ភ្នំពេញ ថ្ងៃទី​​ 4 មីនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីការចាប់រង្វាន់លើកទី 2 ប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលលើកទី​ 2 នេះជាការចាប់រង្វាន់ ម៉ូតូ​ Zoomer X 1 រង្វាន់ និងទូរទស្សន៍ 2 រង្វាន់ ដែលប្រព្រឹត្តឡើងនៅផ្សារទំនើប SORYACenterPoint ជាន់ផ្ទាល់ដី ដែលមានការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei និង MYTV និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន​ Huawei, Yako Technology​ អ្នកចែកចាយ ទូរសព្ទ័​ Huawei ផ្លូវការស្របច្បាប់តែមួយគត់ តំណាង HGB Group, SORYA ​Center ​Point និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

រំភើបដល់ហើយ!ក្នុងការចាប់រង្វាន់នេះក្រុមហ៊ុនបានធ្វើការទំនាក់ទំនងទៅអ្នកឈ្នះក្នុងពេលកំពុងធ្វើការផ្សាយផ្ទាល់តែម្តង។អ្នកឈ្នះរង្វាន់ម៉ូតូ បានទៅលើ​លោក​ អ៊ុក សិរីធរ រស់នៅទីក្រុងភ្នំពេញ។​ លោកបាននិយាយជាមួយក្តីរីករាយថា ទូរស័ព្ទដែលលោកបានទិញនេះ ត្រូវបានចោលួចបាត់ទៅហើយដែលលោកមិនទាន់បានប្រើបានប៉ុន្មានផង។ ប៉ុន្តែឥលូវនេះសំណាងអាក្រក់នោះបានក្លាយជាលាភសំណាងដ៏ធំ ដែលលោកបានឈ្នះម៉ូតូ​ Zoomer X មួយគ្រឿងពីការចាប់រង្វាន់របស់ក្រុមហ៊ុន Huawei​។ រីឯអ្នកឈ្នះរង្វាន់ទូរទស្សន៍ 43 អ៊ីញ ទីមួយបានទៅលើឈ្មោះ ចាប់ថន រស់នៅទីក្រុងភ្នំពេញ ទិញទូរស័ព្ទពីហាងអង្គរមាស និងមួយរូបទៀតគឺ ឈ្មោះធីតា​ ក៏រស់នៅទីក្រុងភ្នំពេញ ទិញទូរស័ព្ទពីហាង​អាម៉ី (​ស៊ីវអេង 2)។

ក្រៅពីការចាប់រង្វាន់លើកទីពីរនេះ ក្រុមហ៊ុនក៏បានយកម៉ូតូទៅប្រគល់ជូនបងស្រី សាម មុនីរ៉ែន ដែលជាអ្នកឈ្នះកាលពីការចាប់ឆ្នោតលើកទីមួយ ដល់ផ្ទះតែម្តង។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏បានអញ្ជើញអ្នកឈ្នះពីររូបដែលបានឈ្នះរង្វាន់ទូរទស្សន៍កាលពីការចាប់រង្វាន់លើកទីមួយផងដែរមកប្រគល់រង្វាន់ជូនផងដែរ។អ្នកឈ្នះទីមួយគឺអ្នកនាង អ៊ីម នារតី​ មកពីខេត្តក្រចេះ។​ អ្នកនាងបានលើកឡើងថា នេះជាលើកដំបូងនៅក្នុងឆាកជិវីតហើយដែលអ្នកនាងបានឈ្នះរង្វាន់បែបនេះ។ ពិតជាសប្បាយរីករាយខ្លាំងមែនទែនដែលបានឈ្នះទូរទស្សន៍​ 43 អ៊ីញ មួយគ្រឿងនេះ។ ចំណែកឯពូផល ដែលឈ្នះទូរទស្សន៍មួយគ្រឿងកាលពីការចាប់រង្វាន់លើកទីមួយ បាននិយាយថា លោកជាអ្នកគាំទ្រស្មាតហ្វូន​ Huawei តាំងពីយូរមកហើយ លោកបានប្រើតាំងពីម៉ូដែល nova2 Lite មកម្ល៉េះ​ហើយទូរសព្ទដែលលោកបានទិញហើយឈ្នះរង្វាន់នេះគឺលោកបានទិញជាកាដូដើម្បីឲ្យកូនស្រីរបស់លោកដែលទើបប្រលងជាប់ ហើយលោកក៏ទើបតែឈ្នះរង្វាន់ជាលើកទីមួយដូចគ្នាដែរ។​

