បើយោងតាមការចុះផ្សាយរបស់ Brightside បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមួយក្រុមបានរកឃើញថា ការទស្សនាខ្សែភាពយន្តបែបរន្ធត់ ឬ រឿងខ្មោច អាចជួយអ្នកសម្រកទំងន់បាន ។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Westminster បានរកឃើញពីទំនាក់ទំនងរវាងចង្វាក់បេះដូងទៅនឹងការបាត់បង់កាឡូរីរបស់អ្នកខណៈពេលកំពុងមើលខ្សែភាពយន្តភ័យរន្ធត់ ។

A Study Shows That Watching Scary Movies Can Actually Help You Lose Weight

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Westminster ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Richard MacKenzie បានធ្វើការ ស្រាវជ្រាវមួយ ដែលបង្ហាញថា ការទស្សនាខ្សែភាពយន្តភ័យរន្ធត់រយៈពេល 90 នាទីអាចជួយអ្នកដុតបំផ្លាញកាឡូរីបានដល់ទៅ 113 កាឡូរី ដែលវាស្មើនិងបរិមាណកាឡូរីដែលត្រូវបានដុតដោយសារតែការដើរក្នុងរយៈពេល 30 នាទី ឬ ស្មើរនឹងការរត់ 15 នាទី ។

A Study Shows That Watching Scary Movies Can Actually Help You Lose Weight

ក្រុមអ្នកស្រាវជ្រាវបានវាស់នូវកម្រិតនៃចង្វាក់បេះដូង ការស្រូបយកអុកស៊ីសែននិងការបញ្ចោញកាបូនឌីអុកស៊ីត។ តាមការសិក្សា ពួកគេបានរកឃើញថាខ្សែភាពយន្តគួរឱ្យខ្លាចអាចបង្កឱ្យមានអត្រាចង្វាក់បេះដូង។

A Study Shows That Watching Scary Movies Can Actually Help You Lose Weight

MacKenzie(អ្នកឯកទេសខាងការរំលាយអាហារនិងជីវសាស្ត្រ) បានពន្យល់ថា « នៅពេលជីពចរជួយពន្លឿននិងបូមឈាមនៅជុំវិញខ្លួនឲ្យកាន់តែលឿន រាងកាយបានធ្វេីឲ្យមានការកើនឡើងអរម៉ូន adrenaline »។

A Study Shows That Watching Scary Movies Can Actually Help You Lose Weight

ការធ្វេីចលនាដ៏លឿននៃអរម៉ូន adrenaline បានរំសាយចេញនៅក្នុងគ្រាដ៏ខ្លីនៃភាពតានតឹងខ្ពស់ (ឬពេលភ័យខ្លាច) វាធ្វេីឲ្យមានការកាត់បន្ថយចំណីអាហារនិងបង្កើនអត្រារំលាយអាហារដែលបណ្តាលអោយមានការបាត់បង់កាឡូរីខ្ពស់។

A Study Shows That Watching Scary Movies Can Actually Help You Lose Weight

កាឡូរីប្រមាណ 113 ត្រូវបានបាត់បង់ក្នុងមួយរឿង តែក៏មានរឿងមួយចំនួនជួយធ្វេីឲ្យមានការដុតកំឡោចកាឡូរីឲ្យបានកាន់តែច្រេីនផងដែរ។ នេះជាបញ្ជីឈ្មោះរឿងដែលជួយដុតនូវកាឡូរីបានច្រេីន៖

១ The Shining — 184 កាឡូរី

២ Jaws — 161 កាឡូរី

៣ The Exorcist — 158 កាឡូរី

A Study Shows That Watching Scary Movies Can Actually Help You Lose Weight

ខ្សែភាពយន្តទាំង 3 នេះមានឈុតពញ្ញាក់អារម្មណ៍ជាច្រើនដែលធ្វេីឲ្យមានការជម្រុញឲ្យអរម៉ូន adrenaline ដេីម្បីជួយឲ្យមានការដុតកាឡូរីកាន់តែលឿន។ ប៉ុន្តែប្រសិនបើខ្សែភាពយន្តទាំងនេះមានភាពសាហាវខ្លាំងពេកសម្រាប់អ្នកអ្នកអាចស្វែងរករឿងផ្សេងៗ ដូចជា Paranormal Activity (111 គីឡូកាឡូរី) Blair Witch Project (105 គីឡូកាឡូរី) និង The Texas Chain Saw Massacre (107 គីឡូកាឡូរី) ។

A Study Shows That Watching Scary Movies Can Actually Help You Lose Weight

ការស្រាវជ្រាវនេះគឺផ្អែកលើកាឡូរីដែលអ្នកអាចដុត ដូច្នេះប្រសិនបើអ្នកចង់សាកល្បងវាយើងសូមណែនាំឲ្យអ្នកធ្វេីការកាត់បន្ថយការញុាំអាហាសម្រន់និងជៀសវាងការញុាំសូកូឡាហេីយនិងពោតលីងច្រើនពេក និងមិនបិទភ្នែករបស់អ្នកពេលដែលមេីលរឿងភ័យរន្ឋត់ទាំងនោះ។

ប្រភព៖ brightside

Loading...
SHARE