តើអ្នកជឿលើសំណាង និងវាសនាដែរឬទេ ? បើទោះបីជានោះគ្រាន់តែជាអបិយជំនឿ ប៉ុន្តែមនុស្សភាគច្រើននៅតែយល់ថាជាការពិត ពីព្រោះតែរឿងរ៉ាវជាច្រើនសុទ្ធតែកើតឡើងទាក់ទងទៅនឹងសំណង ហើយនិងវាសនានេះ ។ ជាក់សម្ដែងរឿងរ៉ាវរបស់មនុស្សទាំង ១០ ខាងក្រោមនេះនឹងធ្វើឲ្យអ្នកកាន់តែជឿថា រឿងសំណាង និង វាសនានេះគឺជាការពិត ពីព្រោះតែត្រឹមតែមួយប៉ប្រិចភ្នែកអ្នកទាំងនេះបានប្រែក្លាយពីមនុស្សធម្មតាម្នាក់ទៅជាបុគ្គល់ល្បីល្បាញម្នាក់ ។

១០  Nicky Libert

នៅថ្ងៃមួយនិស្សិតស្រីម្នាក់បានប្រទះឃើញបុរសជាកម្មករសំណង់វ័យក្មេងម្នាក់ឈ្មោះថា Nicky Libert នៅទីក្រុង Amsterdam ហើយនាងក៏បានថតនិងបង្ហោះរូបថតរបស់ Nicky Libert ទៅក្នុងគណនីបណ្ដាញសង្គមរបស់នាង ។ ក្រោយពេលបង្ហោះមនុស្សជាច្រើនយល់ថាបុរសជាកម្មករសំណង់នោះគឺមានភាពសង្ហារ ក្រោយមក Nicky Libert ក៏មានភាពល្បីល្បាញដោយមានគេចែករំលែកតៗគ្នាពីម្នាក់ទៅម្នាក់ រហូតដល់ ភ្នាក់បង្ហាញម៉ូត Elite ហៅគេទៅចុះកុងត្រាក្លាយជាតារាម៉ូដែលរបស់ខ្លួន ។

៩  Baddie Winkle

ក្រោយពេលចៅស្រីរបស់គាត់បង្ហោះរូបថតរបស់គាត់ចូលទៅក្នុងបណ្ដាញសង្គម Instagram អ្នកសរសេរប្លក់ជាច្រើនបានចាប់អារម្មណ៍និងសរសេររឿងរ៉ាវអំពីគាត់ ។ ដោយសារតែហេតុនេះហើយគណនី Instagram របស់គាត់បានកើតឡើងនូវចំនួនអ្នក Follow កើនឡើងជាគំហុករហូតដល់ជាង ៣ លាននាក់ ។ ជាមួយនឹងសមត្ថភាពរាំ សម្ដែងរប៉ាំ លោកយាយក៏ត្រូវបានកម្មវិធីទូរទស្សន៍នានាអញ្ចើញជាភ្ញៀវកិត្តិយស ។

៨  Emanuele Fasano

View this post on Instagram

Con tutto l'amore del mondo

A post shared by Emanuele Fasano (@emanuelefasanopiano) on

នៅថ្ងៃមួយតន្ត្រីករជនជាតិអ៉ីតាលីរូបនេះបានខកជើងរថភ្លើង ដែលបង្ខំចិត្តឲ្យគាត់ត្រូវរងចាំជើងក្រោយមួយទៀត ដោយគ្មានអ្វីត្រូវធ្វើ គាត់ក៏ប្រទះឃើញព្យាណូមួយដែលទុកនៅក្នុងស្ថានីយរថភ្លើងនោះ ហើយគាត់ក៏ចូលទៅលេងវាសាកល្បង ។ ពេលកំពុងលេងនោះមនុស្សជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងនោះក៏មាន Music Producer ដ៏ល្បីម្នាក់ផងដែរ ហើយគាត់ក៏បានថតសកម្មភាពនៃការលេង ព្យាណូរបស់ Emanuele ។

វីដេអូនោះក៏ត្រូវបានបង្ហោះ ហើយវាធ្វើឲ្យ Emanuele មានភាពល្បីល្បាញជាខ្លាំងរហូតត្រូវបានក្រុមហ៊ុនមួយហៅចុះកុងត្រាជាតន្ត្រីករប្រចាំក្រុមហ៊ុនរបស់ខ្លួនផងដែរ ។

