មនុស្សភាគច្រើនមានសត្វចិញ្ចឹមដូចជា សត្វឆ្កែ និងឆ្មាជាដើម ហើយជាទូទៅគេតែងចាត់ទុកសត្វទាំងនោះប្រៀបដូចជាមិត្តសម្លាញ់ ឬសមាជិកក្រុមគ្រួសារដែរ ។ ដូចនេះហើយពេលខ្លះម្ចាស់ និងសត្វចិញ្ចឹមទាំងនោះហាក់មានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំង ដែលធ្វើឱ្យសត្វចិញ្ចឹមតែងតែចង់នៅក្បែរកៀកកើយ ឬលេងជាមួយម្ចាស់រហូត និងចង់ឱ្យម្ចាស់យកចិត្តទុកដាក់ និងចាប់អារម្មណ៍លើខ្លួនខ្លាំង។ តួយ៉ាងដូចជាសត្វឆ្មានៅក្នុងរូបខាងក្រោមនេះ នៅពេលដែលម្ចាស់ជាប់រវល់ធ្វើអ្វីផ្សេងដោយខ្វល់ពីខ្លួននោះ វាតែងតែយាយីរំខាន និងព្យាយាមទាមទារការចាប់អារម្មណ៍ពីម្ចាស់របស់ខ្លួន ។ ពេលខ្លះសកម្មភាពទាំងនេះរបស់ឆ្មាគឺអាចគួរឱ្យធុញ ប៉ុន្តែមើលទៅក៏គួរឱ្យស្រឡាញ់ផងដែរ។ ជាធម្មតាអ្នកដែលស្រឡាញ់ឆ្មា ប្រាកដជាដឹងច្បាស់ពីចរិតឆ្មា ហើយអាចទ្រាំទ្របាននឹងការទាមទារការចាប់អារម្មណ៍របស់ឆ្មា។

សូម្បីដុសធ្មេញក៏ចង់ដុសឱ្យដែរ

ចង់អានសៀវភៅជាងម្ចាស់ទៅទៀត

ឆ្មាចង់បង្ហាញថា​ខ្លួនគួរឱ្យចាប់អារម្មណ៍ជាងទូរស័ព្ទទៅទៀត

ជួយបង្រៀនម្ចាស់គូសគំនូរ

ដូចខ្វះកន្លែងដេក

ចង់ឱ្យមើលខ្លួន មិនចង់ឱ្យលេងហ្គេមនោះទេ

ចង់ធ្វើការវាយឯកសារអីក៏មិនបានដែរ

ត្រូវការនិយាយគ្នាលេង

ហេតុតែចង់ដេកកៀកកើយម្ចាស់

មើលស្អីលើសក៏មិនបានដែរ

សូម្បីនៅក្នុងឡាន ក៏ទាមទារការចាប់អារម្មណ៍ដែរ

ពេលងូតទឹក ក៏គាត់សុំចូលទៅជាមួយដែរ

សូម្បីពេលកំពុងធ្វើការ ក៏មិនឱ្យធ្វើស្រួលដែរ

ប្រភព៖ Awesome Invention

Loading...
SHARE