប់វ័យអាចប្រើវាបានទាំងអស់គ្នា មិនចាំបាច់គិតច្រើននោះឡើយ។ ចំណែក Reno 10X Hybrid Zoom វិញ ដឹងតែមិនបាច់ថ្លែងទេ ធានាថាពេញចិត្តស្តូកសម្រាប់ក្រុមអ្នកជំនាញថតរូប ឬ Professional Photographers  គឺថាកប់ខ្លាំងណាស់ Zoom យ៉ាងម៉េចក៏នៅតែមិនបែកគុណភាពរូបដែរ ថតបានកាន់តែស្អាត និងថតកាន់ច្បាស់តែម្តង។ អ្វីដែលសំខាន់នោះ គឹការរចនារូបរាងរបស់ OPPO Reno ត្រូវបានគេធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងព្រិតព្រាងបំផុត ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់មិនធ្លាប់មានពីមុនមក ព្រមទាំងសោភ័ណ្ឌភាពដ៏ទាក់ទាញខ្លាំងណាស់សម្រាប់​ស្រទាប់យុវវ័យ និង មជ្ឈឹមវ័យ​ ។

Image may contain: phone and screen

 OPPO Reno នៅតែប្រើក្រយ៉ៅដៃស្កេននៅលើអេក្រង់លាតពេញដដែល រចនាពណ៌បែប Gradient  ប៉ុន្តែអ្វីដែលប្លែកខ្លាំងនោះ គឺ បច្ចេកវិទ្យាកាមេរ៉ារបស់ Reno 10X Hybrid Zoom និង កាមេរ៉ាបង្កប់ខ្លួន បែបត្របកផ្លិត មើលទៅ Cool និង ប្លែកតែម្តង គ្រាន់តែឃើញរូបភាពរបស់វាភ្លាម ស្រម៉ៃចង់ប្រើតែម្តង។ ដូច្នេះយើងខ្ញុំសុំបញ្ឈប់ស្រមើស្រម៉ៃត្រឹមនេះ ហើយសាកចូលរួមទាយទាំងអស់គ្នាថា OPPO Reno នឹងមកដល់ប្រទេសកម្ពុជាយើងឬអត់? ហើយប្រសិនមកមែន មកដល់នៅពេលណា? ហើយតើវានឹងមកទាំងពីរប្រភេទហ្នឹង ឬ យ៉ាងណា? មានអ្នកណាដឹងអត់ជួយប្រាប់គ្នាផង?     

Loading...
SHARE