ដើម្បីមានឱកាសឈ្នះរង្វាន់ដូចពួកគាត់ អ្នកគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 រហូតដល់ថ្ងៃ 27 មេសាហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ​ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer​​ Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ​​ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។​

ការចាប់រង្វាន់លើកទី 3 នឹងធ្វើឡើងថ្ងៃ 15 មីនា និង លើកទី 4​​​ ថ្ងៃ 29 ខែ​មីនា ដែលរង្វាន់មានដូចជា ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV​ 2 រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ​ ។​​​ ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 03​ ​ខែ​ ឧសភា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍និងFacebook Page​ របស់ Huawei និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់​ តម្លៃជាង​ 3 ម៉ឺន ​4 ពាន់ដុល្លារ និងទូរទស្សន៍ Smart TV 4 រង្វាន់។​

អ្នកឈ្នះបន្ទាប់អាចក្លាយជារូបអ្នក! នៅចាំអីទៀត! តោះទៅទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 ទាំងអស់គ្នា! គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei ​ដែលកំពុងវាយលុកប្រកួតប្រជែងនិងដណ្តើមទីផ្សារខ្លាំងនាពេលបច្ចុប្បន្ននេះគឺ Huawei ​អេ​​ 7 មានតម្លៃត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ​​ $299 nova3​​តម្លៃ$469 និងថ្មីៗនេះកាន់តែកើនកំដៅទីផ្សារនោះគឺ Huawei អេ5s តម្លៃញ៉ាក់សាច់ត្រឹម 159$។

សូមទស្សនាវីដេអូខាងក្រោម៖

YouTube:

Facebook:

Huawei 2nd Lucky Draw

ពេលវេលាភ័យអរបានមកដល់ទៀតហើយ! រង់ចាំតាមដានទាំងអស់គ្នាថាតើនរណាជាម្ចាស់រង្វាន់ ម៉ូតូ និងទូរទស្សន៍ ដ៏អស្ចារ្យនោះ? អ្នកដែលមានសន្លឹកឆ្នោត កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា បើចាប់ត្រូវក្រុមការងារ Huawei នឹងទាក់ទងទៅ (Call) ចំនួន៣ដង ប្រសិនបើទាក់ទងមិនបាន ឫខកខានលើកទូរសព្ទ សន្លឹកឆ្នោតនឹងចាត់ទុកជាអសារបង់!

Posted by Huawei Mobile on Thursday, February 28, 2019

 

Huawei 2nd Lucky Draw

ពេលវេលាភ័យអរបានមកដល់ទៀតហើយ! រង់ចាំតាមដានទាំងអស់គ្នាថាតើនរណាជាម្ចាស់រង្វាន់ ម៉ូតូ និងទូរទស្សន៍ ដ៏អស្ចារ្យនោះ? អ្នកដែលមានសន្លឹកឆ្នោត កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា បើចាប់ត្រូវក្រុមការងារ Huawei នឹងទាក់ទងទៅ (Call) ចំនួន៣ដង ប្រសិនបើទាក់ទងមិនបាន ឫខកខានលើកទូរសព្ទ សន្លឹកឆ្នោតនឹងចាត់ទុកជាអសារបង់!

Posted by Huawei Mobile on Thursday, February 28, 2019

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

Loading...
SHARE