កាលពីពេលថ្មីៗកន្លងទៅនេះអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook និង Instagram បាននាំគ្នាសរសើរមិនដាច់ពីមាត់ពីចិត្តដ៏ស្មោះសរបស់តារាចម្រៀង Jay Chou ចំពោះភរិយារបស់គាត់ ។

Image result for jay chou

ការសរសើរបែបនេះកើតឡើងនៅពេលដែលអ្នកគាំទ្រមួយចំនួនរបស់គាត់បានចូលទៅឆែកមើលគណនី Instagram របស់តារាចម្រៀងចិនរូបនេះ ដោយពួកគេបានរកឃើញថា IG របស់គាត់មានអ្នក Follow ដល់ទៅ 3,4 លាននាក់ឯណោះ ប៉ុន្តែគាត់ Follow គេវិញត្រឹមតែ 54 នាក់តែប៉ុននោះ ដោយចំណោមអ្នកដែលគាត់ Follow នោះគឺសុទ្ធតែប្រុស ហើយមានមនុស្សស្រីតែម្នាក់គត់គឺភរិយារបស់គាត់ដែលមានឈ្មោះថា Hannah Quinlivan (គណនី IG : hannah_quinlivan) ។

រូបថតតារាចម្រៀង Jay Chou និងភរិយា

Related image

Related image

Related image

Related image

Image result for jay chou and hannah

SHARE