នៅពេលដែលអ្នកបានឃើញពីរូបថតបែបច្នៃប្រឌិតនានា អ្នកប្រហែលជាគិតទៅដល់ការកាត់តរូបភាពជាក់ជាមិនខាន ប៉ុន្តែមិនមែនរូបថតច្នៃប្រឌិតទាំងអស់ពឹងតែលើការកាត់តមួយមុខនោះទេ រូបខ្លះក៏ទាមទារនូវការច្នៃប្រឌិតខ្ពស់ ដោយប្រើប្រាស់របស់នានាជ៉ំវិញខ្លួនបង្កើតជាប្លង់នានាដែលពឹងផ្អែកទៅតាមការស្រមើស្រមៃរបស់អ្នកច្នៃប្រឌិត និងអ្នកថតរូប ។

ជាក់ស្ដែងដូចជារូបថតមួយសន្លឹកដែលបង្កើតដោយលោក Johansson នេះអីញ្ចឹង វាត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើការស្រមៃស្រមៃ និងភាពច្នៃប្រឌិតរបស់គាត់ ដោយគាត់បានប្រើប្រាស់កញ្ចក់ទំហំ ១៧ ម៉ែត្រការ៉េ ដាក់តំរៀបគ្នាបង្កើតជាទិដ្ឋភាពបឹងកញ្ចក់ដែលប្រេះបែក ដ៏ស្រស់ស្អាតមួយ ។

ទស្សនាវីដេអូបង្ហាញពីដំណើរការនៃការបង្កើតរូបថតមួយផ្ទាំងនេះ ៖

គួរបញ្ជាក់ឲ្យដឹងផងដែរថា នេះមិនមែនជាស្នាដៃតែមួយគត់របស់គាត់នោះទេ គាត់នៅមានស្នាដៃដ៏អស្ចារ្យជាច្រើនទៀត ដែលអាចធ្វើឲ្យអ្នកទស្សនាហើយអត់ទ្រាំមិនសរសើរមិនបាន ។

ប្រភព ៖ artfido

 

SHARE