លោក James Kerwin គឺជាអ្នកជំនាញថតរូបម្នាក់ដែលបានចំណាយពេលដល់ទៅ ៥ ឆ្នាំដើម្បីដើរថតរូបពន្លឺថ្ងៃចាំងចូលសំណង់ដែលគេបោះបង់ចោលពាសពេញទ្វីបអ៉ឺរ៉ុប ហើយរូបថតដែលគាត់ថតបានត្រូវបានមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ ។

លោក James Kerwin បានសរសេរនៅលើគេហទំព័រ boredpanda យ៉ាងដូច្នោះថា “គាត់បានចាប់ផ្ដើមចូលចិត្តការថតរូបតាំងពីឆ្នាំ ២០១០ មកម្ល៉េះ គឺពេលដែលគាត់បានទិញកាមេរ៉ាដំបូងបំផុតរបស់គាត់ ។”

គាត់បានបន្តទៀតថា ដោយសារតែកាមេរ៉ា និងចំណង់ចំណូលចិត្តនៃការថតរូបនេះ វាបានធ្វើឲ្យគាត់បានទៅកាន់កន្លែងជាច្រើននៅក្នុងប្រទេសអ៉ីស្លង ហើយវាបានជម្រុញឲ្យគាត់ងើបតាំងពីម៉ោង ៣ ព្រឹកដើម្បីត្រៀមថតរូបថ្ងៃរះទៀតផង ។

បន្ទាប់មកនៅមុនពេលដែលគាត់បានធ្វើដំណើរទៅកាន់ទីក្រុងហុងកុងគាត់ក៏បានដើរចូលទៅក្នុងហាងលក់កាមេរ៉ាតូចមួយ ហើយក៏ចាប់អារម្មណ៍នូវកាមេរ៉ាមួយគ្រឿងម៉ាក Panasonic Lumix LX3 ។ ជាមួយនឹងកាមេរ៉ានោះវាកាន់តែធ្វើឲ្យគាត់ចូលចិត្តការថតរូបបន្ថែមទៀត ក៏ដូចជារកឃើញនូវរបៀបថតរូបផ្សេងជាច្រើនដែលគាត់មិនធ្លាប់បានធ្វើជាមួយនឹងកាមេរ៉ាមុន ។ ជាងនេះទៅទៀតគាត់ក៏បានសម្រេចបំណងក្នុងការថតរូបខ្សែពន្លឺ “light trail” នៅលើស្ពានដ៏ងងឹតមួយនៅក្នុងទីក្រុងហុងកុង ។

ប៉ុន្មានឆ្នាំក្រោយមកគាត់ក៏បានក្លាយជាអ្នកថតរូបអាជីព ដោយប្រឡូកក្នុងការថតរូបអាពាហ៍ពិពាហ៍ និងកម្មវិធីនានា រហូតដល់ឆ្នាំ ២០១៣ គាត់ក៏ចាប់ផ្ដើមការថតរូបសំណង់នានា រហូតដល់នឹកឃើញប្រធានបទមួយគឺ ការថតរូបសំណង់ចាស់ៗដែលគេបោះបង់ជាមួយនឹងពន្លឺព្រះអាទិត្យដែលចាំងចូលតាមចន្លោះតូចៗ ។

គាត់បានចំណាយពេលរហូតដល់ទៅ ៥ ឆ្នាំឯណោះដើម្បីដើរជ៉ំវិញទ្វីបអ៉ឺរ៉ុប ស្វែងរកសំណង់ចាស់ៗដែលគេបោះបង់ចោល ដើម្បីថត ហើយការថតនោះទៀតសោតត្រូវចំណាយពេលយូរដោយត្រូវរងចាំរហូតដល់ពន្លឺព្រះទិត្យចាំងចូលចំម៉ំមួយដែលមានភាពស្រស់ស្អាតជាងគេ ។

ហើយនេះជាសមិទ្ធផលរបស់គាត់ ៖

Light Burst

Dilapidated

Crestfallen

Golden Light

The Monastery

Playing The Blues

Walk Into The Light

14th Century

The Wooden Box១០

Spot Light

ប្រភព ៖ Boredpanda

Loading...
SHARE