ដូចដែលអ្នកដឹងស្រាប់ហេីយថា Tom Holland ដែលដេីរតួជាតួអង្គ Spider-Man មិនសូវដែលចេះរក្សាទុកនូវរឿងសម្ងាត់បានយូរនោះទេគឺគេតែងតែរពឹសមាត់ ហេីយមិនមែនតែលេីកនេះនោះទេគឺសឹងតែគ្រប់ពេលដែលគេចូលរួមក្នុងការសម្ភាសន៍នានាដែលនិយាយទាក់ទងនឹងខ្សែភាពយន្តថ្មីៗរបស់គេ ក៏គេតែងតែធ្លោយមាត់បញ្ចេញសាច់រឿងឬចំណុចសំខាន់ណាមួយផងដែរ។ ហេីយកាលពីសប្តាហ៍មុននេះគេបានបង្ហោះលេីបណ្តាញសង្គម Twitter របស់ខ្លួនដោយសរសេរថា «Monday morning…» ដែលប្រែថា ព្រឹកថ្ងៃច័ន្ទ (ត្រូវជាល្ងាចថ្ងៃច័ន្ទស្រុកយើង) ដែលការបង្ហោះបែបនេះបានធ្វេីឲ្យគ្រប់គ្នាគិតថាវាអាចជាតម្រុយមួយដែលប្រាប់ថា Poster របស់រឿង Spider-Man: Far From Home អាចនឹងចេញនៅព្រឹកថ្ងៃចន្ទ (ត្រូវជាល្ងាចថ្ងៃច័ន្ទស្រុកយើង) នេះឯង ។ ​ហេីយទីបំផុតវាគឺជាការពិត Poster ថ្មីគឺត្រូវបានបញ្ចេញដូចអ្វីដែលបុរសកំពូល Spoil ឬ ​Mr.Spoiler (Tom Holland)បានបង្ហោះលេីគណនី Twitter របស់គាត់ពិតមែន។

 

តោះទស្សនា Poster នៃរឿង Spider-Man: Far From Home ទាំងអស់គ្នា៖

Image may contain: one or more people and outdoor

Image may contain: sky and outdoor

 

​ប្រភព៖

Loading...
SHARE