អ្នកខ្លះគិតថាស៊ូទិញរបស់ល្អតម្លៃថ្លៃ ប្រសើរជាងទិញរបស់តម្លៃថោកតែអន់ប្រើមិនបានយូរ។ ប៉ុន្តែពេលខ្លះ របស់មួយចំនួនគឺដូចគ្នា បំពេញមុខងារដូចគ្នា ប្រើបានដូចគ្នា តែមួយមានតម្លៃថ្លៃកប់ពពក ចំណែកមួយទៀតមានតម្លៃធម្មតា។ ជាក់ស្តែង របស់ទាំង១៨យ៉ាងខាងក្រោមនេះគឺមានតម្លៃថ្លៃខ្លាំង បើធៀបនឹងរបស់ធម្មតាប្រភេទដូចគ្នា។

18. គ្រែសម្រាប់កូនក្មេងដេក តម្លៃ20,000,000ដុល្លារ

គ្រែទាំងមូលផលិតឡើងពីមាស24-karat ប៉ុន្តែសម្រាប់អ្នកមិនមានលទ្ធភាពទិញគ្រែនេះក្នុងតម្លៃ20លានដុល្លារ អាចទិញម៉ូដែលសាមញ្ញជាងនេះធ្វើពីមាស18-karat ក្នុងតម្លៃ220,000ដុល្លារ។

17. នាឡិកាតម្លៃ 11,317,945ដុល្លារ

វាជានាឡិកាម៉ាកPatek Philippe ដែលធ្វើពីដែកថែបគ្មានស្នាមប្រឡាក់ ហើយមានតែ4គ្រឿងគត់។

16. កង់ធ្វើពីមាសតម្លៃ 393,000ដុល្លារ

ក្រុមហ៊ុនGoldgenie ដែលផលិតកង់នេះធានាថា កង់នេះស្រោបដោយមាស24-karat រួមទាំងច្រវ៉ាក់និងផ្នែកតូចៗ។

15. ទូរស័ព្ទដៃដាំត្បូងទទឹមតម្លៃ 360,000ដុល្លារ

ទូរស័ព្ទដៃនេះលម្អដោយត្បូងពេជ្រពីរគ្រាប់ និងត្បូងទទឹមជាច្រើន។ អ្វីដែលពិសេសគឺទូរស័ព្ទនេះដឹកជញ្ជូនដល់អតិថិជនតាមឧទ្ធម្ភាគចក្រ។

14. ដូមីណូមាសតម្លៃ 153,000ដុល្លារ

ក្រុមហ៊ុនអាល្លឺម៉ង់ Lieb Manufaktur និងVeridor ជឿថាផលិតផលដូមីណូ(Domino)របស់ខ្លួននឹងទទួលបានការកោតសរសើរចូលចិត្តពីអ្នកគាំទ្រដូមីណូ។

13. ដបទឹកដោះគោរបស់ទារកតម្លៃ 136,000ដុល្លារ

12. ទូរស័ព្ទiPhoneធ្វើពីមាសតម្លៃ 70,000ដុល្លារ

11. អាងងូតទឹករាងអង្រឹងស្រោបមាសតម្លៃ 63,000ដុល្លារ

10. របស់(ដូចក្បាលដោះ)សម្រាប់ទារកបៀមលេង​កុំឲ្យយំតម្លៃ 35,658ដុល្លារ

សម្រាប់អ្នកដែលហ៊ានទិញគ្រែងគេងសម្រាប់ទារក និងដបទឹកដោះគោខាងលើហើយ ប្រាកដជាមិនខ្លាចនឹងចំណាយទិញរបស់នេះមួយទៀតនោះទេ។

9. គ្រឿងអលង្ការសម្រាប់ភ្នែកតម្លៃ 15,590ដុល្លារ

អ្នករចនាម៉ូដឥណ្ឌា​ បានធ្វើឲ្យភ្ញាក់ផ្អើលតាមរយៈការបង្កើតនូវContact Lenses ធ្វើពីមាសនិងពេជ្រ។

8. ក្តារស្គីធ្វើពីមាសតម្លៃ 15,000ដុល្លារ

វាមានទម្ងន់ធ្ងន់ជាងក្តារស្គីធម្មតា80% ប៉ុន្តែបំពេញមុខងារបានពេញលេញដូចក្តារស្គីធម្មតា។

7. Ball Maze Gameធ្វើពីមាសតម្លៃ 12,300ដុល្លារ

វាជាប្រភេទឧបករណ៍ហ្គេមដែលធ្វើដូចជានាឡិកាដៃ ហើយមានការចូលចិត្តពីសំណាក់អ្នកដែលធុញទ្រាន់នឹងហ្គេមអេឡិចត្រូនិច។

6. កាស់ស្តាប់ដាក់ត្រចៀកធ្វើពីមាសនិងពេជ្រតម្លៃ 9,995ដុល្លារ

5. ច្រាសដុសធ្មេញដែលមានការធានារយៈពេលប្រាំឆ្នាំតម្លៃ 3,802ដុល្លារ

ក្រុមហ៊ុនReinast ធានាថាច្រាសដុសធ្មេញនេះអាចប្រើប្រាស់រយៈពេលពី5ទៅ11ឆ្នាំ ដោយប្តូររោមសរសៃច្រាស។

4. កាបូបBalenciaga ដែលដូចថង់កន្រ្តកយួរ IKEA តម្លៃ 2,200ដុល្លារ

3. ដុំសូកូឡាតម្លៃ 260ដុល្លារ

វាផលិតចេញពីដើមសូកូឡាដែលមានអាយុកាល130ឆ្នាំ ហើយដំណើរការចាប់ពីការប្រមូលផលធញ្ញជាតិរហូតដល់ការវេចខ្ចប់គឺឆ្លងកាត់36ដំណាក់កាល។

2. ស្ករមាសតម្លៃ 120ដុល្លារសម្រាប់ 3ដុំ

វាត្រូវបានផលិតដោយក្រុមហ៊ុនអង់គ្លេស Firebox ហើយអ្វីដែលធ្វើឲ្យវាខុសពីស្ករធម្មតានោះគឺវាត្រូវបានលាបដោយមាស24-karat ប្រើសម្រាប់លម្អកាហ្វេ ស្រាក្រឡុក ភេសជ្ជៈផ្សេងៗ និងបង្អែម។

  1. ចំណិតដំឡូងតម្លៃ 56ដុល្លារសម្រាប់5 ចំណិត

វាត្រូវបានផលិតដោយក្រុមហ៊ុនស៊ុយអែត S:t Eriks។ អ្វីដែលធ្វើឲ្យវាថ្លៃគឺគ្រឿងផ្សំរបស់វា។

ប្រភព៖ Brightside

Loading...
SHARE