បន្ទាប់ពីស្តាប់ចំណងជេីងមួយនេះហេីយអ្នកប្រាកដជាមានអារម្មណ៍ថាវាជារឿងមួយដែលមិនគួរឲ្យជឿ ឬវាជារឿងដែលអស្ចារ្យពេក។ តែអ្នកនឹងបានដឹងពីរឿងពិតបន្ទាប់ពីអ្នកបានអានអត្ថបទនេះចប់។

Scientists Explain Why Doing Nothing Makes You More Creative

ជាទូទៅមនុស្សម្នាក់ៗសុទ្ធតែរវល់ជាមួយនឹងការងាររៀងៗខ្លួន អ្នកខ្លះរវល់ធ្វេីការងារផ្ទះ ខ្លះការងារក្រុមហ៊ុន ខ្លះការសិក្សាឬការងារផ្សេងៗដែលចាំបាច់។ ដូច្នេះហេីយយេីងអាចនិយាយបានថាសឹងតែគ្មានពេលសម្រាក ហេីយទន្ទឹមនឹងនោះក៏មានមនុស្សមួយចំនួនហាក់បីដូចជាមិនសូវប្រឹងប្រែងធ្វេីការងារដែលខ្លួនត្រូវធ្វេី។ អាចនិយាយបានថាអ្នកទាំងនោះខ្ជិល ឬគ្មានទំនួលខុសត្រូវ។ តែក៏មិនអញ្ចឹងទាំងអស់ដែរ យោងតាមវេបសាយ brightside បានចុះផ្សាយថា «Scientists Explain Why Doing Nothing Makes You More Creative» ឬជាភាសាខ្មែរថា «អ្នកវិទ្យាសាស្រ្តបានពន្យល់ថាហេតុអ្វីបានជាមនុុស្សដែលមិនធ្វេីអ្វីនឹងក្លាយជាមនុស្សដែលមានភាពច្នៃប្រឌិតប្រសេីរជាងអ្នកដទៃ»។

Scientists Explain Why Doing Nothing Makes You More Creativeនៅពេលដែលអ្នកចាប់ផ្តេីមមានអារម្មណ៍ថាធុញ មិនចង់ធ្វេីការងារអ្វីដែលអ្នកកំពុងធ្វេី អ្នកចាប់ផ្តេីមមានអារម្មណ៍ថាអ្នកកំពុងតែប្រឈមនឹងបញ្ហា អ្នកកំពុងតែអាចប្រឈមនឹងការបាត់បង់ការងារ ឬអ្នកកំពុងតែប្រឈមនឹងការបរាជ័យក្នុងមុខជំនួញ។ តែទាំងនេះជាការគិតខុសទាំងអស់ អ្វីដែលជាការពិតគឺពេលដែលអ្នកមិនអារម្មណ៍ថាអ្នកចង់ឈប់ធ្វេីការងារទាំងនោះគឺដេីម្បីសម្រាកខួរក្បាលហេីយយកពេលទាំងនោះមកគិតអ្វីដែលថ្មីដែលអ្នកមិនដែលធ្លាប់គិតដល់ពីមុនមកប៉ុណ្ណោះ។

Scientists Explain Why Doing Nothing Makes You More Creative

ជាក់ស្តែងដូចជាលោកអុីសាក់ញូតុនជាដេីម គាត់មិនបានធ្វេីអ្វីទេ គាត់គ្រាន់តែអង្គុយសុខៗស្រាប់តែមានផ្លែប៉ោមធ្លាក់មកត្រូវក្បាលគាត់ ហេីយជួនជាពេលនោះខួរក្បាលគាត់កំពុងតែទំនេរបន្ទាប់ពីការសម្រាកផង ភ្លាមៗនោះគាត់ក៏នឹកឃេីញអ្វីដែលគ្រប់គ្នាមិនដែលបានស្គាល់និងដឹងពីមុនមកគឺទំនាញ ហេីយគាត់ក៏បង្កេីតជាច្បាប់មួយសម្រាប់មនុស្សជុំវិញពិភពលោកធ្វេីការសិក្សាពីវា។

Scientists Explain Why Doing Nothing Makes You More Creative

ដូច្នេះហេីយការសម្រាកមិនធ្វេីអ្វីមិនមែនជារឿងអាក្រក់ទេ វាជួយឲ្យអ្នកមានគំនិតថ្មីៗសម្រាប់អភិវឌ្ឍខ្លួនទៅមុខ និងបង្កេីតអ្វីដែលថ្មី អ្វីដែលគ្រប់គ្នាមិនដែលស្គាល់ មិនដែលដឹងពីមុនមកផងដែរ។ ដូច្នេះហេីយការមិនធ្វេីអ្វីក៏ជារឿងល្អមួយដែរ។

Scientists Explain Why Doing Nothing Makes You More Creative

 

ប្រភព៖ brightside

Loading...
SHARE