ក្នុងលោកនេះមានមនុស្សពីរប្រភេទគឺអ្នកក្លាហាននិងអ្នកគ្របភួយ។អ្នកក្លាហានចូលចិត្តផ្សងព្រេងធ្វើរឿងដ៏សែនគ្រោះថ្នាក់⁣ ចំណែកមនុស្សប្រភេទទីពីរគឺគ្របភួយខ្លាចគ្រប់រឿងមិនហ៊ានធ្វើអ្វីគ្រោះថ្នាក់ឡើយ។បើសិនជាអ្នកជាមនុស្សម្នាក់ដែលងប់ងល់នឹងរឿងព្រឺព្រួច⁣ ភ័យលំដាប់ញ័រប្លោក⁣⁣⁣ទាំងនេះជាកន្លែងដែលអ្នកប្រាថ្នាចង់ទៅ៖

1. ភ្នំវ៉ាស៊ីងតោន នៅអាមេរិក៖ អ្នកទៅលេងត្រូវហ៊ានប្រាប់ខ្លួនឯងថាជីវិតមនុស្សមិនទៀងទេ ព្រោះក្រៅពីកម្លាំងខ្យល់បក់ខ្លាំងដូចព្យុះហើយ⁣ សីតុណ្ហាភាពវាប្រែប្រួលអាចនឹងចុះត្រជាក់ដល់កម្រិត-៤០អង្សារសេផងដែរ។ប៉ុណ្ណឹងថាមិនញ័រប្លោកទើបចម្លែក។


2. ភ្នំភ្លើងSinabung នៅឥណ្ឌូនេស៊ី៖ ភ្នំភ្លើងដែលនៅសកម្ម⁣ ហើយតែងតែផ្ទុះស្ទើរជារៀងរាល់ឆ្នាំទៀតផង⁣⁣។នៅឆ្នាំ២០១០⁣ ២០១៣⁣ ២០១៤ និង២០១៥⁣សុទ្ធតែផ្ទុះហើយបានធ្វើអោយមនុស្សជាច្រើនរត់ចោលផ្ទះសំបែងទៀតផង។ការផ្ទុះចុងក្រោយគឺនៅថ្ងៃទី ២៧⁣ កុម្ភៈ⁣ឆ្នាំ២០១៦។បើសិនជាអ្នកចូលចិត្ត⁣លេងហ្គេមTemple Runហើយចង់សាកល្បងរត់គេចពីគ្រោះភ័យពិត អាចទៅលេងកន្លែងនេះបាន។ថាមិនត្រូវអ្នកអាចមានសំណាងទៅលេងចំពេលភ្នំភ្លើងផ្ទុះក៏អាចថាបាន⁣ គ្មានអ្នកណាទៅដឹង។


3. កោះពស់នៅប្រេស៊ីល៖ អ្នកណាហ៊ានទៅលេង⁣ លើកដៃហើយចុះឈ្មោះមក។កោះនេះត្រូវបានអ្នកស្រាវជ្រាវថាវាប្រជុំទៅដោយពស់ពិសសាហាវៗជាប់កម្រិតពិភពលោក⁣ ហើយវាស្ទើរតែមានចំនួន៥ក្បាលក្នុងមួយម៉ែត្រការ៉េ។ដូច្នេះអ្នកអាចរាគនោមដាក់ខោដោយមិនដឹងខ្លួនបើបានទៅលេងទីនោះ ប៉ុន្តែវាគួរអោយស្តាយដែរដោយសាររដ្ធាភិបាលប្រេស៊ីលបានហាមឃាត់ជាដាច់ខាតមិនអោយនរណាម្នាក់ទៅជាន់តំបន់នោះទៀតឡើយ។


4. សួនMadidi នៅប៊ួឡាវី៖ មើលតែរូបវាស្អាតគួរអោយទាក់ទាញហើយ⁣ ប៉ុន្តែចូលទៅដល់វាទាក់ទាញជាងនេះទៅទៀត ព្រោះវាប្រមូលផ្ដុំទៅដោយសត្វសាហាវ⁣ និងមានពិសច្រើនប្រភេទធានាថាអ្នកទៅលេងបើមិនស្លាប់ដោយសារពួកវាក៏ស្លាប់ដោយគាំងបេះដូងដែរ។


5. ជ្រលងមរណៈ នៅអាមេរិច៖ ជ្រលងមួយនេះជាប់កំណត់ត្រាលេខមួយដែលក្តៅបំផុតលើលោកក្នុងកម្រិត ៥៦.៧ អង្សារសេ។មនុស្សដែលពូកែទ្រាំអាចតស៊ូមានជីវិតនៅក្នុងជ្រលងនេះត្រឹម១៤ថ្ងៃប៉ុណ្ណោះ។


6. វាលខ្សាច់Danakil នៅEritrea៖ បើអ្នកមិនចង់ទៅអាមេរិក ជ្រលងមួយនេះអាចជំនួសបានដែរ ដោយសារតែវាក្តៅកម្រិត៥០ អង្សារសេដែរ។ វាត្រូវបានគេដាក់ឈ្មោះថាស្ថាននរកលើផែនដី⁣⁣ ហើយរាល់ថ្ងៃនេះវានៅតែមានអ្នកទេសចរផ្សងព្រេងដែលចង់ស្គាល់នរកមុនពេលគេដល់ពេលទៅពិតមែន។ដូច្នេះអ្នកអាចទៅសាកបាន⁣។


7. ជ្រលងផ្ដាច់ជីវិតនៅរូស្ស៊ី៖ ដោយសារកម្រិតឧស្ម័នពុលនៅក្នុងជ្រលងនេះខ្លាំង⁣ សត្វនិងមនុស្សដែលចូលទៅកាន់តំបន់នេះ⁣មានសង្ឈឹមថាចេញមកដោយមានជីវិតតិចណាស់។


8. កោះMarshall នៅអាមេរិច៖ គួរអោយស្តាយឆ្នេរដ៏ស្រស់ស្អាត⁣ បែរជាក្លាយជាកន្លែងគ្រោះថ្នាក់និងហាមឃាត់ដោយសារវាក្លាយជាតំបន់សាកកម្មវិធីនុយក្លេអ៊ែ⁣ ទើបប្រជាជនហាមមិនអោយទៅក្បែរកោះមួយនេះតទៅទៀត។


9. កសិដ្ធានក្រពើរ នៅថៃ៖ នៅជិតខ្មែរយើងទេ⁣ ដូច្នេះអាចទៅសាកដាក់ចំណីអោយក្រពើរបាន⁣។វាគ្រាន់តែស្រៀវៗ⁣ ញ័រៗម៉ារាគនោមដាក់ខោពេលក្រពើហក់មកតែប៉ុណ្ណឹងទេ។


10. ភ្នំភ្លើងErta Aleនៅអេចូពី៖ ក្រៅពីភ្នំភ្លើងក្តៅៗ ហើយថែមជាដែនដីរញ្ជួយតិចៗ⁣⁣ គិតមើលក៏សប្បាយដែរពេលទៅលេង។


11. បឹងNatronនៅតង់ហ្សានី៖ ត្បិតតែបឹងមើលទៅស្រស់ស្អាត⁣ ប៉ុន្តែវាមិនអាចចូលហែលបានទេដោយសារកំហាប់អំបិលក្នុងបឹងនេះខ្ពស់ធ្វើអោយអ្នកចុះហែលអាចស្លាប់បាន។

ប្រភព៖ Brightside

SHARE