Related image

Dark modeក្លាយជាប្រធានបទដ៏ពេញនិយមសម្រាប់ដើមឆ្នាំនេះ ដោយសារតែវានឹងក្លាយជាមុខងារសំខាន់គោលមួយទាំង AndroidនិងiOSនឹងត្រូវពាំនាំយកមកដាក់នៅលើSoftwareរបស់ខ្លួន។ ខណៈដែលGoogleនិងAppleមិនទាន់បញ្ចេញមុខងារនៅឡើយ Dark modeមានវត្តមានរួចស្រេចទៅហើយដោយសារតែក្រុមDeveloper UIដូចជាSamsungជាដើមបានបញ្ចេញOne UIដែលមានមុខងារនេះ។

Image result for messenger dark mode

ចំពោះiPhoneវិញ Dark modeនឹងមានវត្តមាននៅខែមិថុនាខាងមុខ ខណៈដែលAppមួយចំនួនក៏ពាំនាំមុខងារនេះមកមុនដូចជាTwitter Telegramជាដើម ចំណែកពេលនេះMessengerក៏មានមុខងារនេះដែរ។

ដើម្បីបើកដំណើរការមុខងារនេះទាំងiOSឬAndroidត្រូវអនុវត្តគន្លឹះងាយៗខាងក្រោមនេះ៖

១.ចូលទៅកាន់Messengerរួច ចូលទៅកន្លែងផ្ញើរសារទៅកាន់នរណាម្នាក់

២.ប្តូរKeyboardទៅជាemoji

៣.ចុចផ្ញើរemojiរូបព្រះចន្ទមួយចំណិត(🌙)

៤.បន្ទាប់ពីផ្ញើររួច វានឹងលោតពាក្យថាYou Found Dark Mode

Image result for messenger dark mode

៥.ចុចបើកមុខងារនេះជាការស្រេច

មុខងារDark modeមិនត្រឹមតែងាយស្រួលប្រើនៅពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយសន្សំសំចៃថាមពលថ្មស្មាតហ្វូនរបស់អ្នកអោយប្រើបានយូរផងដែរ ដូច្នេះគ្រប់គ្នាអាចសាកល្បងបាន។

ប្រភព៖ Redmondpie

SHARE