បើនិយាយពីរឿង Cinderella មនុស្សភាពច្រើនប្រាកដជាស្គាល់ វាគឺជារឿងដែលនិយាយអំពីនារីម្នាក់ដែលបាត់បង់ម្ដាយ ហើយឪពុកយកប្រពន្ធចុង ដែលមានចិត្តជាទេវទត្តមាត់ជាទេវតា ល្អនឹងនាងតែចំពោះមុខឪពុករបស់នាង ពីក្រោយខ្នងដូចខ្លាឃើញឈ្លុះ ។ នាងត្រូវរស់នៅយ៉ាងលំបាកដោយត្រូវម្ដាយចុងធ្វើបាប និងប្រើនាងឲ្យធ្វើកិច្ចការគ្រប់បែបយ៉ាង សូម្បីតែប្អូនចុងមុខដូចបង្គួយទាំង ២ របស់នាងក៏ដូចគ្នា ប្រើនាងមិនស្គាល់បងស្គាល់ប្អូន ទុកនាងដូចជាកញ្ជះដាច់ថ្លៃ ។ ប៉ុន្តែនៅថ្ងៃមួយទេពធីតាមួយអង្គបានជប់ឲ្យនាងនូវសំលៀកបំពាក់ដ៏ស្រស់ស្អាត ដែលសាកសមនឹងសម្រស់របស់នាង ដើម្បីឲ្យនាងចូលរួមក្នុងកម្មវិធីជប់លាងរើសមនុស្សស្រីដែលត្រូវចិត្តព្រះអង្គម្ចាស់ដើម្បីរៀបអភិសេក ។

សូមកាត់ៗត្រឹមហ្នឹងចុះ សាច់រឿងបន្តទៀតប្រហែលជាអ្នកបានដឹងរួចហើយ ឥលូវយើងចូលមកដល់វីដេអូពាណិជ្ជកម្មមួយរបស់ថៃវិញម្ដង ដែលវីដេអូនេះគឺយកលំនាំតាមសាច់រឿង Cinderella ដោយសារតែបែបនេះហើយទើបខ្ញ៉ំប្រើចំណងជើងថា “Cinderella” Version ពាណិជ្ជកម្មថៃ  ។

Image result for เจ้าหญิงหวีแก้ว ตอน เคล็ดลับมัดใจเจ้าชายของมิน พีชญา

នៅក្នុងវីដេអូពាណិជ្ជកម្មយក Concept តាមរឿង Cinderella ច្រើន ប៉ុន្តែវាជំនួសពីស្បែកជើងកែវ ទៅជាក្រាសសិតសក់កែវវិញ ហើយគេតម្រូវឲ្យប្រើប្រាស់សក់ដើម្បីសាកល្បងស្វែងរកព្រះនាងពិត ដែលមានសក់រលោងស្រស់ស្អាត ប៉ុន្តែអ្វីដែលខុសខ្លាំងពីរឿង Cinderella នោះគឺព្រះអង្គម្ចាស់តែម្ដង ។ ទស្សនាវីដេអូទាំងអស់គ្នាដើម្បីជ្រាបឲ្យកាន់តែច្បាស់ ។

Image result for เจ้าหญิงหวีแก้ว ตอน เคล็ดลับมัดใจเจ้าชายของมิน พีชญา

Image result for เจ้าหญิงหวีแก้ว ตอน เคล็ดลับมัดใจเจ้าชายของมิน พีชญา

បញ្ជាក់ពាណិជ្ជកម្មនេះនាំមកជូនដោយ  Sunsilk ប៉ុន្តែក៏សូមបញ្ជាក់ផងដែរថាខ្ញ៉ំមិនបាទទួលលុយមួយកាក់មួយសេនពី Sunsilk ដើម្បីសរសេរអត្ថបទមួយនេះទេ ខ្ញ៉ំសរសេរទៅតាមចំណង់ចំណូលចិត្តក្នុងការចែករំលែករឿងសប្បាយៗរបស់ខ្ញ៉ំតែប៉ុនណោះ ។

ទស្សនាវីដេអូ ៖

SHARE