សូមប្រាប់ទៅកូនចៅរបស់អ្នកថា ៖

រាល់ថ្ងៃនេះ ពិភពលោកបានផ្លាស់ប្ដូរហើយ គ្មាននរណាម្នាក់ រង់ចាំយើង ដែលឈរចាំមើលពីក្រោយនោះទេ ។

  • ពេលដែលដែកកេះ ត្រូវបានគេបង្កើតឡើង ឈើគូសក៏មិនសូវនិយមក្នុងការប្រើប្រាស់បន្ត ។
  • ពេលដែល កាស្យូលេចខ្លួនឡើង មកក្បួន គិតលេខបុរាណ ក៏ត្រូវគេលែងប្រើប្រាស់ ។
  • ពេលដែលម៉ាស៊ីនថត digital បង្កើតឡើងមក ពេលនោះម៉ាសុីនថតដែលប្រើហ្វ៊ីលក៏បាត់ខ្លួន ។
  • ពេលដែលមានការលក់បែបផ្ទាល់ៗ និងការលក់តាម internet ការលក់បែបពីមុនក៏មិនសូវបាន ។
  • ពេលដែល Smart phone 4G ចាប់ផ្តើមដំណើរការនៅលើលោក ក៏មិនមានអ្នកណាទៅបើកកំព្យូទរ័នៅឯផ្ទះ ។
  • ពេលដែល application Wechat and WhatsApp បានវិវឌ្ឍន៍ខ្លួនឡើងមក ការផ្ញើរសារបែបពីដើមៗ ក៏គ្មានន័យអ្វីបន្តទៅទៀតដែរ ។

ហើយកុំនិយាយថា ” វាមិនមែនជារឿងរបស់អ្នក ” !!!!

វាកើតមកដោយសារមនុស្សយើងអាចវិវឌ្ឍន៍ខ្លួនដោយមានគំនិតថ្មីៗ តាមការផ្លាស់ប្ដូររបស់ពិភពលោក ។

អ្នកខ្លះបានសួរ Jack Ma ថា ៖

” តើលោកមានអាថ៌កំបាំងអ្វី ដែលធ្វើអោយលោកបានទទួលជោគជ័យ ? ”

ហើយគាត់ក៏តបថា ៖

វាងាយជាទីបំផុត… ខ្ញុំប្រឹងធ្វើ ខណៈពេលដែលអ្នកកំពុងតែឈរចាំមើលខ្ញុំ ”

សូមចងចាំទុកថា ៖

  • ពិភពលោកផ្លាស់ប្ដូររាល់ថ្ងៃ បើសិនជាអ្នកមិនព្រមផ្លាស់ប្តូរ អ្នកនឹងត្រូវគេទុកចោលនៅមួយកន្លែង។
  • អ្នកបានដាក់អ្វីចូលទៅក្នុងចិត្តអ្នកនឹងបានរឿងនោះត្រលប់មកវិញ គ្រាន់តែត្រូវប្រើពេលវេលាតែប៉ុណ្ណោះឯង ។
  • បើសិនជាអ្នកប្រើពេលវេលាជាមួយនឹង ការពិសារស្រា អ្នកក៏ក្លាយទៅជាមនុស្សញៀនស្រា ។
  • បើអ្នកប្រើពេលវេលាជាមួយការរអ៊ូររទាំ អ្នកក៏ក្លាយជាមនុស្សដែលញៀននឹងការរអ៊ូររទាំ ។
  • បើអ្នកប្រើពេលវេលាជាមួយការថែទាំសម្រស់ស្រស់ស្អាត សង្ហា អ្នកក៏ក្លាយជាមនុស្សដែលស្រស់ស្អាត សង្ហា ។
  • បើអ្នកប្រើពេលជាមួយការមើលថែសុខភាពរបស់ខ្លួនឯង អ្នកក៏នឹងមានជីវិត មានអាយុវែង និងមានសុខភាពរាងកាយ រឹងម៉ាំ ។
  • បើអ្នកជាមនុស្សតាប៉ែ អ្នកនឹងមើលទៅក្លាយជាមនុស្សចិត្តអាក្រក់។
  • បើអ្នកប្រើពេលវេលាមួយចំណែកធំទៅលើការរៀន អ្នកក៏មានប្រៀបពោរពេញដោយសារមានចំណេះដឹង ។
  • បើអ្នកប្រើពេលវេលាជាមួយនឹងគ្រួសារ អ្នកអាចនឹង បញ្ជូនបន្តនូវភាពកក់ក្ដៅ និងក្ដីស្រលាញ់ទៅដល់មនុស្សជាទីស្រលាញ់ដទៃដទៃទៀតដែរ ។
លោក Jack Ma
លោក Jack Ma
លោក Jack Ma

 

លោក Jack Ma
លោក Jack Ma
លោក Jack Ma
SHARE