ផែនដីនេះតែងតែមានអ្វីដែលអស្ចារ្យសម្រាប់ឲ្យយើងស្វែងយល់ និងចង់ដឹង ជាពិសេសអ្វីដែលអាថ៌កំបាំង។ តួយ៉ាងដូចជាទីកន្លែងអាថ៌កំបាំងទាំង១០ ដែលស្ទើរមិនគួរឲ្យជឿថាមានពិតលើផែនដីនេះ ហើយនៅពេលឃើញហើយអ្នកប្រាកដជាចង់ទៅឃើញជាក់ជាមិនខាន។

  1. ព្រៃChaosan នៅលើកោះអាថ៌កំបាំង Wang Nakharin Chaipod នៅ Udon Thani ប្រទេសថៃ

ទីនេះមានរឿងព្រេងដែលទាក់ទងសត្វពស់ ហើយនៅកណ្តាលកោះនេះមានស្រះមួយដែលមានទឹកជាប់ជានិច្ច ហើយអ្នកភូមិជឿថា វាជាទឹកស័ក្តិសិទ្ធដែលសត្វពស់នោះផ្តល់ឲ្យ។ ចំណែកអាកាសធាតុនៅទីនេះក៏ត្រជាក់ខ្លាំងដែរ។ មានការជឿថា វាជាកន្លែងដែលភ្ជាប់ទំនាក់ទំនងរវាងពិភពពស់ និងពិភពមនុស្សជាមួយគ្នា។

2. កោះ Easter Island ជាមួយនិងបដិមាមនុស្សប្រកបដោយភាពងឿងឆ្ងល់

កោះនេះស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ត្បិតវាជាកោះតូច និងដាច់ស្រយាល ប៉ុន្តែមាននូវរតនសម្បត្តិរូបបដិមាដែលបន្តបង្កប់នូវអាថ៌កំបាំងដល់បច្ចុប្បន្ន។ គេហៅបដិមានោះថា Rapa Nui  ដែលបដិមាទាំងនេះមានកំពស់ 50 feet រាប់ចាប់ពីផ្នែកខាងលើនៃដងខ្លួនដល់មុខ ហើយត្រូវបានរៀបជាជួរ។ អ្នកបុរាណវិទ្យាមានភាពងឿងឆ្ងល់ថា មនុស្សជំនាន់នោះអាចសាងសង់បដិមាធំយ៉ាងនេះបានដោយរបៀបណា។

 

3. ជ្រលងMcMurdo Dry Valley      

ទោះបីតំបន់នេះស្ថិតនៅតំបន់ប៉ូលខាងត្បូងដែលជាកន្លែងត្រជាក់ ប៉ុន្តែវាមិនសូវគ្របដណ្តប់ដោយទឹកកកនោះទេ ហើយក៏គ្មានជីវិតរស់នៅដែរមិនថាជារុក្ខជាតិ ឬសត្វ។ អ្នកវិទ្យាសាស្រ្តហៅវាថា ជាភពអង្គារនៅលើផែនដី។

4. Mystery Spot កន្លែងទេសចរណ៍អាថ៌កំបាំងនៅរដ្ឋ Florida សហរដ្ឋអាមេរិក

ភាពចម្លែកនិងអាថ៌កំបាំងនៅទីនេះគឺបាតុភូតទំនាញដែលកើតមាននៅទីនេះ។ នៅពេលមនុស្សឈរ នោះដងខ្លួននឹងអោនទៅរកកម្រាល បើទោះបីកម្រាលនៅរាបស្មើធម្មតា។

5. បឹង Kaindy Grounds នៅប្រទេស Kazakhstan

ភាពចម្លែកនៅបឹងនេះកើតឡើងដោយសារតែការរញ្ជួយដីនៅឆ្នាំ១៩១១

6. អណ្តូងThor’s Well នៅCape Perpetua

វាជាអាងទឹកប្រៃធម្មជាតិ ដែលស្ថិតនៅក្នុងបរិវេណ Oregon។ កម្រិតទឹកវាឡើងនិងចុះ តាមជំនោរលំនាចនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើឲ្យអណ្តូងនេះមានភាពស្រស់ស្អាតដូចជាទឹកធ្លាក់។

7. Silfra Splash ដែលកំណត់ព្រំប្រទល់រវាងទ្វីបពីរ

Silfra ស្ថិតនៅក្នុងបឹង Lugano នៃឧទ្យានជាតិTuvalu។ ប្រសិនបើអ្នកហែលនៅក្នុងទីនេះ ប្រៀបបីដូចជាអ្នកកំពុងហែលនៅកណ្តាលទ្វីបអឺរ៉ុបនិងអាមេរិក។

8. ឋានសួគ៌វាលខ្សាច់Huacachina

Hokkaido ជាភូមិតូចមួយស្ថិតនៅIqa ប្រទេសPeru។ អ្វីដែលអស្ចារ្យបំផុតនោះគឺវាស្ថិតនៅកណ្តាលវាលខ្សាច់ តែស្រស់ស្អាតបំផុតដោយមានព្រៃឈើ រហូតដល់គេដាក់ឈ្មោះវាថា Oasis of America។

9.  ភ្នំAi-Petri ប្រទេសអ៊ុយក្រែន

ដើម្បីទៅកាន់ភ្នំដ៏ខ្ពស់នេះ អ្នកត្រូវដើរឆ្លងតាមស្ពានយោលដ៏ខ្ពស់នេះ ដែលធ្វើឲ្យអ្នកញ័រជើងជាក់ជាមិនខាន។ ភ្នំនេះជាកន្លែងខ្ពស់បំផុតនៅតំបន់ភ្នំគ្រីមៀ ហើយស្ពាននេះក៏ជានិមិត្តសញ្ញាតំណាងឲ្យឧបទ្វីបគ្រីមៀផងដែរ។

10. ស្ពានដើមឈើនៅរដ្ឋMeghalaya ប្រទេសឥណ្ឌា

វាជាស្ពានធម្មជាតិដ៏អស្ចារ្យបំផុតមួយ។ ស្ពាននេះត្រូវបានសាងសង់ដោយកុលសម្ព័ន្ធជនជាតិដើមដើម្បីឆ្លងកាត់អូរតូចមួយក្នុងព្រៃ Meghalaya ដែលស្ពាននេះភ្ជាប់ទៅនឹងដើមឈើនៅសងខាង។ អស់រយៈកាលជាង៥០០ឆ្នាំមកនេះ ស្ពាននេះជាស្ពានដើមឈើដ៏អស្ចារ្យបំផុត។

ប្រភព៖ Kapook

SHARE