ស្ថិតក្នុងបរិបទសំភារៈនិយម ប្រជែងម៉ូតឡាន បង្អួតស្មាតហ្វូនតម្លៃកាន់ថ្លៃ Lifestyleបែបនេះកំពុងតែធ្វើអោយមនុស្សជាច្រើនប្រជែងគ្នាដើម្បីយកភាពឡូយឆាយជាងមនុស្សជុំវិញខ្លួន។ខណៈដែលនិន្នាការបង្អួតគ្នាមិនចេះអស់មិនចេះហើយ យើងប្រហែលជាធ្លាប់លឺ ហើយក៏កាន់តែលឺញឹកញាប់អំពីMinimalism។

អ្វីជាMinimalism?

Minimalismជាការរស់ក្នុងបរិបទថ្មី សម័យទំនើបជាមួយនឹងរបស់តិចបំផុតតែគ្រប់គ្រាន់ ប៉ុន្តែមិនរស់នៅក្នុងការចំណាយលុយ ទិញរបស់ខ្ជះខ្ជាយមិនចាំបាច់ ក្នុងគោលបំណងមិនច្បាស់លាស់នោះឡើយ។មានមនុស្សជាច្រើនយល់ច្រលំពាក្យMinimalismទៅជាអត្ថន័យគំរិះ កំណាញ់ដែលមិនហ៊ានចំណាយលុយ ទិញឡាន ទិញផ្ទះនោះទេ ប៉ុន្តែMinimalistគឺគេនឹងចំណាយទៅលើអ្វីដែលគិតថាចាំបាច់ ជាមួយនឹងពាក្យមួយឃ្លាថា” មានរបស់តិចជាងមុន តែសប្បាយចិត្តជាងមុន”។

ហេតុអ្វីអ្នកគួរតែក្លាយជាMinimalist? ហើយរស់នៅក្នុង Minimalism Lifestyle?

ហេតុផលដំបូងគេបំផុតនៅពេលដែលអ្នកដាក់ចិត្តរស់នៅក្នុងLifestyle បែបគ្រប់គ្រាន់នោះគឺ សេរីភាពផ្នែកហិរញ្ញវត្ថុនិងសេចក្តីសុខផ្លូវចិត្ត។យើងនឹងចាប់ផ្តើមយល់ថាខ្លួនឯងមានគ្រប់គ្រាន់នូវតម្រូវការចាំបាច់ ជាជាងចំណាយលុយលើរបស់ផ្សេងដែលមិនចាំបាច់ មិនខ្វល់នឹងយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកណាម្នាក់ដែលសំភារៈនិយមជាងខ្លួន។ឧទាហរណ៍៖ នៅពេលដែលអ្នកមានឡានសមរម្យល្មមនឹងធ្វើដំណើរ ហើយយើងពេញចិត្តនឹងវា នោះអ្នកក៏ក្លាយជាMinimalistបន្តិចទៅហើយ។ផ្ទុយទៅវិញ បើអ្នកកំពុងតែជិះរថយន្តមួយទៅហើយ ប៉ុន្តែឃើញគេជិះឡានទំនើបជាង ធ្វើអោយអ្នកមិនស្កប់ចិត្តចង់ប្តូររថយន្តឬទិញបន្ថែមនោះ អ្នកមិនអាចក្លាយជាMinimalistបានទេ។

Minimalistមានសេរីភាពផ្នែកហិរញ្ញវត្ថុ។ Lifestyleដែលពេញចិត្តនឹងអ្វីដែលខ្លួនមាន សន្សំសំចៃ អ្នកប្រហែលជាមិនគេងព្រួយនឹងអ្នកជិតខាងប្តូរឡានថ្មី ឬអន់ចិត្តនៅពេលដែលមិត្តរួមការងារប្តូរប្រើiPhone XS Maxនោះទេ។លើសពីនេះអ្នកនឹងសប្បាយចិត្តដែលមិនខ្វល់ដល់ខែបង់រំលោះ មានប្រាក់ក្នុងគណនីគ្រប់គ្រាន់ក្នុងករណីត្រូវការចាំបាច់ ដោយមិនភ័យរឿងដើរខ្ចីគេនោះឡើយ។

បញ្ជាក់ថាMinimal Lifestyleនេះកំពុងតែពេញនិយមសម្រាប់មនុស្សជំនាន់ថ្មីដែលរស់នៅក្នុងទីក្រុងទំនើប ឬប្រទេសអភិវឌ្ឃដូចជាអាមេរិកជាដើម។ប្រសិនបើចាប់អារម្មណ៍ពីជំហានឬគន្លឹះធ្វើយ៉ាងណាក្លាយជាMinimalistនោះ កុំភ្លេចរង់ចាំអានអត្ថបទបន្ទាប់របស់ចង់ដឹង។

ប្រភព៖ Theminimalist

 

Loading...
SHARE