លេីលោកនេះមាននរណាម្នាក់ដែលមិនចង់ជោគជ័យ មាននរណាម្នាក់ដែលមិនខិតខំប្រឹងប្រែងដេីម្បីសម្រេចក្តីប្រាថ្នា តែអ្វីៗគ្រប់យ៉ាងវាមិនអាចដំណេីរការទៅតាមអ្វីដែលយេីងចង់បានទាំងស្រុងនោះទេ វាពឹងលេីសមត្ថភាពហេីយក៏ពឹងលេីព្រេងសំណាងផ្គួបផ្សំបញ្ចូលគ្នាដែរទេីបអាចសម្រេចបានជោគជ័យទាំងស្រុង។ ជាក់ស្តែងដូចជាបុគ្គលទាំង១០រូបនេះជាដេីម ពួកគាត់សុទ្ធតែជោគជ័យបន្ទាប់ពីពួកគាត់មានអាយុចាស់ជាង៣០ឆ្នាំ។

១ លោក Colonel Sanders ជោគជ័យនៅអាយុ ៦២ ឆ្នាំ

Colonel Sanders, 62

អ្នកប្រហែលជាស្គាល់ហាងអាហារមាន់បំពងដ៏ល្បីមួយដែលមានឈ្មោះថា​ KFC ហេីយ។ ​ហេីយលោក Colonel Sanders ជាអ្នកដែលនៅពីក្រោយការជោគជ័យក្នុងការបង្កេីតប្រេននេះឡេីង។ លោកកេីតនៅថ្ងៃទី ០៩ កញ្ញា ឆ្នាំ១៨៩០ ហេីយលោកបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ១៦ ឆ្នូ ឆ្នាំ១៩៨០។ មុននឹងគាត់ចាប់ផ្តេីមបេីកហាងដ៏ល្បីមួយនេះ (KFC) គាត់ធ្លាប់បានធ្វេីការងារជាច្រេីនដូចជា អ្នកពន្លត់អគ្គិភ័យ បុគ្គលិកផ្នែកលក់ និងធ្វេីការក្នុងក្រុមហ៊ុនធានារ៉ាប់រងជាដេីម ហេីយគាត់ក៏ធ្លាប់ត្រូវបានគេបណ្តេញចេញពីការងារផងដែរ។ តែក្រោយមកគាត់ក៏បានរកឃេីញនូវអ្វីដែលជាគោលដៅពិតសម្រាប់គាត់គឺបេីកហាងលក់មាន់បំពងដែលមានឈ្មោះ KFC​ មកដល់សព្វថ្ងៃនេះឯង។ ហេីយហាង KFC ដំបូងគេបង្អស់គឺត្រូវបានបេីកនៅឆ្នាំ១៩៥២ដែលពេលនោះលោក Colonel Sanders មានអាយុ៦២ឆ្នាំទៅហេីយ។

២ លោកស្រី J.K. Rowling ជៅគជ័យនៅអាយុ ៣២ ឆ្នាំ

J.K. Rowling, 32

ហ្វេន Harry Potter ប្រាកដជាស្គាល់គាត់ច្បាស់ណាស់ព្រោះគាត់ជាអ្នកដែលធ្វេីឲ្យសៀវភៅរឿង Harry Potter មានភាពល្បីល្បាញខ្លាំងឡេីងៗ ហេីយបានក្លាយទៅជាសៀវភៅដែលលក់ដាច់ជាងគេក្នុងប្រវត្តិសាស្រ្ត។ មុនពេលគាត់ចាប់ផ្តេីមសរសេរសៀវភៅរឿងនេះឡេីងគាត់ធ្លាប់បានជួបបញ្ហាជាច្រេីនដែលសឹងតែធ្វេីឲ្យគាត់អស់សង្ឈឹមក្នុងជីវិត គាត់ធ្លាប់ប្រឈមនឹងជម្ងឺបាក់ទឹកចិត្ត(Depression) គ្រួសារមានភាពក្រីក្របន្ទាប់ពីគាត់លែងលះគ្នាជាមួយប្តីរបស់គាត់។ ហេីយខណៈពេលដែលកំពុងតែជួបបញ្ហាច្រេីនបែបនេះគាត់ក៏នឹកឃេីញចាប់ផ្តេីមសរសេររឿង Harry Potter ឡេីងហេីយសៀវភៅដំបូងដែលគាត់សរសេរត្រូវបានបោះពុម្ភផ្សាយនៅឆ្នាំ១៩៩៧ដែលពេលនោះគាត់មានអាយុ៣២ឆ្នាំ។

