បើរំលឹកដល់កាលពី ៣ ឆ្នាំមុន គឺក្នុងឆ្នាំ ២០១៧ រឿង Wonder Women របស់ DC បានធ្វើឲ្យកក្រើកទីផ្សារភាពយន្តយ៉ាងខ្លាំង ដោយវាបានក្លាយជាខ្សែភាពយន្តខា្នតធំបែបវីរនារីដំបូងបំផុតរបស់ពិភពលោកក្នុងកំឡុងពេលជាង ១០ ឆ្នាំចុងក្រោយនេះ ហើយវាក៏ជាខ្សែភាពយន្តដែលរកចំណូលបានច្រើនបំផុតប្រចាំឆ្នាំផងដែរ ។ រហូតដល់ចុងឆ្នាំ ២០១៧ ដដែលនេះរឿង Justice League ក៏ត្រូវបានចាក់បញ្ចាំង ប៉ុន្តែវាមិនសូវលោតខ្លាំងដូចការរំពឹងទុកនោះទេ ដោយសារតែសាច់រឿងមានភាពរញ៉េរញ៉ៃបន្តិច ។

aquaman

រហូតដល់ចុងឆ្នាំ ២០១៨ DC ក៏បញ្ចេញខ្សែភាពយន្តបែបវីរបុរសមួយទៀតដើម្បីស្ដារមុខមាត់មកវិញ ដែលវាមានចំណងជើងថា Aquaman ។ Aquaman បានទទួលភាពជោគជ័យលើសពីការរំពឹងទុក ដោយវាមិនត្រឹមតែស្ដារមុខមាត់ DC មកវិញនោះទេ វាថែមទាំងរកចំណូលបានរហូតដល់ទៅ 1 ពាន់លានដុល្លារឯណោះ ។

នៅមិនទាន់អស់នោះទេ DC ក៏បានប្រកាសដំណឹងឲ្យអ្នកគាំទ្រខ្សែភាពយន្តរបស់ខ្លួនត្រៀមខ្លួនសម្រាប់ខ្សែភាពយន្តថ្មីៗចំនួន ៧ របស់ខ្លួនផងដែរ ដែលវានឹងត្រូវចេញបន្តបន្ទាប់គ្នាចាប់ពីឆ្នាំ ២០១៩ ដល់ ២០២២ ហើយក្នុងចំណោមនោះមាន ២ រឿងនឹងចេញក្នុងឆ្នាំ ២០១៩ នេះ ។

តោះទៅមើលបញ្ជីរាយនាមខ្សែភាពយន្តទាំងនោះ ក៏ដូចជាកាលបរិច្ឆេតចាក់បញ្ចាំងទាំងអស់គ្នា ៖

១ រឿង “Shazam!” — ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៨

 

២ រឿង “Joker” – ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៩

៣ រឿង Birds of Prey (And the Fantabulous Emancipation of One Harley Quinn) – ថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២០

4  រឿង “Wonder Woman 1984” — ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០

5 រឿង “Batman” – ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១

 

6  រឿង “The Suicide Squad” — ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១

៧ រឿង “Aquaman 2” – ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២

 

 

ប្រភព ៖ Businessinsider

 

Loading...
SHARE