ការធ្វើជាឪពុកម្តាយគឺមិនមែនជាការងាយស្រួលនោះទេ ព្រោះត្រូវលំបាកក្នុងការរកថវិកាមកផ្គត់ផ្គង់គ្រួសារផង និងលំបាកក្នុងការមើលថែទាំកូនផង ហើយការមើលថែក្មេងមិនមែនងាយស្រួលឡើយ។ អ្នកដែលធ្លាប់មើលក្មេងប្រហែលជាដឹងពីការលំបាក និងហត់នឿយក្នុងការមើលថែក្មេង ជាពិសេសក្មេងក្នុងវ័យពេញរពិស។ យ៉ាងណាក៏ដោយ ពេលខ្លះបន្ទុកមួយចំនួនក៏ត្រូវបានសម្រាលផងដែរ ប្រសិនបើមានវិធីសាស្រ្តល្អៗមកជួយ ដូចជាវិធីសាស្រ្តប្លែកៗតែល្អៗខាងក្រោម។

  1. ពិបាកមែនទេពេលធ្វើដំណើរម្តងៗ ព្រោះត្រូវយកសម្ភារៈក្មេងតាមខ្លួនច្រើន? កាបូបមួយនេះអាចជួយដោះស្រាយបាន

2. ប្រដាប់កាន់នំសាំងវិច ឬនំបុ័ងញុំានេះពិតជាផ្តល់ភាពងាយស្រួលច្រើន

3. ដុំបាល់ភ្លឺនេះជួយកំដរក្មេងៗឱ្យដេកពេលយប់បាន

4. ផ្កាឈូកងូតទឹកខ្នាតតូចៗសម្រាប់ក្មេងៗនេះ ពិតជានឹងធ្វើឱ្យក្មេងរីករាយនឹងការងូតទឹក

5. ចង់ដឹងពីការលូតលាស់របស់កូនដោយងាយស្រួលមែនទេ? អាចប្រើកម្រាលពូកនេះបាន

6. ការដាក់កូននៅក្រោយខ្នងបែបនេះពិតជាពិសេសប្លែក និងគួរឱ្យរីករាយសម្រាប់ក្មេង

7. មួយឈុតនេះនឹងផ្តល់ភាពងាយស្រួលសម្រាប់ការផ្លាស់ប្តូរខោអាវ និងខោទឹកនោមឱ្យក្មេង

8. ដបសម្រាប់ទារកនេះពិតជាគួរឱ្យទាក់ទាញសម្រាប់ក្មេង

9. របស់នេះអាចជួយការពារក្មេងពីការប៉ះទង្គិចនឹងជ្រុងតុ ឬកន្លែងជ្រុងផ្សេងៗ

10. ឧបករណ៍នេះនឹងផ្តល់ភាពងាយស្រួលពេលក្មេងត្រូវការលាងដៃ ប៉ុន្តែដៃមិនដល់ក្បាលរ៉ូប៊ីនេ

11. តាមរយៈអាវនេះ អ្នកអាចធ្វើឱ្យក្មេងមានភាពកក់ក្តៅ

12. ជារទេះរុញក៏បាន ជាកាបូបស្ពាយពីក្រោយក៏បាន ពិតជាងាយស្រួល

13. របស់នេះនឹងជួយឱ្យក្មេងងូតសំអាតខ្លួនទឹកដោយរីករាយ ហើយសុវត្ថិភាព

14. អ្នកអាចដើរទិញឥវ៉ាន់ដោយរីករាយជាមួយកូនតូច ដោយប្រើរទេះរុញដើរទិញឥវ៉ាន់នេះ

ប្រភព៖ Awesome Inventions

SHARE