អ្នកវិទ្យាសាស្រ្តបានជីកខួងផែនដីដល់ជម្រៅ12,262m ដែលត្រូវបានគេដាក់ឈ្មោះថា Kola Superdeep Borehole ឬ aka Door to Hell។ តាមពិតទៅគោលដៅរបស់អ្នកវិទ្យាសាស្រ្តគឺជីកឲ្យដល់ជម្រៅ15,000m ប៉ុន្តែត្រូវបញ្ឈប់ត្រឹមជម្រៅ12Kmនេះ ដោយហេតុថាពួកគេជីកចំប៉ះផ្ទាំងថ្មនៅArchaean age (ដែលមានអាយុកាលជាង2.5ពាន់លានឆ្នាំ)នៅទីបាតនោះ។ ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្រ្តរកឃើញនៅទីនោះ​គឺលើសពីអ្វីដែលគេចាប់អារម្មណ៍។

ការដែលអ្នកវិទ្យាសាស្រ្តមិនអាចជីកដល់ជម្រៅ15,000m តាមគោលដៅរបស់ខ្លួនព្រោះថា នៅជម្រៅនេះសីតុណ្ហភាពមានកម្រិតខ្ពស់លើសពីការរំពឹងទុក គឺរហូតដល់ទៅ180អង្សារ យ៉ាងណាក៏ដោយការជីកនេះគឺបានមួយភាគបីនៃជម្រៅទៅកាន់ស្រទាប់Balticនៃផែនដី ដែលអ្នកជំនាញជឿថាមានជម្រៅ35Km។

The borehole itself (welded shut), August 2012. Rakot13. Wikimedia Commons.

អ្វីដែលអ្នកវិទ្យាសាស្រ្តរកឃើញគឺសកម្មភាពជីវសាស្រ្តនៅទីនោះ និងជីវិតនៅក្នុងទម្រង់ជាផូស៊ីលតូចៗបំផុតដែលជារុក្ខជាតិសមុទ្រមានកោសិកាតែមួយចំនួន២៤ប្រភេទ ដែលត្រូវបានគេស្គាល់ថា Plankton ។ អ្នកវិទ្យសាស្រ្តក៏បានរកឃើញដានទឺកផងដែរ ហើយនៅតាមផ្លូវនៃការជីកខួងទៅដល់ទីនោះ គេបានឃើញមាន នីត្រូសែន អេល្យូម អ៊ីដ្រូសែន និងកាបូនឌីអុកស៊ីតផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ អ្នកវិទ្យាសាស្រ្តអាចប៉ាន់ប្រមាណបានថា ចម្ងាយទៅកាន់ចំណុចកណ្តាលនៃផែនដីគឺ6,400Km។

គួរបញ្ជាក់ថា អ្នកវិទ្យាសាស្រ្តហាក់ចាប់អារម្មណ៍លើស្រាវជ្រាវពីពិភពខាងក្រៅដូចជាទីលំហអាកាស និងជីវិតនៅភពក្រៅជាដើម ប៉ុន្តែហាក់មិនសូវចាប់អារម្មណ៍ពីការស្រាវជ្រាវពាក់ព័ន្ធនឹងផែនដី។ រហូតដល់ឆ្នាំ1989 ទើបអ្នកវិទ្យាសាស្រ្តបានជីកខួងផែនដីដល់ជម្រៅ12,262m ដែលចាត់ទុកថាជាចំណុចជ្រៅបំផុតនៅពេលនោះ ខណៈដែលចំណុចជ្រៅបំផុតរបស់មហាសមុទ្រគឺ11Km។

ប្រភព៖ Ancient Code

Loading...
SHARE