ភ្នំពេញ ថ្ងៃទី​​ 8 មីនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន​ Huawei បានរកឃើញអតិថិជនដែលមានសំណាងបីរូបទៀតហើយ ពីការចាប់រង្វាន់លើកទីបួន ប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលធ្វើឡើងនៅផ្សារទំនើប Soriya Center Point កាលពីថ្ងៃ 5 មីនា សប្តាហ៍មុន។ អតិថិជនដែលមានសំណាងទាំងបីរូបនៅក្នុងសប្តាហ៍នេះ គឺសុទ្ធតែជាអតិថិជនដែលទិញស្មាតហ្វូន Huawei អេ 7។ អតិថិជនឈ្មោះ ជីន ទិញ​ពីហាង ទីសារិទ្ធ 2 បានឈ្នះរង្វាន់​ម៉ូតូ Zoomer X 1 រង្វាន់ ចំណែកឯអតិថិជនឈ្មោះ ឈុន យ៉ានី ដែលបានទិញ​ពីហាង Amazon បានឈ្នះទូរទស្សន៍ Smart TV 43 អ៊ីញ 1 រង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ មួយរង្វាន់ទៀតបានទៅលើ អតិថិជនឈ្មោះ ហេង សីហា​ ដែលបានទិញ​ពីហាង ទីសារិទ្ធ 2។ អស់ទាស់ហ្មង់! ការចាប់ឆ្នោតលើកនេះ អតិថិជនរបស់ Huawei ដល់ទៅពីររូប ដែលទិញពីហាង ទីសារិទ្ធ 2 បានឈ្នះរង្វាន់ម៉ូតូផង និងទូរទស្សន៍ផង។

Image may contain: text

ក្នុងការចាប់ឆ្នោតលើកទីបួននេះ មានអតិថិជនសំណាងជាច្រើនរូបដែលមិនបានលើក​ទូរសព្ទរបស់ក្រុមហ៊ុននៅពេលកំពុងផ្សាយផ្ទាល់ និងមួយចំនួនទៀត ដាក់លេខទូរសព្ទមិនបានត្រឹមត្រូវ។ ដូច្នេះបន្ទាប់ពីការទំនាក់ទំនងទៅបីដង មិនមានការឆ្លើយតប ក្រុមហ៊ុនបានធ្វើការចាប់រង្វាន់រកអតិថិជនសំណាងថ្មីបន្តទៀត។ ការចាប់ឆ្នោតលើកនេះ​ ហាក់បីដូចជាមានភាពស្វិតស្វាញណាស់ទម្រាំតែបានអតិថិជនសំណាងទាំងបីរូបនេះ។

Image may contain: 4 people, people smiling, people standingImage may contain: 3 people, people standingImage may contain: 4 people, people standing and text

ក្រៅពីការចាប់រង្វាន់លើកទីបួននេះ យើងក៏មានការប្រគល់រង្វាន់ជូនដល់អតិថិជនដែលបានឈ្នះកាលពីលើកទីបីផងដែរ។ ក្រុមហ៊ុនបានដឹកម៉ូតូ Zoomer X 1 រង្វាន់ ទៅប្រគល់ជូនអតិថិជនឈ្មោះ ពៅ​ ស្រនិច ដល់ផ្ទះតែម្តងនៅក្រុង តាខ្មៅ។ ដំបូងឡើយ កញ្ញាហាក់បីដូចជាមិនសូវជឿថា មានសំណាងឈ្នះរង្វាន់នេះសោះ​ នៅពេលក្រុមហ៊ុនធ្វើការទំនាក់ទំនងទៅ ប៉ុន្តែបន្ទាប់ពីបានទស្សនាការផ្សាយផ្ទាល់នៅលើ Facebook Page របស់ Huawei រួច ទើបកញ្ញាជឿជាក់ថាបានឈ្នះពិតប្រាកដមែន។​ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានអញ្ជើញអតិថិជនពីររូប គឺលោក Jackson និងបងប្រុស សុផា ដែល​បានឈ្នះទូរទស្សន៍មកប្រគល់រង្វាន់ផងដែរ។ ពួកគាត់ក៏មិនខុសពីកញ្ញា ពៅស្រនិចដែរ ដំបូងឡើយពួកគាត់មិនសូវជឿនោះទេ ហើយពួកគេពិតជាមានអារម្មណ៍រំភើប សប្បាយរីករាយជាខ្លាំង ដែលបានឈ្នះរង្វាន់នេះ។​

Image may contain: 1 person, standing

Image may contain: 1 person, standing

ដើម្បីឆ្លើយតបនិងសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជន ក្រុមហ៊ុនក៏បន្ថែមការចាប់ឆ្នោតបួនលើកទៀត និងរង្វាន់បន្ថែម ពោលគឺការចាប់ឆ្នោតសរុបមានរហូតដល់ 9 ដង។ ការចាប់ឆ្នោតចាប់ពីការលើកទី5 ដល់ការចាប់លើកទី 8 ក៏ជាការចាប់បីរង្វាន់គឺ ម៉ូតូ​ 1 គ្រឿង និង ទូរទស្សន៍ 2 រង្វាន់ ក្នុងមួយលើកៗ ដូចគ្នា ដែលធ្វើឡើងរៀងរាល់ពីរ សប្តាហ៍ម្តង។ ការចាប់រង្វាន់ធំចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 28​ ​ខែ​ កក្កដា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page​ ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV។

Image may contain: 2 people, people standing

កាន់តែពិសេសទៅទៀតនោះ អតិថិជនដែលទិញ Huawei អេ5s និង Huawei P30 Lite ក៏មានឱកាសចូលរួមការចាប់រង្វាន់ផងដែរ។ ដូចច្នេះ អ្នកគ្រាន់តែទិញស្មាតហ្វូនម៉ូដែលណាមួយ ក្នុងចំណោមម៉ូដែលទាំងប្រាំ ដូចជា Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ5s ឫ P30 Lite ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ​ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer​​ Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ​​។​

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei ​អេ​​ 7 មានតម្លៃត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ​​ $299, nova3​​តម្លៃ $469, អេ 5s តម្លៃ​ $159 និង P30 Lite តម្លៃ $339។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

Loading...
SHARE