ប្រទេសស្វីសគឺជាប្រទេសដែលសម្បូរទៅដោយទេសភាពធម្មជាតិដែលមើលទៅស្រស់ស្អាត មានអារម្មណ៍ស្ងប់ស្ងាត់ និងមានក្តីសុខ ហើយភាគច្រើនគឺជាទេសភាពដងភ្នំ អមដោយបឹង។ ជាទូទៅ ទេសភាពនៅទីនេះគឺស្រស់ស្អាតគ្រប់រដូវកាល ជាពិសេសនៅតាមភូមិដាច់ស្រយាល ដែលមើលទៅគឺប្រៀបដូចជាឋានសួគ៌។ សម្រាប់អ្នកដែលចូលចិត្តទេសភាពធម្មជាតិ និងបរិយាកាសស្ងប់ស្ងាត់ គឺប្រាកដជាលង់ស្នេហ៍ និងចង់រស់នៅក្នុងភូមិដ៏ស្រស់ស្អាតបំផុតទាំង ៧ របស់ប្រទេសស្វីស ខាងក្រោមនេះ៖

  1. ភូមិ Lauterbrunnen

ភូមិនេះស្ថិតនៅជ្រលងភ្នំ Lauterbrunnen ដែលហ៊ុមជុំវិញដោយចំណោតថ្មខ្ពស់ និងទឹកធ្លាក់ដ៏ស្រស់ស្អាត ។ គេអាចធ្វើដំណើរទៅដល់ភូមិនេះតាមរថភ្លើង ។

2. ភូមិ Gimmelwald

ភូមិនេះស្ថិតនៅផ្នែកតូចនៃជម្រាលភ្នំ ឆ្ងាយពីជ្រលងភ្នំ Lauterbrunnen ។ វាជាភូមិដាច់ស្រយាលមួយដែលមានប្រជាជនប្រមាណ ១៣០ ប៉ុណ្ណោះ។ នៅទីនេះគ្មានផ្លូវសម្រាប់បើករថយន្ត និងគ្មានរថភ្លើងទៅដល់ទេ ពោលគឺគេត្រូវដើរទៅកាន់ទីនេះ។

3. ភូមិ Andermatt

ភូមិនេះជាកន្លែងល្អបំផុតសម្រាប់អ្នកដែលចូលចិត្តជិះស្គី នៅរដូវរងារ និងចូលចិត្តឡើងភ្នំ នៅរដូវក្តៅ។ វាជាភូមិដែលធំជាងគេនៅតំបន់ជ្រលងភ្នំ Ursern ។

4. ភូមិ Wengen

ភូមិនេះស្ថិតនៅជិតរដ្ឋធានី Bern នៃប្រទេសស្វីស ប៉ុន្តែនៅឆ្ងាយពីតំបន់ប្រជុំជនផ្សេងៗទៀត។ ភូមិនេះមានទេសភាពស្អាតគ្រប់រដូវកាល មិនថារដូវរងារធ្លាក់ព្រិល ឬរដូវក្តៅ ។

5. ភូមិ Mürren

ភូមិនេះស្ថិតនៅជើងភ្នំ Schilthorn ដែលជាភ្នំដ៏ស្រស់ស្អាត និងល្បីល្បាញនៅស្វីស។

6. ភូមិ Guarda

ទេសភាពនៅជុំវិញភូមិនេះ ច្រើនត្រូវបានគេថតដាក់កាត Postcard និងជាកន្លែងដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរលេងមើលទេសភាពខាងក្រៅ ។ នៅទីនេះស្រស់ស្អាតទាំងនៅរដូវរងារ និងរដូវក្តៅ។

7. ភូមិ Grindelwald

ភូមិនេះស្ថិតនៅភ្នំ Bernese Alps ។ អ្នកទេសចរចូលចិត្តទៅលេងទីនេះទាំងពេលរដូវរងារ និងរដូវក្តៅ ព្រោះនៅទីនេះធ្វើឱ្យគេមានអារម្មណ៍ស្ងប់សុខ និងធូរស្រាល។ បើនិយាយពីទេសភាពនៅជុំវិញភូមិវិញ គឺស្រស់ស្អាតខ្លាំងតែម្តង។

ប្រភព៖ Matador Network

Loading...
SHARE