ថ្មីៗនេះប្រភពជិតស្និទ្ធនិងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហើបថាកំពូលតារាចម្រៀងរូបនេះបានបញ្ចប់ការងារគ្រប់រូបភាពរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន SAMSUNG ហើយ ដោយទៅសហការជាមួយនឹងក្រុមហ៊ុនស្មាតហ្វូនយក្សមួយទៀត។

ប្រភពដែលសុំមិនបង្ហាញអត្តសញ្ញាណនោះបានបញ្ជាក់ដោយខ្លីៗថាម្ចាស់បទកាត់ចិត្តបែបណាបានចប់កុងត្រារបស់ខ្លួនជាមួយក្រុមហ៊ុនចាស់ហើយ ដោយចាប់ផ្ដើមជាថ្មីជាមួយក្រុមហ៊ុនយក្ស Huawei សម្រាប់ព័ត៌មានលម្អិតនោះប្រភពខាងលើសូមមិនបញ្ចាក់នោះទេ។ ចំណែកឯភាគី តារាចម្រៀងជួរមុខ ឱក សុគន្ធកញ្ញា នៅមិនទាន់ចេញមុខបកស្រាយនៅឡើយនោះទេ ។

ជាមួយគ្នានោះដែរអ្នកតំណាងរបស់ក្រុមហ៊ុនស្មាតហ្វូនលំដាប់កំពូលលេខ 2 លើពិភពលោក Huawei ក៏សូមមិនធ្វើការបកស្រាយចំពោះបញ្ហាខាងលើនេះដែរ ។

គួរបញ្ជាក់ដែរថាកាលពីម្សិលមិញនេះនៅលើ ផេគហ្វេសប៊ុក ផ្លូវការរបស់ Huawei ក៏បានបង្ហោះរូប Teaser របស់ឯកអគ្គៈរាជទូតថ្មីរបស់ខ្លួនរហូតដល់ 2 រូបផងដែរ ដោយអ្នកគាំទ្រភាគច្រើនទស្សន៍ទាយថាជាកំពូលតារាចម្រៀង នីកូ និង ឱក សុគន្ធកញ្ញា រួមទាំង ពេជ្រ សូលីកា ផងដែរ។

ត្រៀមៗ!!! ទាយមើលថា នៅថ្ងៃទី 29 ខែ​មីនានេះ មាននរណាគេនឹងចាប់ព្រះច័ន្ទពីទីក្រុងប៉ារីស មក ទីក្រុងភ្នំពេញ?វត្តមានមុខមាត់ថ្មី…

Posted by Huawei Mobile on Tuesday, March 26, 2019

Loading...
SHARE