លោកស្រី Nastasia Urbano គឺជាអតីតតារាម៉ូឌែលដ៏ស្រស់ស្អាតនៅក្នុងទីក្រុង Barcelona ដែលធ្លាប់បង្ហាញមុខនៅលើគម្របទស្សនាវដ្ដី Vogue ក្នុងឆ្នាំ 1981 ហើយជាតារាម៉ូឌែលឲ្យទឹកអប់ល្បីឈ្មោះ Opium របស់ YSL ទៀតផង ហើយគាត់ក៏ជាតារាជួរមុខជំនាន់ជាមួយនឹងតារាម៉ូឌែល Linda Evangelista ផងដែរ ។ ប៉ុន្តែបច្ចុប្បន្នស្ត្រីវ័យ ៥៧ ឆ្នាំរូបនេះគ្រាន់តែជាជនអនាថាដើរស៉ំទានគេតែប៉ុនណោះ ។

Covergirl: Ms Urbano is seen on the cover of Spanish Vogue at the height of her career

កាលពីវ័យ ២០ ឆ្នាំ Nastasia Urbano បានបង្ហាញមុខលើទស្សនាវដ្ដី Vogue និងបានក្លាយជាតារាតំណាងឲ្យផលិតផលជាច្រើន ។ នាងពិតជារីករាយយ៉ាងខ្លាំងជាមួយនឹងជោគជ័យ ដែលមនុស្សភាគច្រើនបានត្រឹមតែស្រមៃ ។

គាត់បាននិយាយថា “ខ្ញ៉ំធ្លាប់បង្ហាញមុខនៅលើគម្រប់ទស្សនាវដ្ដីជាច្រើន ហើយគ្រប់គ្នាចូលចិត្តខ្ញ៉ំខ្លាំងណាស់ ជាងនេះទៅទៀតខ្ញ៉ំបានទទួលប្រាក់រហូតដល់ទៅ ១ លានដុល្លារក្នុងមួយឆ្នាំ ដោយធ្វើការត្រឹមតែ ២០ ថ្ងៃប៉ុនណោះ សម្រាប់រយៈពេល ៣ ទៅ ៤ ឆ្នាំ ។

At the top: When she was working as a model in New York, she would party with Melanie Griffith and dine with Jack Nicholson and Andy Warhol

Ms Urbano is seen posing in a fashion spread for American Vogue in the mid-late 1980s

គាត់បន្តទៀតថា “ខ្ញ៉ំធ្លាប់បានរាប់អានជាមួយនឹងតារាល្បីៗជាច្រើនទៀត ហើយខ្ញ៉ំក៏ធ្លាប់មានទំនាក់ទំនងជាមួយនឹងលោក David Keith ផងដែរ និយាយទៅជីវិតនៅពេលនោះគឺរស់នៅប្រៀបដូចជាម្ចាសក្សត្រីអីញ្ចឹង ។

The Spanish model is seen in a campaign for Nancy Heller at a time when she said she was making a million dollars per year

ប៉ុន្តែជីវិតរបស់ខ្ញ៉ំត្រូវបានផ្លាស់ប្ដូរក្រោយពេលជួបនឹងបុរសម្នាក់ ដែលបានក្លាយជាប្ដីរបស់ខ្ញ៉ំ ក៏ដូចជាឪពុករបស់កូនៗខ្ញ៉ំ ។ ប្ដីហេងស៊យនេះបានចាយលុយរបស់ខ្ញ៉ំហូរដូចជាទឹកអីញ្ចឹង ដោយគ្រាន់តែស្គាល់គ្នាបាន ២ ថ្ងៃប៉ុនណោះគាត់បានស៉ំខ្ញ៉ំទិញរថយន្ត BWM ហើយដោយសារតែស្រលាញ់ នៅពេលនោះខ្ញ៉ំប្រៀបដូចមនុស្សខ្វាក់អីញ្ចឹង សុខចិត្តស៉ីញ៉េរសែកឲ្យទាំងមិនគិតអ្វីទាំងអស់ ។

