អាឆ្លាម អាបាឡែន អាហៃប្រ៊ីដ គឺជាឈ្មោះរថយន្តប្រភេទ Sedan មួយទឹកដែលពេញនិយមបំផុតដែលប្រជាជនកម្ពុជាបានហៅ ឬស្គាល់ស្ទើរតែគ្រប់គ្នា ដែលឈ្មោះទាំង ៣ នេះគឺគេហៅសំដៅដល់រថយន្ត Camry ទាំង ៣ ជំនាន់របស់ Toyota គឺ Toyota Camry ជំនាន់ XV20 (1996–2001) គេហៅថា អាឆ្លាម , Camry ជំនាន់ XV30 (2002–2006) គេហៅថាបាឡែន ឯ Camry ជំនាន់ XV40 (2006–2011) ដែលប្រើប្រាស់បច្ចេកវិទ្យា Hybrid ត្រូវបានគេហៅថា អាហៃប្រ៊ីឌនេះឯង ។

Image result for camry 2001
Toyota Camry ជំនាន់ XV20 (1996–2001) គេហៅថា អាឆ្លាម
Image result for camry 2002
Camry ជំនាន់ XV30 (2002–2006) គេហៅថាបាឡែន
Image result for camry 2007 hybrid
Camry ជំនាន់ XV40 (2006–2011) ដែលប្រើប្រាស់បច្ចេកវិទ្យា Hybrid ត្រូវបានគេហៅថា អាហៃប្រ៊ីឌ

បច្ចុប្បន្ននេះ Toyota Camry បានឈានមកដល់ជំនាន់ XV70 (2017– បច្ចុប្បន្ន) ហើយ ហើយស៊េរីចុងក្រោយនៃត្រកូលនេះត្រូវបានគេស្គាល់ថាជា Camry 2019 ។ Camry 2019 ត្រូវបានរចនារូបរាងខុសប្លែកពីជំនាន់មុនៗទាំងខាងក្រៅ និងខាងក្នុង ហើយវាត្រូវបានមនុស្សជាច្រើនសរសើរថាជារថយន្តដែលមានរូបរាងស្រស់ស្អាត និងប្រណិត ជាពិសេសគឺការរចនារូបរាងខាងក្នុងបែបច្នៃប្រឌិត ប្រៀបដូចជារថយន្តក្នុងពេលអនាគតអីញ្ចឹង ។

ស្របពេលដែល Camry ស៊េរី ២០១៩ កំពុងតែចរាចរណ៍លក់ព្រោងព្រាតនៅបណ្ដារប្រទេសជាច្រើននៅជ៉ំវិញពិភពលោក រួមទាំងប្រទេសជិតខាងយើងដូចជា ថៃ និង វៀតណាមនោះ ប្រជាជនកម្ពុជាមួយចំនួនបានចោទសំនួរថាតើវាអាចនឹងមានលក់នៅក្នុងប្រទេសកម្ពុជាដែរឬទេ ហើយនៅពេលណា ? ឯអ្នកដែលសល់លុយ ហើយចង់បានឡានថ្មី ឬហៅថាឡានខ្លាញ់គោមួយចំនួនក៏កំពុងតែទន្ទឹងរងចាំពីវត្តមានរបស់វាផងដែរ ។

ឥលូវនេះសំនួរមានចម្លើយហើយ ដោយវាអាចនឹងមកដល់ទីផ្សារកម្ពុជាក្នុងពេលឆាប់ៗ នេះបើយោងតាមវីដេអូមួយដែលបង្ហោះដោយក្រុមហ៊ុន Toyota ប្រចាំប្រទេសកម្ពុជា នៅលើផេកផ្លូវការរបស់ពួកគេកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ។

ទស្សនាវីដេអូ ៖

អ្វីដែលលោកអ្នកនឹកស្មានមិនដល់ ជាមួយប្រណីតភាពដ៏ល្អឯក នឹងមកដល់ក្នុងពេលឆាប់ៗនេះ!The Ultimate Perfection is coming soon…#Camry2019 #Ultimate_Perfection #TNGA #Comingsoon

Posted by Toyota Cambodia on Thursday, January 24, 2019

បើយោងតាមវីដេអូនោះបានបង្ហាញថារថយន្ត Camry 2019 ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាឆាប់ៗខាងមុខនេះនឹងមានរូបរាងមិនខុសពីរថយន្ត Camry 2019 ដែលលក់នៅអាមេរិក និងថៃនោះ ដែលលើកនេះវាខុសប្លែកៗជំនាន់មុនៗ ដែល Toyota បែងចែង Camry ជារូបរាង ២ ផ្សេងៗគ្នា ដោយនៅអាស៉ី ឬកម្ពុជា គឺមានរូបរាងខុសប្លែកពី Version អាមេរិក ៕

ទស្សនារូបរាងរបស់ Camry 2019 :

1

Related image

2

 

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681073

3

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681079

4

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681074

5

 

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681075

6

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681070

7

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681077

8

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681078

9

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681092

10

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681093

11

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681098

12

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681099

13

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681104

14

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681107

15

2018 Toyota Camry Hybrid on sale in Japan – 33.4 km/l Image #681109

 

 

 

Loading...
SHARE