តើអ្នកធ្លាប់ឃើញមិត្តក្នុងបណ្តាញសង្គមដូចជា Facebook ឬ Instagram បង្ហោះរូបទីកន្លែងស្រស់ស្អាតនានា ហើយអ្នកមិនស្គាល់ និងឆ្ងល់ថា វាជាកន្លែងណាដែរឬទេ? លើផែនដីនេះមានកន្លែងស្អាតៗជាច្រើន ដែលមនុស្សមួយចំនួនមិនបានស្គាល់ ឬឃើញនៅតាមបណ្តាញផ្សព្វផ្សាយនានា តួយ៉ាងដូចជាកន្លែងទាំង ២៤ខាងក្រោមនេះ។ ទោះបីមានកន្លែងមួយចំនួន អ្នកអាចស្គាល់ខ្លះ ប៉ុន្តែជឿថាមនុស្សភាគច្រើនប្រហែលជាមិនស្គាល់ ឬដឹងពីកន្លែងទាំងនេះទេ ហើយវាស្ថិតនៅក្នុងបញ្ជីកន្លែងស្រស់ស្អាតដែលស្ទើរតែមិនជឿថាមាននៅលើលោកដែលចុះផ្សាយដោយ opodo ។

  1. Bluer than blue ដែលជាបឹងនៅឧទ្យានជាតិ Jiuzhaigou ប្រទេសចិន

2. កាំជណ្តើរ Haiku ដែលមាន ៣.៩២២កាំ នៅ Oahu កោះហាវ៉ៃ

3. ទន្លេ Enchanting ឬទន្លេ Hinatuan នៅ Surigao del Sur ប្រទេសហ្វីលីពីន

4. ព្រៃ Crooked Forest នៅ Szczecin ប្រទេសប៉ូឡូញ

5. សួនឧទ្យាន Hitachi Seaside នៅ Ibaraki ប្រទេសជប៉ុន

6. បឹង Pangong Tso នៅ Ladakh ភ្នំ Himalayas

7. កោះ Apostle នៅ Wisconsin សហរដ្ឋអាមេរិក

8. Salar de Uyuni ឬ Salar de Tunupa នៅប្រទេសបូលីវី

9. អាងសត្វក្នុងទឹកនៅ Rangiroa នៃ French Polynesia    

10. កន្លែងទឹកផុសពីក្នុងដី Rotorua (Rotorua Hot springs) នៅ Rotura ប្រទេសញូវហ្សឺឡែន

11. Svalbard ដែលជាប្រជុំកោះនៅចន្លោះប្រទេសន័រវេស និងប៉ូលខាងជើង

12. The Door to Hell នៅ Derweze ប្រទេស Turkmenistan

13. គុម្ពព្រៃនៅកណ្តាលវាលខ្សាច់នៅ Huacachina ប្រទេសពេរ៉ូ

14. វត្ត ឬវិហារ Santa Maria dell’Isola នៅ Tropea ប្រទេសអ៊ីតាលី

15. Psychedelic Salt Mines នៅ Yekaterinburg ប្រទេសរុស្ស៊ី

16. បឹង Natron នៅប្រទេសតង់ហ្សានី

17. សួន Montreal Botanical Garden នៅប្រទេសកាណាដា

18. ប៉មនៅ Quinta de Regaleira ប្រទេសព័រទុយហ្គាល់

19. បឹង Pingvallavatn នៅប្រទេសអាយឡែន

20. វិហារ Las Lajas នៅ Ipiales ប្រទេសកូឡុំប៊ី

21. បឹង Seegrotte នៅ Hinterbruhl ប្រទេសអូទ្រីស

22. ផ្ទះកសិដ្ឋាន Gassho-zukuri នៅ Shirakawa-go និងGokayama ប្រទេសជប៉ុន

23. ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ប្រទេសកម្ពុជា ដែលទើបត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

24. ភ្នំ Sanqing ប្រទេសចិន    ​

ប្រភព៖ Opodo

SHARE