ប្ដីចោលម្សៀតម្នាក់នោះបានធ្វើឲ្យខ្ញ៉ំកាន់តែដុនដាប ហើយចាកចេញពីខ្ញ៉ំដោយមិនបន្សល់អ្វីទាំងអស់ក្រៅពីខោអាវជាប់ខ្លួន ហើយចំណុចល្អតែមួយគត់ដែលខ្ញ៉ំទទួលបានពីប្ដីហេងស៊យនេះគ្មានអ្វីក្រៅពីកូនៗនោះទេ ។

ក្រោយៗមក ខ្ញ៉ំបានបាក់ទឹកចិត្ត បាត់បង់ការងារ ហើយត្រូវគេដេញចេញពីផ្ទះជួលជាច្រើនដងព្រោះតែគ្មានលុយបង់ឲ្យគេ ។ បច្ចុប្បន្ននេះខ្ញ៉ំគ្រាន់តែជាមនុស្សអនាថាតែប៉ុនណោះ ខ្ញ៉ំចង់រស់មិនមែនតែរស់ ហើយដើរស៉ំទានគេដើម្បីបន្តរស់នោះទេ ។”

Lost it all: Ms Urbano claims her ex-husband 'left her with nothing but the clothes on her back'

In recovery: The 57-year-old, who has several children by her former husband, says she wants her children to see her healthy again and be proud of her

យ៉ាងណាក៏ដោយគាត់បាននិយាយថា គាត់ចង់ឲ្យកូនរបស់គាត់មើលឃើញគាត់ល្អប្រសើរជាងបច្ចុប្បន្ន ក្លាយជាមនុស្សដែលរឹងប៉ឹងឡើងវិញ ហើយគាត់ចង់ធ្វើឲ្យកូនៗរបស់គាត់មានមោទនភាពចំពោះគាត់ ។

បន្ទាប់ពីបានឮរឿងរ៉ាវរបស់ លោកស្រី Nastasia Urbano អតីតមិត្តរួមការងាររបស់គាត់បានសម្រេចចិត្តសហការណ៍គ្នាជួយគាត់ឲ្យក្រោយឈរឡើងវិញបាន ។

អតីតតារបង្ហាញម៉ូត Ruth Schuler បាននិយាយថា “រឿងរ៉ាវនេះពិតជាធ្វើឲ្យខ្ញ៉ំភ្ញាក់ផ្អើលខ្លាំងណាស់ គ្មាននរណាម្នាក់នឹកស្មានថាវាកើតឡើងនោះទេ យើងធ្លាប់ត្រឹមតែជា Level ព្រះនាងតែប៉ុនណោះ ប៉ុន្តែនាងធ្លាប់ជា Level អាទិទេពស្រី  ។ ក្នុងការចងចាំរបស់ខ្ញ៉ំ នាងគឺជាមនុស្សស្រីដ៏ស្រស់ស្អាត និងមានចិត្តល្អ ។ ហើយឥលូវអ្វីដែលយើងគួរធ្វើដំបូងគឺនិយាយជាមួយនឹងនាង និងសួរនាងពីតម្រូវការរបស់នាង ” ។

ចំណែកឯអតីតតារាបង្ហាញម៉ូតលោក Hernando Herrera ក៏បាននិយាយផងដែរថា ” នាងមានអ្វីៗជាច្រើនដែលត្រូវផ្តល់ជូនពិភពនៃការបង្ហាញម៉ូត នាងមិនមែនគ្រាន់តែធ្វើត្រឹមជាតារាម៉ូឌែលនោះទេ នាងអាចធ្វើជាវាលគ្មិន និងសកម្មភាពជាច្រើនទៀត ។ ខ្ញ៉ំត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាត់បង្រៀននាង និងនិយាយជាមួយនឹងអ្នកថតរូប និងភ្នាក់ងារផ្សេងៗ ក្នុងការជួយឲ្យនាងអាចធ្វើការងារឡើងវិញបាន ” ៕

ប្រភព ៖ dailymail

Loading...
SHARE