Image result for Black hole

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍នឹងរឿងរ៉ាវទាក់ទងនឹងលំហរច្បាស់ជាដឹងនិងស្គាល់ច្បាស់អំពីBlack Hole។សម្រាប់ថ្ងៃនេះចង់ដឹងនឹងចែករំលែកនូវអ្វីដែលយើងបានអាននិងដឹងសម្រាប់គ្រប់គ្នាមិនទាន់ស្គាល់ច្បាស់ពីBlack Hole។ពាក្យថាBlack Holeបានធ្វើអោយយើងគិតថាវាជារន្ធឬច្រកទ្វារបើទៅកាន់ពិភពងងឹតណាមួយ ប៉ុន្តែបើតាមNasaបានបញ្ជាក់ថាវាជាលំហរទទេប៉ុណ្ណោះ បន្ទាប់ពីឆ្លងការBlack Holeរួច។

អ្វីទៅជាBlack Hole?

Black Holeជាលំហរដែលប្រមូលផ្គុំដោយរូបធាតុក្នុងលំហរជាច្រើនដែលនៅផ្គុំគ្នាក្នុងដង់ស៊ីតេខ្ពស់ ដែលគេគិតថាជាបណ្តុំតារាដែលមានទំហំធំជាងព្រះអាទិត្យដល់ទៅ១០ដង ហើយនៅជិតៗគ្នា។ប្រការការនេះហើយ វាបានធ្វើអោយកម្លាំងទំនាញនៅតំបន់នោះខ្លាំងក្លាជាងកន្លែងទូទៅក្នុងលំហរ ដែលវាមានលទ្ធភាពស្រូបទាញវត្ថុគ្រប់យ៉ាងដែលទៅក្បែរវា ដែលសូម្បីតែពន្លឺក៏មិនអាចគេរួចពីកម្លាំងទំនាញដ៏មហិមានេះបាន។

Swift

មកទល់ពេលនេះអ្នកវិទ្យាសាស្រ្តមិនទាន់អាចសិក្សារពីBlack Holeបានដោយផ្ទាល់តាមរយៈTelescopeឬអ្វីផ្សេងទៀតនៅឡើយទេ។អ្វីដែលគេអាចធ្វើបានគឺសិក្សារពីចលនារបស់នៅក្នុងលំហរដែលរងអំពើរអោយសារBlack Holeតែប៉ុណ្ណោះ។ឧទាហរណ៍នៅពេលដែលBlack Holeផ្លាស់ទៅហើយស្រូបយកផ្កាយដែលនៅជិតវា ឬក៏ម្យ៉ាងទៀតនៅពេលដែលផ្កាយរំកិលទៅក្បែរវា។

Black Holes

 

ការកកើតឡើងនៃBlack Hole

Black Holeភាគច្រើនកកើតឡើងនៅពេលដែលផ្កាយដ៏ធំណាមួយ ដល់កំណត់អាយុដែលវាត្រូវផ្ទុះបង្កើតបានផ្កាយតូចៗ(ប៉ុន្តែទំហំធំជាងព្រះអាទិត្យ)ជាច្រើន។ ខណៈដែលបំណែកផ្កាយទាំងនោះស្ថិតនៅជិតគ្នាក្នុងដង់ស៊ីតេខ្ពស់ ដូច្នេះកម្លាំងទំនាញវាក៏ស្រូបទាញខ្លាំងដែរ។

Black Hole Jets

ប្រភព៖ Nasa

Loading...
SHARE