មិនទាន់បានមួយអាទិត្យនៅឡើយក្រោយពី Samsung បានបញ្ចេញស្មាតហ្វូនពិសេសរបស់ខ្លួនដែលអាចបត់អេក្រង់បានក្លាយជា Tabletនោះ ពេលនេះ Huawei ដែលជាដៃគូរប្រកួតប្រជែងស្មើរដៃស្មើរជើងជាមួយ Samsung ក៏មិនបាននៅស្ងៀមដែរ ។

អ្វីដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងគឺ Mate X របស់ Huawei រូបរាងស្អាតជាង អេក្រង់ធំជាង ហើយសូម្បីតែកម្រាស់ក៏ស្តើងជាងSamsungទៀតផង ដែលធ្វើអោយគេជឿថាGalaxy Fold របស់Samsung ពិបាកនឹងតស៊ូបន្តិចប្រសិនបើ Huawei លក់ក្នុងតម្លៃធូរថ្លៃជាងនោះ។

Mate X
លទ្ធផល​រូបភាព​សម្រាប់ Galaxy fold
Galaxy Fold

Mate X បំពាក់មកជាមួយតែអេក្រង់OLEDមួយផ្ទាំងប៉ុណ្ណោះ មិនមែនមុខក្រោយដូច Galaxy Fold នោះទេ ចំណែកកាមេរ៉ាវិញHuaweiរើសកន្លែងត្រូវបានល្អ មើលទៅរាបរយជាង Samsungដែលដាក់មុខផង ក្រោយផងដោយសុខចិត្តឆែបមួយដុំលើអេក្រង់ទៀតផង។

លទ្ធផល​រូបភាព​សម្រាប់ Galaxy fold
Galaxy Fold
Mate X

បើទោះជាវាជាអេក្រង់បត់ក៏ពិតមែន ប៉ុន្តែHuawei មិនបានបោះបង់មុខងារណាមួយចោលឡើយ សូម្បីតែCamara Leica បំពាក់ដល់ទៅ៣គ្រាប់ ថ្មធំដល់4500 mAh បន្ទះឈីបជំនាន់ចុងក្រោយKirin 980 ហើយវាក៏ក្លាយជាស្មាតហ្វូន5Gដំបូងទៀតផង។

ទោះជាបញ្ចេញក្រោយ Samsung ក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកយល់ថាក្រុមហ៊ុននេះចម្លងពី Samsung នោះពិបាកបន្តិច ព្រោះវាមិនមែនផលិតមីតែ២ ៣ថ្ងៃបានទេ វាត្រូវការការសិក្សារយូរដែលសូម្បីតែ Huawei ក៏និយាយថាខ្លួនបានចំណាយពេលដល់ទៅ ៣ ឆ្នាំមុននឹងស្មាតហ្វូនមួយនេះចេញជារូបរាង ៕

Mate X

យ៉ាងណាយើងចាំមើលបន្តសិន ថាតើវាអាចនឹងស៊ូជាមួយGalaxy Foldបានដែរឬទេ?

ប្រភព៖​ Theverge

SHARE