ភ្នំពេញ ថ្ងៃទី​​ 26 កុម្ភះ ឆ្នាំ 2019 ៖ បន្ទាប់ពីស្មាតហ្វូន Huawei អេ 7 បានចូលមកអង្រួនទីផ្សារស្មាតហ្វូនលំដាប់ថវិកានៅប្រទេសកម្ពុជាឲ្យកក្រើក និងទទួលបានការពេញនិយមបំផុតនៅដើមឆ្នាំ 2019 នេះ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមានត្រកូល​អេ​ ថ្មីមួយម៉ូដែលទៀត គឺ Huawei អេ 5s ដែលចាប់ផ្តើមកុម្មង់ទិញទុកមុនចាប់ពីថ្ងៃនេះតទៅក្នុងតម្លៃត្រឹមតែ $159 តែប៉ុណ្ណោះ ថែមទាំងទទួលបានកាសកាលីបទាន់សម័យមួយឥតគិតថ្លៃ។ Huawei អេ 5s មានចំណុចពិសេស 6 ចំណុចដែលអតិថិជនមិនគួរមើលរំលង៖

Image may contain: phone⦁ អេក្រង់
អេក្រង់ធំទំហំ 6.09 អ៊ីញ បែបតំណក់ទឹក កំរិតបង្ហាញ HD+ ផ្ទៃលាតរហូតដល់ 87% ដែលអ្នកអាចរីករាយជាមួយបទពិសោធន៍ក្នុងការមើលវីឌីអូ និងលេខហ្គេមយ៉ាងពេញចិត្ត ពេញភ្នែក ។

Image may contain: one or more people, screen and indoor
⦁ RAM និង ROM
អង្គចងចាំនិងអង្គផ្ទុកទន្និន័យរបស់​ Huawei អេ 5s មានទំហំធំជាងស្មាតហ្វូនម៉ាកផ្សេងដែលមានតម្លៃប្រហាក់ប្រហែលនេះនៅលើទីផ្សារ​ ដែលវាមានអង្គចងចាំ ( RAM) ទំហំ 3GB និងអង្គផ្ទុកទន្និន័យ (​ROM)ទំហំ 32GB ព្រមទាំងអាចបន្ថែមបានរហូតដល់ 512GB។
⦁ កាមេរ៉ា
Huawei អេ 5s បំពាក់ដោយកាមេរ៉ាមុខទំហំ 8MP ដែលមាន Toning Flash 2.0 ងាយស្រួលសម្រាប់អ្នកចូលចិត្តថតសែលហ្វី​បានកាន់តែស្រស់ស្អាតបានគ្រប់ប្លង់ មានផ្លាសជំនួយពន្លឺស្រសបែបធម្មជាតិបើថតពេលយប់។ ចំណែកឯកាមេរ៉ាក្រោយមានទំហំ 13MP កម្រិត aperture f1/8 ដែលលោកអ្នកថតរូបបានកាន់តែល្អ។ ​
⦁ EMUI 9.0​
ប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបំផុតរបស់ Android​ 9.0 + EMUI 9.0 ដែលអ្នកអាចទាញយកកម្មវិធីប្រើប្រាស់ថ្មីៗចុងក្រោយដ៏សំបូរបែបបាន ។​ រកឯណាបាន! តម្លៃក៏សមរម្យជាង ហើយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបំផុតទៀត!
⦁ Huawei Supersound
ម៉ាអែមតែម្តងជាមួយការស្តាប់តន្ត្រីនិងមើលវីឌីអូផ្សេងៗ! អ្នកនឹងទទួលបានបទពិសោធន៏សម្លេងលឺខ្លាំង ពិរោះរន្លំ មិនបែកទោះបីបើកសម្លេងអស់ជាមួយបច្ចេកវិទ្យា Huawei Supersound។
⦁ ស្កេនមុខដោះសោ

Image may contain: one or more people, people dancing, people sitting and shoes
Huawei អេ 5s ក៏អាចស្កេនមុខដោះសោបានលឿនដោយមិនចាំបាច់ចុចលើអេក្រង់ និងអាចបញ្ចេញពន្លឺនៅលើអេក្រង់ដោយស្វ័យប្រវត្តិនៅកន្លែងងងឹត។ អស់ទាស់ហ្មង់! ស្មាតហ្វូនតម្លៃជាង $100 សោះ​ ស្កេនមុខបានទំនើបអីចឹងទៀត។

No photo description available.

Image may contain: phone

លើសពីនេះទៅទៀត ថាមពលថ្មរបស់ Huawei អេ 5s មានទំហំ 3020 mAh និងជម្រើសពីរពណ៍គឺ ពណ៍ខ្មៅ​ និង​ ពណ៍ខៀវ។ អ្នកអាចធ្វើការកុម្មង់ទិញទុកមុននៅតាមបណ្តាហាងនានាទូទាំងប្រទេសដែលមានស្លាកសញ្ញា Huawei! ប្រញាប់ឡើង! Huawei អេ 5s សមត្ថភាពលើសតម្លៃ!

វីឌីអូអំពីលក្ខណះពិសេសរបស់​ Huawei អេ 5s

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

SHARE