នេះជារឿងហេតុដ៏គួរហួសចិត្តមួយដែលបានកើតឡើងទៅលើបុរសវៀតណាមម្នាក់ដែលមានឈ្មោះថា Duyen នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ goodtimes

គេហទំព័រមួយនេះបានរៀបរាបថា លោក Duyen គឺជាអ្នកលក់កាហ្វេម្នាក់នៅក្នុងប្រទេសវៀតណាម គាត់ជាបុរសពោះម៉ាយដែលត្រូវរ៉ាប់រងចិញ្ចឹមបីបាច់កូនស្រីចំនួន ២ នាក់បន្ទាប់ពីប្រពន្ធរបស់គាត់បានស្លាប់ចោលគាត់ ។

ក្នុងនាមជាបុរសពោះម៉ាយហើយត្រូវរ៉ាប់រងការចិញ្ចឹមកូនៗតែម្នាក់ឯងទៀតនោះ វាគឺជារឿងដ៏ពិបាកមួយ ប៉ុន្តែគាត់មិនដែលនឿយហត់នឹងធ្វើវានោះ គាត់ព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យកូនៗរបស់គាត់មានចំណេះដឹងខ្ពង់ខ្ពស់ និងមានអនាគតភ្លឺស្វាង ក៏ដូចជាបំពេញតម្រូវការគ្រប់បែបយ៉ាងរបស់កូនៗ ។

រហូតដល់ឆ្នាំ ២០០៩ ដើម្បីបញ្ចូនកូនៗទាំង ២ របស់គាត់ឲ្យបន្តការសិក្សានៅសហរដ្ឋអាមេរិក គាត់បានសម្រេចចិត្តលក់ផ្ទះធំហើយទៅរស់នៅក្នុងផ្ទះដ៏តូចមួយក្នុងទីក្រុងហូជីមីញ ខណៈដែលកូនស្រីទាំអ ២ របស់គាត់បានចាកចេញពីគាត់ដើម្បីបន្តការសិក្សានៅសហរដ្ឋអាមេរិក ។

ប៉ុន្តែបើគិតមកដល់ឥលូវគឺមានរយៈពេល ១០ ឆ្នាំហើយដែលពួកគេនាងបានចាកចេញពីឪពុកដ៏កំសត់ ក្នុងរយៈពេលនេះគេមិនដែលឃើញកូនស្រីណាម្នាក់បានមកលេងឪពុករបស់ពួកនាងនោះទេ បើទោះបីជាពួកគេម្នាក់សុទ្ធតែបានបញ្ចប់ថ្នាក់បណ្ឌិតរៀងខ្លួនទៅហើយក្ដី ។

ដោយសារតែបែបនេះហើយលោក Duyen បានសន្សំលុយពីរបរលក់កាហ្វេទៅទិញសំបុត្រយន្តហោះធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីទៅជួបកូនៗរបស់គាត់ ។

បច្ចុប្បន្ននេះគាត់បានសន្សំលុយគ្រប់គ្រាន់ហើយ ដូចនេះហើយគាត់ក៏បានលើកផ្ទាំងបដានៅលើធុងកាហ្វេរបស់គាត់ថា គាត់នឹងសម្រាករយៈពេល 48 ថ្ងៃចាប់ពីថ្ងៃ 5 មីនា 2019 រហូតដល់ថ្ងៃទី 21 ខែមេសាឆ្នាំ 2019 ។

ជួបជាមួយនឹងអ្នកសារព័ត៌មានលោក Duyen បាននិយាយថា “ខ្ញ៉ំមិនមានរបស់មានតម្លៃអ្វីដើម្បីយកទៅអាមេរិកផ្ញើកូនៗនោះទេ ខ្ញ៉ំមានតែកាហ្វេ ៣ គីឡូក្រាមតែប៉ុនណោះ” ។ ហើយទោះបីជាពួកគេមិនដែលមកលេងខ្ញ៉ំសូម្បីតែម្ដងក៏ដោយ ក៏ខ្ញ៉ំមិនខ្វល់ដែរ ខ្ញ៉ំគ្រាន់តែសង្ឃឹមថាពួកគេមានសុខភាពល្អ និងសម្រេចគ្រប់កិច្ចការរបស់ពួកគេតែប៉ុនណោះ ៕

 

SHARE