វីដេអូហ្គេមផលិតឡើងដើម្បីជាការកម្សាន្តនិងបំបាត់អារម្មណ៍អផ្សុក ប៉ុន្តែពេលនេះវាក្លាយជារឿងមួយដែលអ្នកខ្លះលេងវាក្លាយជាទម្លាប់ ចំណែកខ្លះទៀតស្ទើរតែចំណាយពេលលើវានិងយកវាធ្វើជាអាជីពទៅហើយ។ប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលធ្លាប់លឺខ្លះៗដែលនិយាយអំពីមូលហេតុស្លាប់បណ្ដាលពីការលេងហ្គេម។ដូច្នេះអ្នកអាចតាមដានការស្លាប់ទាំង១០ខាងក្រោមនេះ៖

1.ជក់លេងរហូតដល់ស្លាប់ខ្លួន៖ បុរសជនជាតិចិនឈ្មោះChen Rong Yuអាយុ២៣ឆ្នាំ បានចំណាយពេលរហូតដល់ទៅ២៣ម៉ោងក្នុងការលេងហ្គេមLeague of legendក្នុងហាងអ៊ីនធឺណេតមួយដោយមិនបានសម្រាក។ចុងក្រោយសាកសពគេក៏បានរកឃើញស្លាប់នៅលើកៅអី ៩ម៉ោងក្រោយគេដាច់ខ្យល់ដោយគ្មានអ្នកដឹង។

2. លេងក្នុងមិនអស់ចិត្តលេងខាងក្រៅ៖ ជនជាតិរូស្ស៊ី២រូបវក់នឹងហ្គេមLineage II Clan Rivalryបានណាត់ជួបគ្នាខាងក្រៅ។ដោយសារតែចិត្តខឹងកាលពីលេងហ្គេមដែលអ្នកទាំងពីរជាសត្រូវ បានធ្វើអោយពួកគេប្រយុទ្ធគ្នាខាងក្រៅ។ចុងក្រោយបុរសម្នាក់ឈ្មោះAlbertបានស្លាប់ និងម្នាក់ទៀតត្រូវជាប់គុក។

3. សម្លាប់ខ្លួនឯងដោយសារតែហ្គេម?៖ ម្តាយរបស់Shaun (ជនរងគ្រោះ)បានចូលក្នុងបន្ទប់កូនប្រុសរបស់គាត់និងប្រទះឃើងគេងស្លាប់លើកៅអីមុខកុំព្យូទ័រ ខណៈដែលហ្គេមEverQuestនៅដំណើរការនៅឡើយ។ម្តាយបានសន្និដ្ធាននិងដាក់បន្ទក់ថាកូនអាចនឹងខឹងចិត្តរឿងលេងហ្គេមនេះរហូតដល់គិតខ្លី។

4.World of Warcraftសម្លាប់ខ្លួន៖ បន្ទាប់ពីការតស៊ូប្រកួតគ្នាអស់ពេល៣៦ម៉ោង ក្មេងប្រុសជនជាតិចិនអាយុ១៣ឆ្នាំបានទៅលោតសម្លាប់ខ្លួន។ប៉ុន្តែបើតាមសំបុត្រដែលបន្សល់ទុក ក្មេងប្រុសនេះប្រាប់ថាគេចង់ស្លាប់និងក្លាយជាHeroក្នុងហ្គេម។

5.ម្តាយរោគចិត្ត៖ ស្ត្រីជាម្ដាយម្នាក់បានជក់នឹងហ្គេមFameVilleខ្លាំង។នាងប្រើពេលលេងនិងថែវាដូចកសិដ្ធានពិតអញ្ចឹង ប៉ុន្តែកូនប្រុសអាយុ៣ខែរបស់នាងចេះតែយំមិនឈប់រំខានដល់ការលេងរបស់នាង។ដោយចិត្តខឹងនាងគិតតែរលាក់ក្មេងនោះនៅពេលដែវាយំ រហូតចុងក្រោយកូនខ្លួនឯងក៏បានស្លាប់ ចំណែកម្តាយរវល់តែសប្បាយអរនឹងបន្លែ ផ្លែឈើស៊ីមិនកើតក្នុងហ្គេម។

