កាលពីពេលថ្មីៗកន្លងទៅនេះផេកហ្វេសបុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានធ្វើការបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពឃាត់អ្នកបើកបររថយន្តតាក់ស៉ីម្នាក់និងរថយន្តម៉ាក Toyota Camry ឆ្លាមរបស់គាត់ព្រមទាំងអ្នករួមដំណើរជាច្រើននាក់ដើម្បីធ្វើការអប់រំណែនាំ ។

វីដេអូនោះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់ហួសចិត្តជាខ្លាំង ដោយសារតែនៅក្នុងរថយន្តដែលតម្រូវឲ្យជិះត្រឹមតែ ៥ នាក់សោះ មានអ្នកជិះដល់ទៅ ១០ នាក់ អ្វីដែលកាន់តែហួសចិត្តជាងនេះទៀតនោះ សូម្បីតែខាងមុខដែលអាចជិះបានត្រឹមតែ ២ នាក់នោះ បែរជាដាក់ដល់ទៅ ៤ នាក់ ហើយសូម្បីតែអ្នកបើកបរក៏អង្គុយមិនចំកន្លែងបើកបរដែរ ដោយត្រូវខិតទៅដល់កណ្ដាល ។

សាកស្រមៃទៅមើលថាតៃកុងឡានម្នាក់នេះអាចបើកបរបានដោយរបៀបណា ? ចុះបើសិនជាជួបឧបសគ្គអ្វីមួយតើអ្នកបើកបរអាចគ្រប់គ្រងរថយន្តបានដោយរបៀបណា ?

ទស្សនាវីដេអូ  ៖

 

SHARE