មនុស្សជាច្រើនធ្លាប់ជឿថា បុរសគឺជាអ្នកដែលមានភាពឆ្លាតវៃជាងគេនៅលើផែនដី ប៉ុន្តែតាមការពិតទៅ មនុស្សស្រីក៏ឆ្លាតស្មើនឹងបុរសដែរ ហើយពេលខ្លះគឺឆ្លាតជាងបុរសទៅទៀត។ ជាក់ស្តែងខាងក្រោមនេះគឺជាស្រ្តីដែលឆ្លាត និងមាន IQ ខ្ពស់ជាងស្ត្រីផ្សេងៗ​ រួមទាំងបុរសជាច្រើនផងដែរ។

10. នាង Olivia Manning (IQ 162)

Related image

 

ពេលនាងនៅអាយុ ១២ឆ្នាំ គេត្រូវបានធ្វើតេស្តឃើញថា នាងមាន IQ ជាង 160 ដែលជាតួលេខមួយខ្ពស់​ដែលកម្រមានក្មេងណាមានស្មើ ឬលើសពីនេះ ក្រៅពីលោក Albert Einstein និងលោក Stephen Hawking ។

9. នាង Fabiola Mann (IQ 162)

Image result for average iq for a 15 year old

 

នៅអាយុ ២១ឆ្នាំ នាងមាន​ IQ 162 (ពីរពិន្ទុខ្ពស់ជាងលោក Albert Einstein និងលោក Stephen Hawking)។ នាងចូលចិត្តលេងអុក និងចង់សិក្សាផ្នែកវេជ្ជសាស្រ្ត ហើយធ្វើការក្នុងវិស័យនេះផងដែរ ។

8. នាង Judit Polgar (IQ 170)

 

នាងកើតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៧៦។ នៅត្រឹមអាយុ ១៥ឆ្នាំ នាងបានជាប់ជាអ្នកពូកែលេងអុកបំផុតម្នាក់។ ក្រៅពីនេះនាងបានលេងជាមួយអ្នកលេងអុកល្បីៗជាច្រើនទៀតផងដែរ។

7. នាង Ruth Lawrence (IQ 175)

 

នាងជាអ្នកគណិតវិទ្យា និងជាសាស្រ្តាចារ្យបង្រៀនគណិតវិទ្យា ជនជាតិអង់គ្លេស។ នាងកើតនៅឆ្នាំ១៩៧១ ហើយនៅអាយុ ១០ឆ្នាំ នាងអាចប្រឡងចូលសាលា Oxford យ៉ាងងាយស្រួល និងបានក្លាយជាមនុស្សវ័យក្មេងបំផុតដែលបញ្ចប់ការសិក្សានៅ Oxford នាសម័យទំនើប។

6. នាង Grace Hopper (IQ 175)

 

នាងជាអ្នកវិទ្យាសាស្រ្តផ្នែកកុំព្យូទ័រដ៏ល្បីល្បាញម្នាក់ មកពីសហរដ្ឋអាមេរិក។ នាងបានទទួលសញ្ញាបត្រកិត្តិយសចំនួន ៤០ ពីសាកលវិទ្យាល័យជាច្រើនជុំវិញពិភពលោក។

5. នាង Germaine Stael (IQ 180-185)

 

នាងកើតនៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៧៦៦។ នាងជាអ្នកនិពន្ធដ៏ល្បី និងបានសរសេរស្នាដៃដ៏អស្ចារ្យជាច្រើន​។ លទ្ធផលធ្វើតេស្ត IQ របស់នាងមានភាពខុសគ្នាពីចន្លោះ180 ទៅ 185 ហើយនាងជាស្រ្តីដែលមានIQ ខ្ពស់ជាងគេក្នុងសម័យនោះ ។

4. នាង Marie Curie (IQ 185)

 

នាងជាអ្នកគីមីវិទ្យា និងរូបវិទ្យា កូនកាត់បារំាង-ប៉ូឡូញ។ នាងទទួលបានពានរង្វាន់ណូបែលចំនួន ២គឺពានរង្វាន់ផ្នែករូបវិទ្យានៅឆ្នាំ១៩០៣ និងផ្នែកគីមីវិទ្យានៅឆ្នាំ១៩១១។

3. នាង Marilyn vos Savant (IQ 190)

 

នាងជាអ្នកសរសេរកាសែត ទស្សនាវដ្តី និងជាអ្នកនិពន្ធ។ នៅក្នុងទស្សនាវដ្តីមានផ្នែកពិសេសមួយឈ្មោះថា Ask Marilyn ដែលនៅក្នុងផ្នែកនេះ នាងនឹងឆ្លើយតបចំពោះសំណួរនានា រួមទាំងល្បែងល្បងប្រាជ្ញាផងដែរ។ ឈ្មោះរបស់នាងក៏មាននៅក្នុង Guinness Book of World Records ផងដែរ។

2. នាង Hypatia (IQ 190+)

 

នាងកើតនៅឆ្នាំ 351-370 និងជាទស្សនវិទូ អ្នកតារាសាស្រ្ត និងអ្នកគណិតវិទ្យា ជនជាតិក្រិក​ នៅប្រទេសអេហ្ស៊ីប និងបន្ទាប់មកនៅចក្រភពរូមុំាងខាងកើត។ គេជឿថា នាងបានបង្កើតនូវឧបករណ៍វិទ្យាសាស្រ្តជាច្រើន។

1 នាង Edith Stern (IQ 200)

 

មិនទាន់បានអាយុ ១ឆ្នាំផង នាងអាចគណនាលេខ និងនិយាយប្រយោគពេញលេញបាន។ នាងជាក្មេងឆ្លាត ដោយទទួលបានសញ្ញាបត្រជាច្រើនមុនពេលអាយុ ១៨ឆ្នាំ។ នាងមានប្រកាសនីយបត្រតក្កកម្មជាង ១២៨ នៅអាមេរិក ដែលដាក់ឈ្មោះរបស់នាង។

ប្រភព ៖ Wonderslist

Loading...
SHARE