6.ម្ដាយញៀនហេ្គម៖ ដោយសារតែញៀននឹងWorld of Warcraftម្តាយដែលមានកូនស្រីអាយុ៣ឆ្នាំមិនបានខ្វល់ពីកូនស្រីនាងឡើយ។រវល់តែលេងហ្គេមមិនគិតដែលកូនតូចដែលឃ្លាន កូនស្រីរបស់នាងក៏រើសចំណីឆ្មាមកញាំ។ចុងក្រោយក្មេងស្រីនោះក៏បានស្លាប់ដោយសារតែញាំចំណីឆ្មាច្រើនពេក ចំណែកម្តាយក៏ឈប់លេងហ្គេមតាំងពីពេលនោះមកព្រោះត្រូវដេកគុក២៥ឆ្នាំ។

7.ហ្គេមចោរលួចឡាន៖ ព្រោះតែញៀននឹងវាខ្លាំងពេក Thompsonអាយុ២៣ឆ្នាំចង់ធ្វើរឿងអោយដូចក្នុងហ្គេមដោយគេបានចូលទៅលួចឡាននៅកន្លែងមួយ នៅពេលប៉ូលីសចាប់បាននឹងយកទៅកាន់ប៉ុស្ត៍ Thompsonបានធ្វើរឿងមួយដែលគ្រប់គ្នានឹកស្មានមិនដឹងគឺគេដកកាំភ្លើងប៉ូលីសហើយក៏បាញ់ទៅជនរងគ្រោះនៅក្បែរនោះស្លាប់ភ្លាមៗ។

8.ឪពុកឃោឃៅ៖ បុរសម្នាក់សុខចិត្តសម្លាប់កូនស្រីខ្លួនឯងដែលតែងតែមករំខានការលេងហ្គេមរបស់ខ្លួន។បុរសម្នាក់នេះបានប្រើX-boxវាក្បាលកូនស្រីរបស់ខ្លួនរហូតដល់ប្រេះរលាក្បាលស្លាប់។

9. ស្លាប់ដោយសារការ​ប្រើពាក្យ​ុមិនល្អ ៖ ក្មេងប្រុស​១១ឆ្នាំ​ម្នាក់​ឈ្មោះ​ថា​ Daniel Duterte បាន​បង្ក​ជម្លោះ​ពាក្យ​សម្ដី​ជាមួយ​អ្នកលេង​ហ្គេម​ម្នាក់​ទៀត​ឈ្មោះ​ថា​ Jypsy Obar អំឡុង​ពេល​ពួក​គេ​លេង​ហ្គេម “Defense Of The Ancients” ។ ដោយ​សារ​ការ​ខឹង​សម្បារ​នឹង​សម្ដី​ឌឺដង​ ​Daniel Duterte  ក៏​ត្រូវ​បាន​ Jypsy Obar ចាក់​សម្លាប់​នៅ​ហាង​កាហ្វេ​មួយ​កន្លែង ។

10. ក្មេងប្រុស៨ឆ្នាំសម្លាប់ជីដូន ៖ ជនរង​គ្រោះ​ជា​ស្ត្រី​វ័យ​៨៧​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ប្រទះ​ស្លាប់​ដោយ​សារ​ត្រូវ​គេ​បាញ់​សម្លាប់​ដោយ​កាំភ្លើង​មួយ​គ្រាប់​ពី​ខាង​ក្រោយ​ក្បាល​ ដោយ​ឃាតករ​ដែល​គេ​ចាប់​បាន​គឺ​ជា​ចៅ​ប្រុសបង្កើត​វ័យ​៨​ឆ្នាំ​ តាម​មូលហេតុ​នោះ​គឺ​ដោយ​សារ​គេ​ជា​អ្នក​ញៀន​ជាមួយ​ហ្គេមចោរលួចឡាន ( Grand Theft Auto IV )

ប្រភព៖ thehumornation

Loading...
SHARE