៧  Nusret Gökçe

មេចុងភៅជនជាតិទួរគីរូបនេះបានទទួលភាពល្បីល្បាញដោយសារវីដេអូចម្អិនម្ហូបដែលមានស្ទីលប្លែករបស់គាត់ ។ បច្ចុប្បន្នគណនី Instagram របស់គាត់មានអ្នកគាំទ្រជាង 9 លាននាក់ហើយតារាល្បី ៗ ជាច្រើនទៀតដូចជា Leonardo DiCaprio ជាដើមបានទៅមើលការសម្តែងរបស់គាត់ផ្ទាល់ផងដែរ។

 

៦  Arshad Khan

អ្នកលក់ទឹកតែនៅទីផ្សារអ៊ីស្លាមបាតវ័យ ១៨ ម្នាក់ឈ្មោះថា Arshad Khan បានប្រែក្លាយជីវិតទៅជាតារាម៉ូដែលពីព្រោះតែរូបថតមួយសន្លឹកដែលថតដោយអ្នកជំនាញម្នាក់ ។ ក្រោយអ្នកថតរូបនោះបង្ហោះរូប Arshad ដែលនាងបានថតបានចូលទៅក្នុងបណ្ដាញសង្គមរបស់នាង មនុស្សជាច្រើនបានសរសើរថា Arshad Khan ពិតជាសង្ហារខ្លាំងណាស់ ហើយជាពិសេសគឺគេមានភ្នែកពណ៌ខៀវដ៏ស្រស់ស្អាត ។

បន្ទាប់មក Arshad Khan ក៏មានភាពល្បីល្បាញពាសពេញបណ្ដាញសង្គម Instagram ហើយបច្ចុប្បន្នគេបានក្លាយជាតារាម៉ូដែលកុងត្រារបស់ភ្នាក់បង្ហាញម៉ូតមួយ ហើយគេក៏មានបំណងចង់ក្លាយជាតារាសម្ដែងដ៏ល្បីម្នាក់ផងដែរ ។

៥  Philippe Dumas

បន្ទាប់ពីចូលនិវត្តន៍លោក Philippe បានសម្រេចចិត្តចែករំលែករូបថតរបស់លោកនៅលើគេហទំព័រ Reddit ដ៏ពេញនិយម។ គាត់បានសួរអ្នកប្រើប្រាស់ថាតើគាត់នៅតែមានសមត្ថភាពក្នុងការចូលរួមក្នុងឧស្សាហកម្មម៉ូដសម្លៀកបំពាក់ដែរឬទេ។

រូបរាងមិនធម្មតារបស់គាត់ត្រូវបានកោតសរសើរពីមនុស្សជាច្រើនដែលមិនត្រឹមតែអ្នកប្រើប្រាស់ធម្មតានោះទេ មានទាំងទីភ្នាក់បង្ហាញម៉ូតផងដែរ។  ហើយឥឡូវនេះគាត់បានក្លាយជាតារាបង្ហាញម៉ូតកុងត្រាហើយ ទីបំផុតគាត់បានបំពេញក្តីសុបិន្តរបស់គាត់ក្នុងការក្លាយជាតារាបង្ហាញម៉ូតមែន។

៤  Mike Varshavski

លោកវេជ្ជបណ្ឌិត Mike មកពីរដ្ឋ New Jersey បានក្លាយជាមនុស្សល្បីល្បាញដោយសារតែគណនី Instagram របស់គាត់ដែលជាកន្លែងដែលគាត់បានបង្ហោះរូបថតនៃការងារប្រចាំថ្ងៃរបស់គាត់។ បុរសវ័យក្មេងរូបនេះត្រូវបានគេដាក់ឈ្មោះថាជា “The Sexiest Doctor Alive” ដោយទស្សនាវដ្តី People ។ បើទោះបីជាគេបានផ្ដល់ឱកាសឲ្យគាត់ក្លាយជាតារាម៉ូដែលយ៉ាងណាក្ដី, គាត់នៅតែចង់ក្លាយជាវេជ្ជបណ្ឌិតដដែល។ បច្ចុប្បន្នលោកវេជ្ជបណ្ឌិត Mike គឺជាមនុស្សដែលសកម្មក្នុងសង្គម គាត់បានចូលរួនលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អនិងជាអ្នកឧបត្ថមដល់អង្គការសប្បុរសធម៌មួយចំនួនផងដែរ។

៣  Cindy Kimberly

ដើមឡើយ Cindy Kemberly គ្រាន់តែជាសិស្សធម្មតា និងជាអ្នកលេងបណ្ដាញសង្គមធម្មតាវ័យ ១៧ ឆ្នាំម្នាក់តែប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃមួយស្រាប់តែ Justin Beiber យករូបនាងទៅបង្ហោះក្នុងគណនី Instagram របស់ខ្លួននឹងបានសរសេរថា “Omg who is this?!!” ។

View this post on Instagram

Omg who is this!!

