នៅពេលដែលយើងគ្រប់គ្នាទទួលបានសំណួរមួយថា សំណព្វចិត្តរបស់អ្នកមួយណាដែលតាមអ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង?

ច្បាស់ណាស់ ចំលើយដែលចេញមក គឺសំដៅទៅលើបុគ្គលក្នុងនាមជាមនុស្សដែលយើងស្រលាញ់បំផុត ឬ អាចជាសត្វចិញ្ជឹមដែលយើងគ្រប់គ្នាស្រលាញ់និងរស់នៅជាមួយយើងរាល់ថ្ងៃជាក់ជាមិនខាន ។

លោកអ្នកសាកគិតបន្តិចទៅមើល៍ថាអ្វីដែលនៅជាប់ជាមួយយើងរាល់ថ្ងៃគ្រប់ពេល និង គ្រប់ទីកន្លែង ទៅណាក៏យកទៅដែរ សូម្បីតែចូលបន្ទប់ទឹក ក៏មិនអាចបំភ្លេចបាន បើភ្លេចវាដូចបាត់របស់អ្វីម្យ៉ាង ស្ទើរតែសំខាន់ជាងគ្រឿងអលង្កាដែលនៅជាប់នឹងខ្លួនរបស់យើងទៅទៀត! គិតឃើញឬនៅ?

ខ្ញុំប្រាប់ទៅចុះ វាគឺជាទូរស័ព្ទវៃឆ្លាត (Smart Phone) ហ្នឹងណា All Nop!។

ឃើញទេ វាមិនពិបាករកនឹកនោះទេ ព្រោះថា Smart Phone គឺជាមិត្តដ៏យល់ចិត្តម្នាក់របស់យើងគ្រប់គ្នា ឬ អាចនិយាយបានថាវាជាមិត្តដ៏ស្មោះត្រង់ម្នាក់ដែលមនុស្សគ្រប់គ្នាត្រូវតែងតែចង់បាន និង យកទៅតាមខ្លួនជានិច្ច ​សម្រាប់មនុស្សគ្រប់វ័យ។ ដោយ Smart Phone អាចធ្វើការសន្ទនាគ្នាបាន អាចលេងហ្គេមអនឡាញក៏បាន នៅពេលសម្រាកពីការងារ និង ការសិក្សា ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺវាអាចជំនួយដល់ការសិក្សារស្រាវជ្រាវរកគំនិតច្នៃប្រឌិត ទាញយកចំណេះដឹងទូទៅល្អៗ ដើម្បីជាគន្លឹះសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗផងដែរ ។

ក្នុងនោះដែរលោកអ្នកតែងតែប្រើប្រាស់សំណព្វចិត្តមួយនេះ ដើម្បីធ្វើជាអ្នកផ្តិតយករូបភាពបែបគ្រួសារ និង រូបភាពផ្ទាល់ខ្លួន ព្រមទាំងរូបភាពទេសភាពដ៏ស្រស់ស្អាតនានា និង ទាក់ទាញបំផុត រហូតដល់បុគ្គលខ្លះបានទទួលជោគជ័យក្នុងវិស័យថតរូបតាមរយៈសំណព្វចិត្តមួយនេះហើយ ។ លើសពីនេះទៀត Smart Phone ប្រៀបដូចជាទីកន្លែងដែលបានតំកល់រូបភាពអនុស្សាវរីយ៍ជាច្រើន បង្កើនការចងចាំរវាងគ្នាទៅវិញទៅមក ហើយក្នុងនោះក៏មានគូរស្នេហ៍ខ្លះបានជ្រើសរើសប្រើប្រាស់ទូរស័ព្ទម៉ូឌែលដូចគ្នាដើម្បីបង្ហាញពីក្តីស្រលាញ់ដល់គ្នាទៅវិញទៅមកជាសារធារណៈថែមទៀតផង។ ដូច្នេះនៅចាំអីទៀតតោះនាំគ្នាជ្រើសរើសយកសំណព្វចិត្តរបស់អ្នក និង ជូនកាដូចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទៅដល់មនុស្សដែលអ្នកស្រលាញ់ ចាប់ពីពេលនេះតទៅ ដែលអាចផ្តល់អត្ថប្រយោជន៍ឲ្យលោកអ្នកទាំងតម្លៃ ទាំងគុណភាព។

ដូច All Nop បានដឹងចឹង! បច្ចុប្បន្ននេះមានសំណព្វចិត្ត(Smart Phone) ថ្មីៗជាច្រើនកំពុងវាយលុកក្នុងទីផ្សារ ក្នុងនោះដែរក៏មានសំណព្វចិត្តមួយដែលមានឈ្មោះថា F11 Pro ដែលវាកំពុងតែស្ថិតក្នុងដៃ អ្នកជំនាញថតរូបជាច្រើន បាននឹងកំពុងប្រើប្រាស់ម៉ូឌែលមួយនេះ! ចឹងនៅចាំអីទៀត តោះទៅស្វែងរកសំណព្វចិត្តរបស់យើងទាំងអស់គ្នាចាប់ពីពេលនេះតទៅ !៕

Image may contain: phone
Oppo F11 Pro
Image may contain: phone
Oppo F11 Pro
Image may contain: one or more people, people sitting and phone
Oppo F11 Pro
Image may contain: one or more people and text
Oppo F11 Pro
SHARE