ភ្នំពេញ ថ្ងៃទី​​​​​ 20 ធ្នូ ឆ្នាំ 2018 ៖​​ ទើបតែប្រកាសពីការកុ​ម៉្មង់ទុកមុន រយ:ពេលពីរថ្ងៃសោះ កំពូលស្មាតហ្វូន P30 Pro ទទួលបានការគាំទ្រយ៉ាងកំហុកលើសពីការរំពឹងទុក រហូតដល់ទទួលបានការកក់អស់រលីង គ្មានសល់តែម្តង។ ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់បានធ្វើការកក់ទុកមុន កុំបារម្ភអី! អ្នកនៅតែអាចបន្តកុម្ម៉ង់កំពូលស្មាតហ្វូន​ Huawei P30 ក្នុងតម្លៃត្រឹមតែ $699 ជាមួយការថែមកាដូជាច្រើនសន្ធឹកសន្ធាប់ដូចជា នាឡិកា Huawei Band 3 កាលីបទាន់សម័យ ជញ្ជីងសុខភាព Huawei Body Fat Scale ឥតគិតថ្លៃនិងកាដូជាច្រើនទៀត រហូតដល់ថ្ងៃ 5 មេសា។ សល់តែប៉ុន្មានថ្ងៃទៀតទេ អត់បានកុម្ម៉ង់ប្រយ័ត្នស្តាយណា!

Image may contain: phone

Image may contain: 5 people, people smiling, people standing and text

Image may contain: phone and text

Image may contain: one or more people and text

ស្របពេលជាមួយនិងការផ្ទុះ ការគាំទ្រកំពូលស្មាតហ្វូន P30 សេរ៊ី ឥលូវសូម្បីតែកំពូលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពបំផុតនៅប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ក៏សម្រេចចិត្តចោលស្មាតហ្វូន Samsung ដោយមិនបន្តកុងត្រា ដោយឈោងចាប់អនាគតថ្មី ជម្រើសថ្មីក្រុមហ៊ុនស្មានហ្វូនយក្ស Huawei ផងដែរ។ ស្វាគមន៍ អ្នកនាង ឱក សុគន្ធកញ្ញា​ និងលោកនីកូ ជាឯកអគ្គរដ្ឋទូតក្រុមហ៊ុន Huawei! អ្នកទាំងពីររូប ពិតជាសាកសមបំផុតសម្រាប់ Huawei ក៏ដោយសារតែក្រុមហ៊ុន Huawei ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរ និងជាម៉ាកដែលមានទទួលការទុកចិត្តខ្ពស់ពីអតិថិជន កេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោក ព្រមទាំងមានបច្ចេកវិទ្យានិងផលិតផលឈានមុខគេបង្អស់។ ជាមួយនិងឯកអគ្គរដ្ឋទូតថ្មី ធានាថា​ Huawei នឹងមានអ្វីដែលកាន់តែពិសេសនិងភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ​ និងមហាជននាពេលឆាប់ៗនេះ ជាពិសេសជាមួយកំពូល ស្មាតហ្វូន​ P30 សេរ៊ីនេះតែម្តង!​

Image may contain: 1 person, shoes

Image may contain: 1 person, standing

ឥលូវអស់ពីហ្សូមដល់ឋានព្រះច័ន្ទ និងហ្សូមចេញឯកអគ្គរដ្ឋទូតជាមួយ Huawei P30 សេរ៊ី អ្នកក៏អាចទៅហ្សូមទៅផ្សារទំនើបអ៊ីអនភ្នំពេញដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។ ក្រុមហ៊ុន Huawei នឹងរៀបចំកម្មវិធី First Sale ដ៏កក្រើកបីថ្ងៃពេញ ចាប់ពីថ្ងៃ 5 ដល់ 7 មេសា នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នៅ Day Light Plaza ហើយអតិថិជនដែលប្រើ Huawei P30 សេរ៊ីទាំងអស់​ នឹងមានឱកាសឈ្នះ នាឡិកា Band 3, Power Band 6700 mAh និងអាវយឺតដ៏ស្រស់ស្អាត ដោយគ្រាន់តែចូលរួមកម្មវិធីថតរូបឡូយៗ និងថតរូបបង្ហោះក្នុងគណនី Facebook​ ផ្ទាល់ខ្លួន។ ងាយៗ ស្រួលៗ! ហើយអ្នកចូលរួមទាំងអស់ ធានាថាសុទ្ធតែបានរង្វាន់!​ កាដូពិសេសនិងរង្វាន់ទាំងអស់នេះ ក៏ជាកាដូអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិពីក្រុមហ៊ុន​ Huawei ផងដែរ។​ ក្រៅពីនេះ យើងក៏មានការដាក់តាំងបង្ហាញកំពូលស្មាតហ្វូន P30 សេរ៊ីសម្រាប់តេស្តសាកល្បង ការលេងហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ និងការសម្តែងពិសេសៗពីតារាចម្រៀងល្បីៗ និង​ឯកអគ្គរដ្ឋទូតថ្មីក្រុមហ៊ុន Huawei លោក នីកូ​​កំលោះសង្ហារផងដែរ។

Image may contain: one or more people and phone

គួរបញ្ជាក់ផងដែរថា​ កំពូលស្មាតហ្វូន​ P30 សេរ៊ី អាចផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់និងភ្នែកនៅពេលយប់ ដោយកម្រិត ISO ខ្ពស់​សូម្បីតែក្នុងទីងងឹត មិនសូវមានពន្លឺ ជាមួយស៊ូភើកាមេរ៉ាបច្ចេកវិទ្យា​ Super Sensing Leica បួនគ្រាប់ដំបូងគេបង្អស់ក្នុងពិភពលោក ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF​ ចាប់ប្លង់វីឌីអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នាអាចឲ្យអ្នកឃើញប្លង់បានពីចំងាយនិងមើលកៀក។​

No photo description available.

Image may contain: phone and screen

អ្នកក៏អាចរកជាវស្មាតហ្វូនត្រកូល P30 មួយម៉ូដែលទៀតគឺ P30 Lite ក្នុងតម្លៃ $399 ថែមទាំងអាចមានឱកាសចូលរួមការចាប់រង្វាន់រថយន្ត​ Mazda 2 ទៀតផង!

SHARE