A post shared by Justin Bieber (@justinbieber) on

ចាប់តាំងពីពេលនោះនាងក៏បានក្លាយជាមនុស្សស្រីដែលល្បីពាសពេញបណ្ដាញសង្គម Instagram រហូតដល់មានសារព័ត៌មានជាច្រើនចុះផ្សាយថានាងគឺជាគូស្នេហ៍ថ្មីរបស់ JB ទៀតផង ហើយសារព័ត៌មានខ្លះក៏បានចុះផ្សាយថា JB កំពុងតែតាមញ៉ែនាងក្រោយបែកបាក់ជាមួយ Selena Gomes ។ ប៉ុន្តែការធ្វើដូចនេះដូចជាកាន់តែធ្វើឲ្យ Cindy មានភាពល្បីល្បាញ ។ ៤ ខែបន្ទាប់ពីរូបថតនោះបង្ហោះនាងក៏ត្រូវបានក្រុមភ្នាក់ងារតារាបង្ហាញម៉ូតដ៏ល្បីមួយទាក់ទង និងបានចុះកុងត្រាក្លាយជាតារាម៉ូដែលពេញសិទ្ធិផងដែរ ។

២  Sven Otten

ក្រោយពេលដែលបុរសវ័យក្មេងរូបនេះបង្ហោះវីដេអូរបស់ខ្លួនរាំបទ All Night ចូលក្នុង Youtube ឆាកជីវិតរបស់គាត់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរ វីដេអូនោះបានទាក់ទាញមនុស្សជ៉ំវិញពិភពលោកឲ្យទស្សនារហូតដល់ទៅជាង ៤០លានដង ។ ដោយសារតែភាពល្បីល្បាញនេះគាត់ក៏ត្រូវបានគេអញ្ជើញឲ្យថតផ្សាយពាណិជ្ជកម្ម ហើយគាត់បានឈ្នះពានរង្វាន់ក្បាច់រាំផងដែរ ។

១ Jeremy Meeks

បុរសម្នាក់នេះគឺជាអ្នកទោសដែលត្រូវបានកាត់ទោសកាលពីខែកុម្ភៈឆ្នាំ ២០០៥ ដោយមានទោសជាប់គុកអស់រយៈពេល ២ ឆ្នាំក្រោមបទល្មើសពាក់ព័ន្ធនឹងអាវុធខុសច្បាប់ ។ ប៉ុន្តែនៅថ្ងៃមួយប៉ូលិសម្នាក់ក៏បានថតនិងបង្ហោះរូបគាត់ចូលទៅក្នុងបណ្ដាញសង្គម Facebook និងបានសរសេរថា “ជនល្មើសហ៉ឺហារ” ។  ត្រឹមតែមួយសន្លឹកនោះវាបានកែប្រែវាសនារបស់ Jeremy ដោយសារតែមនុស្សជាច្រើនចាប់អារម្មណ៍និងគាត់ ហើយគាត់ក៏មានភាពល្បីល្បាញផងដែរទាំងខ្លួននៅក្នុងគុកនៅឡើយ ។

ក្រោយចេញពីគុក គាត់ក៏ត្រូវបានគេទាក់ទងឲ្យធ្វើជាតារាម៉ូដែល ហើយសព្វថ្ងៃនេះគាត់គ្មានពេលនឹងពាក់ព័ន្ធនឹងអាវុធខុសច្បាប់ទៀតនោះទេ ពីព្រោះតែជីវិតរាល់ថ្ងៃរបស់គាត់រវល់តែនឹងការបង្ហាញម៉ូតក៏ដូចជាចំណាយពេលជាមួយនឹងតារាបង្ហាញម៉ូតស្រីល្បីៗជាច្រើន ។

ប្រភព ៖ brightside

Loading...
SHARE