ក្រោយការបិទជួសជុលអស់រយៈពេលជាច្រើនខែដោយក្រុមវិស្វករជំនាញរបស់ជប៉ុន ទីបំផុតស្ពានជ្រោយចង្វារ ឬ ស្ពានមិត្តភាពកម្ពុជាជប៉ុន ត្រូវបានបើកឲ្យធ្វើដំណើរឡើងវិញ ។ ដោយនៅក្នុងនោះគេបានធ្វើការគូសគំនូសបញ្ជាក់ពីគន្លងសម្រាប់អ្នកថ្មើរជើង គន្លងសម្រាប់ម៉ូតូ និង គន្លងសម្រាប់រថយន្ត ជាដើម ។

ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ រូបថតជាច្រើនសន្លឹកដែលបង្ហាញពីសកម្មភាពការធ្វើដំណើរនៅលើស្ពាននោះត្រូវបានគេបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Facebook ហើយវាក៏ធ្វើឲ្យអ្នកលេងហ្វេសបុកជាច្រើនបានសំដែងការមិនពេញចិត្ត និងរិះគន់យ៉ាងចាស់ដៃចំពោះទង្វើរបស់អ្នកបើកបរម៉ូតូដែលថតជាប់នៅក្នុងរូបថតទាំងនោះ ដោយសារតែពួកគេមិនបានជិះទៅតាមគន្លងឲ្យបានត្រឹមត្រូវ ។

Image may contain: one or more people and outdoor

Image may contain: one or more people, motorcycle and outdoor

Image may contain: one or more people, sky and outdoor

Image may contain: one or more people, people standing and outdoor

រូបភាពដកស្រង់ចេញពីផេក ៖ ចរិតខ្មែរ

Loading...
SHARE