៣ លោក Danny Trejo ជោគជ័យនៅអាយុ ៤១ ឆ្នាំ

Danny Trejo, 41

មុននឹងគាត់ក្លាយជាតួសម្តែងល្បីមួយក្នុងវិថីសិល្បៈគាត់ធ្លាប់ចូលគុកជាច្រេីនលេីក បេីនិយាយទៅអាចថាគុកជាផ្ទះរបស់គាត់ទៅហេីយគឺគាត់ចេញចូល ចេញចូលដោយសារជាប់ទោសពីបទប្រេីប្រាស់និងចែកចាយគ្រឿងញៀន។ ក្រោយមកអ្នកដឹកនាំរឿងម្នាក់ដែលមានតួនាទីដឹកសម្តែងរឿង Runaway Train បានទាក់ទងមក Danny Trejo ដេីម្បីចរចារជាមួយគាត់ទាក់ទងនឹងការសម្តែង ហេីយជីវិតរបស់លោកក៏ចាប់ប្រែបួលពីពេលនោះមករហូតដល់គាត់មានអាយុ៤១ឆ្នាំគាត់ក៏មានកេរ្តិ៍ឈ្មោះល្បី ដែលវាអាចបញ្ជាក់ថាគាត់ជោគជ័យក្នុងជីវិតសិល្បៈរបស់គាត់ហេីយ។

៤ លោក Ray Kroc ជោគជ័យនៅអាយុ ៥២ ឆ្នាំ

Ray Kroc, 52

នៅពីក្រោយភាពជោគជ័យដ៏ធំរបស់ហាងបឺហ្គឺ McDonald’s គឺមានបុរសម្នាក់នេះហេីយដែលជាអ្នកបង្កេីតប្រេននេះឡេីងហេីយធ្វេីឲ្យប្រេននេះមានមុខមាត់រហូតដល់សព្វថ្ងៃ។ មុននឹងគាត់ទទួលបានភាពជោគជ័យគាត់ត្រូវបានគេមេីលងាយ និងត្រូវបានគេបដិសេធនឹងគំនិតរបស់គាត់ជាច្រេីនលេីកច្រេីនសារ។ តែយ៉ាងណាក៏គាត់នៅតែមិនចុះចាញ់រហូតដល់គាត់ចាប់ផ្តេីមបេីកហាងលក់បឺហ្គឺតូចមួយ តែដំបូងគ្មាននរណាម្នាក់ចូលឡេីយ។ ហេីយក្រោយមកគាត់ក៏ចាប់ផ្តេីមកែច្នៃដេីម្បីឲ្យមានភាពទាក់ទាញជាងមុនធ្វេីឲ្យមនុស្សម្នាចាប់ផ្តេីមចាប់អារម្មណ៍ បន្ទាប់មកគាត់ក៏បន្ថែមប្រភេទអាហារផ្សេងៗក្នុងហាងរបស់គាត់ ហេីយគាត់ក៏បានពង្រីកសាខាជាច្រេីន។ ហេីយនៅពេលដែលគាត់ជោគជ័យគឺគាត់មានអាយុ៥២ឆ្នាំ។

៥ លោកតា Stan Lee ជោគជ័យនៅអាយុ ៣៩ ឆ្នាំ

Stan Lee, 39

ហ្វេនរបស់ MCU (Marvel Cinematic Universe)  ប្រាកដជាស្គាល់លោកតាច្បាស់ហេីយ ហេីយឈុត Cameo ចុងក្រោយរបស់លោកតាក៏មានក្នុងរឿង Captain Marvel ដែលចាក់បញ្ចាំងកាលពីថ្ងៃទី ០៨ មីនា ឆ្នាំ២០១៩ នេះផងដែរ ហេីយនៅខាងដេីមរឿង Captain Marvel ក៏មានឈុតបង្ហាញពីស្នាដៃរបស់លោកតានិងការចូលរួមរំលែកទុក្ខចំពោះលោកតាផងដែរ។ តោះឥឡូវមកនិយាយពីជីវប្រវត្តិសង្ខេបរបស់លោកតាម្តង លោកតាកេីតនៅថ្ងៃទី  ២៨ ធ្នូ ឆ្នាំ១៩២២។ លោកតាជាអ្នកសរសេរសៀវភៅ comic ដ៏ល្បីមួយរូបហេីយលោកតាចូលក្នុងឧស្សាហកម្មសៀវភៅ comic នេះតាំងពីអាយុ ១៧ ឆ្នាំមកម្ល៉េះ ដោយពេលនោះគឺលោកតាមានតួនាទីជាជំនួយការក្នុងក្រុមហ៊ុនមួយឈ្មោះថា​ Timely Publications។ បន្ទាប់ពីទទួលបានបទពិសោធន៍ជាច្រេីនពីការងារនោះលោកតាក៏ចាប់ផ្តេីមបញ្ចេញសៀវភៅ comic ផ្ទាល់ខ្លួនដំបូងដែលបោះពុម្ភផ្សាយក្នុងឆ្នាំ១៩៦១ហេីយគាត់ក៏ចាប់ផ្តេីមល្បីនិងមានភាពជោគជ័យតាំងពីពេលនោះមក។ ហេីយលោកតាទេីបតែស្លាប់បាត់បង់ជីវិតនៅថ្ងៃ ១២ វិច្ឆិកា ឆ្នាំ២០១៨ នេះឯង។

Loading...
SHARE