អ្នកប្រហែលជាធ្លាប់បានលឺពីអេសុីបបុរាណរួចហេីយ ក៏ប្រហែលជាធ្លាប់បានដឹងពីរឿងមួយចំនួនទាក់ទងនឹងអរិយធម៌ដ៏អស្ចារ្យរបស់ប្រទេសនេះមួយនេះផងដែរ។ តែអ្នកអាចនឹងមិនធ្លាបើបានដឹងពីរឿងទាំង១០ខាងក្រោមនេះទេ។

តោះទស្សនាទាំងអស់គ្នា៖

១ ប្រជាជនអេសុីបមិនជិះអូដ្ឋទេ

លទ្ធផល​រូបភាព​សម្រាប់ Camel

សត្វអូដ្ឋមិនសូវជាមានការពេញនិយមសម្រាប់ជនជាតិអេសុីបនាសម័យបុរាណនោះទេ មនុស្សម្នាហាក់ដូចជាមិនសូវមានការចាប់អារម្មណ៍លេីការប្រេីប្រាស់សត្វមួយប្រភេទនេះដេីម្បីធ្វេីជាយាន្តជំនិះនោះទេ ហេីយគេច្រេីនប្រេីសត្វលាជំនួសវិញ  ហេីយម្យ៉ាងទៀតទូកក៏ត្រូវបានគេនិយមប្រេីផងដែរ។

២ អ្នកដែលនៅរស់ត្រូវចែករំលែកអាហារជាមួយអ្នកស្លាប់

លទ្ធផល​រូបភាព​សម្រាប់ egypt tomb

ផ្នូរសាកសពរបស់ជនជាតិអេសុីបត្រូវបានគេរៀបចំយ៉ាងល្អប្រៀបដូចជាផ្ទះមួយអញ្ចឹងហេីយរៀងរាល់ថ្ងៃបងប្អូនសាច់ញាតិរបស់អ្នកដែលបានស្លាប់ត្រូវយកអាហារទៅកាន់ផ្នូរនោះដេីម្បីទុកអាហារឲ្យសាកសពដែលបានស្លាប់នោះសម្រាប់បរិភោគ។

៣ ប្រជាជនអេសុីបមានសិទ្ធស្មេីរគ្នាទាំងបុរសនិងស្រ្តី

លទ្ធផល​រូបភាព​សម្រាប់ ancient egyptian

នាសម័យនោះគឺសឹងតែគ្រប់ប្រទេសនៅជុំវិញពិភពលោកគឺបុរសមានសិទ្ធធំជាងស្រ្តី តែវាមានភាពខុសប្លែកពីគេសម្រាប់ប្រទេសអេសុីបគឺស្រ្តីនិងបុរសមានសិទ្ធស្មេីគ្នាដែលមានន័យថាស្រ្តីអាចធ្វេីការរកលុយ អាចមានមុខតំណែងនានាដូចបុរស មានសិទ្ធក្នុងការទុកដាក់និងចាយវាយក្នុងគ្រួសារជាដេីម។

៤ ស្តេចនៃប្រទេសមួយនេះអាចជាស្រ្តីភេទលទ្ធផល​រូបភាព​សម្រាប់ Hatshepsut

ជាទូទៅពាក្យថាស្តេចគឺសម្តៅលេីបុរសដែលកាន់កាប់រាជ្យបល្ល័ង្គ ហេីយអ្នកដែលគ្រងរាជ្យភាគច្រេីនជាបុត្រារបស់ស្តេចដែលសោយទិវង្គតទៅ តែនៅប្រទេសអេសុីបគឺមិនមែនបែបហ្នឹងទាំងស្រុងទេ។ អ្នកឡេីងសោយរាជ្យអាចជាស្រ្តីក៏បានហេីយមិនមែនជាអ្នកជាប់ខ្សែរាជវង្សក៏បាន។ ក្នុងប្រវត្តិសាស្រ្តអេសុីបស្តេចស្រ្តីមួយអង្គមានព្រះនាមថា Hatshepsut ដែលទ្រង់បានដឹកនាំប្រទេសអេសុីបអស់រយៈពេល២០ឆ្នាំជាមួយសន្តិភាពនិងភាពរុងរឿងយ៉ាងពេញលេញ។

៥ ប្រាសាទពីរ៉ាមីតមិនមែនសាងសង់ឡេីងដោយទាសករនោះទេ

លទ្ធផល​រូបភាព​សម្រាប់ Pyramid

មានមនុស្សជាច្រេីនបានគិតថាប្រាសាទពីរ៉ាមីតត្រូវបានសាងសង់ឡេីងដោយទាសករប្រមាណ១សែននាក់។ ប៉ុន្តែបេីយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានលេីកឡេីងថាប្រាសាទពីរ៉ាមីតត្រូវបានសាងសង់ឡេីងដោយក្រុមកម្មករប្រមាណ៥ពាន់នាក់ ហេីយនិងកម្លាំងជំនួយពីអ្នកធ្វេីការងារផ្សេងប្រមាណ២មុឺននាក់ថែមទៀត។

 

 

ប្រភព៖ historyextra

Loading...
SHARE