ដើម្បីសម្រេចការងារមួយប្រកដបដោយភាពជោគជ័យ ចំណេះដឹង សមត្ថភាព និងបទពិសោធន៍គឺជារឿងដ៏ចាំបាច់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការធ្វើវាដោយភាពអំណត់ និងមានទំនួលខុសត្រូវខ្ពស់ បើសិនជាខ្ជិលច្រអូស គ្មានភាពអំណត់ និងទំនួលខុសត្រូវនោះទេ ធ្វើការឲ្យតែរួចពីដៃ ទោះមានសមត្ថភាពប៉ុនណាក៏លទ្ធផលចេញមកមិនគួរជាទីគាប់ចិត្តដែរ ។

ហើយរូបភាពចំនួន ១៥ សន្លឹកខាងក្រោមនេះនឹងបង្ហាញអ្នកពីលទ្ធផលនៃការធ្វើការឲ្យតែរួចពីដៃនេះ ៖

1 ធ្វើផ្លូវឡើងចុះសម្រាប់អ្នកពិការ ប៉ុន្តែប្រហែលពួកគេប្រើមិនកើតទេ ព្រោះអាចមានគ្រោះថ្នាក់វិញ

2. មិនដឹងថាបុគ្គលិកខ្ជិល ឬក៏ជាស្ទាយថ្មីនោះទេ

3. ធ្វើដូចក្មេងគូសលេង

4. តើកៅអីនេះអង្គុយកើតដែរឬទេ?

5. ផ្សាយពីការព្យាករណ៍អាកាសធាតុ ប៉ុន្តែបែរជាក្រុមការងារធ្វើស៊ី ធ្វើឱ្យពិធីការនីភាំងនិយាយអ្វីមិនចេញតែម្តង

6. តំឡើងបន្ទះសូឡាស្រូបថាមពលពន្លឺព្រះអាទិត្យ ប៉ុន្តែបែរជាបែបនេះ

7. នៅពេលអ្នកសរសេរព័ត៌មាន មិនដឹងសរសេរចំណងជើងថាម៉េចឱ្យល្អ

8. គ្រាន់តែមានសំរាម ក៏មិនខ្ចីគូសឱ្យពេញដែរ

9. លាបថ្នាំទាំងជាប់ស្ករកៅស៊ូ ដោយមិនខ្ចីយកចេញ

10. សុខចិត្តធ្វើរបងគងពីលើ ដោយមិនព្រមវាយបំបែកថ្ម

11. ទឹកដោះគោសូកូឡានៅឡើងពេញ តែសរសេរប្រាប់គេថា «អស់»

12. បុគ្គលិករៀបឥដ្ឋការ៉ូនេះសាហាវហ្មង

13. សរសេរអក្សរផ្សព្វផ្សាយពីស្បែកជើង ប៉ុន្តែដាក់រូបសំលៀកបំពាក់

14. គោលបំណងសរសេរជាបីភាសា ប៉ុន្តែបែរជាសរសេរជាភាសាអង់គ្លេសទាំងអស់

15. ការងារដូចមិនរលូនសោះ

ប្រភព៖ Wtfintheworld

Loading...
SHARE